ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 145:1 - ព្រះគម្ពីរខ្មែរសាកល

ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ហើយសូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌នាម​ព្រះ‌អង្គ អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ! ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះ‌នាម របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ​ដ៏​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ហើយ​នឹង​សូម​ឲ្យ​ព្រះ‌នាម​ទ្រង់​បាន​ពរ​អស់‌កល្ប‌ជានិច្ច

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ ឱ​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សូម​លើក​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

សូមមើលជំពូក



ទំនុកតម្កើង 145:1
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ផែនដី​ទាំងមូល​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះយេហូវ៉ា​!


ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​។


មាត់​របស់ខ្ញុំ​នឹង​ថ្លែង​ពាក្យសរសើរតម្កើង​ព្រះយេហូវ៉ា​។ ចូរឲ្យ​គ្រប់ទាំង​សាច់​ថ្វាយពរ​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!​៕


ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


សូមឲ្យ​អ៊ីស្រាអែល​អរសប្បាយ​ក្នុង​ព្រះសូនបង្កើត​របស់ពួកគេ សូមឲ្យ​កូនចៅ​ស៊ីយ៉ូន​ត្រេកអរ​ក្នុង​ព្រះមហាក្សត្រ​របស់ពួកគេ​!


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ​! ដ្បិត​ព្រះអង្គ​បាន​ស្រង់​ទូលបង្គំ​ចេញ ហើយ​មិន​បាន​ឲ្យ​ពួក​សត្រូវ​របស់ទូលបង្គំ​អរសប្បាយ​លើ​ទូលបង្គំ​ឡើយ​។


ដើម្បីឲ្យ​ព្រលឹង​របស់ទូលបង្គំ​បាន​ច្រៀងសរសើរតម្កើង​ព្រះអង្គ គឺ​មិន​នៅស្ងៀម​ឡើយ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត​!​៕


ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ស្រែករកជំនួយ​ទៅកាន់​ព្រះអង្គ នោះ​ព្រះអង្គ​ក៏​ប្រោស​ទូលបង្គំ​ឲ្យជា​!


ខ្ញុំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា​គ្រប់ពេលវេលា ពាក្យសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​មាត់​ខ្ញុំ​ជានិច្ច​។


ឱ​ព្រះ​អើយ ព្រះអង្គ​ជា​ព្រះមហាក្សត្រ​នៃទូលបង្គំ សូម​បង្គាប់​សេចក្ដីសង្គ្រោះ​ឲ្យមានដល់​យ៉ាកុប​ផង​!


ចិត្ត​របស់ខ្ញុំ​បាន​ពេញហៀរ​ដោយ​ពាក្យពេចន៍​ដ៏ល្អ ខ្ញុំ​សូត្រ​កំណាព្យ​របស់ខ្ញុំ​ដល់​ស្ដេច អណ្ដាត​របស់ខ្ញុំ​ជា​ប៉ាកកា​របស់​អ្នកនិពន្ធ​ដ៏ស្ទាត់ជំនាញ​។


ឱ​ព្រះ​អើយ បល្ល័ង្ក​របស់ព្រះអង្គ​ស្ថិតនៅ​រហូតអស់កល្បជាអង្វែងតរៀងទៅ​; ដំបងរាជ្យ​នៃ​អាណាចក្រ​របស់ព្រះអង្គ ជា​ដំបងរាជ្យ​នៃ​សេចក្ដីយុត្តិធម៌​!


ព្រះមហាក្សត្រ​នៃទូលបង្គំ ព្រះ​នៃទូលបង្គំ​អើយ សូម​ប្រុងស្ដាប់​សូរ​សម្រែក​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​ទៅ​ព្រះអង្គ​!


ព្រះយេហូវ៉ា​អើយ នៅ​ពេលព្រឹក ព្រះអង្គ​នឹង​ឮ​សំឡេង​របស់ទូលបង្គំ នៅ​ពេលព្រឹក ទូលបង្គំ​រៀបរាប់ទូល​ព្រះអង្គ ទាំង​ប្រុងស្មារតី​ផង​។


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត ពីព្រោះ​ព្រះអង្គ​បាន​បំពេញឲ្យសម្រេច​នូវការនោះ​! ទូលបង្គំ​នឹង​ទន្ទឹងរង់ចាំ​ព្រះនាម​របស់ព្រះអង្គ ពីព្រោះ​ព្រះនាម​របស់ព្រះអង្គ​ល្អ​នៅចំពោះ​វិសុទ្ធជន​របស់ព្រះអង្គ​!​៕


ចូរ​ច្រៀង​ទៅកាន់​ព្រះ ចូរ​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ចូរ​លើកតម្កើង​ព្រះអង្គដែល​ជិះ​លើ​ពពក​; ព្រះនាម​របស់ព្រះអង្គ​គឺ​យេហូវ៉ា​; ចូរ​លោតកញ្ឆេង​នៅចំពោះ​ព្រះអង្គ​ចុះ​!


រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ប្រកាស​កិច្ចការរបស់ព្រះ​ជារៀងរហូត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​នៃ​យ៉ាកុប​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​ដ៏ធំឧត្ដម ហើយ​ជា​ព្រះមហាក្សត្រ​ដ៏ធំឧត្ដម​លើ​អស់ទាំង​ព្រះ​។


ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ពីមួយថ្ងៃទៅមួយថ្ងៃ​។


ដ្បិត​ព្រះយេហូវ៉ា​ជា​ចៅក្រម​របស់ពួកយើង ព្រះយេហូវ៉ា​ជា​អ្នកតែងច្បាប់​របស់ពួកយើង ព្រះយេហូវ៉ា​ជា​ព្រះមហាក្សត្រ​របស់ពួកយើង ព្រះអង្គ​នឹង​សង្គ្រោះ​ពួកយើង​។


ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ ដូច្នេះ​ពួកយើង​នឹង​លេងភ្លេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ពួកយើង”។


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូលថា​៖ “ត្រូវបណ្ដាសា​ហើយ មនុស្ស​បោកបញ្ឆោត​ដែល​មាន​សត្វ​ឈ្មោល​ឥតខ្ចោះ​នៅក្នុង​ហ្វូងសត្វ​របស់ខ្លួន ហើយ​បន់ ប៉ុន្តែបែរជា​ថ្វាយ​សត្វ​អន់ខូច​ជាយញ្ញបូជា​ដល់​ព្រះអម្ចាស់​ទៅវិញ​! ដ្បិត​យើង​ជា​ស្ដេច​ដ៏ធំឧត្ដម ហើយ​នាម​របស់យើង​ត្រូវបាន​កោតខ្លាច​ក្នុងចំណោម​ប្រជាជាតិ​នានា”៕


ពេលនោះ ព្រះមហាក្សត្រ​នឹង​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​នៅ​ខាងស្ដាំ​ព្រះអង្គ​ថា​: ‘មក៍! ពួក​អ្នក​ដែល​មានព្រះពរ​ពី​ព្រះ​បិតា​របស់យើង​អើយ ចូរ​មក​ទទួល​អាណាចក្រ​ដែល​បាន​រៀបចំ​សម្រាប់​អ្នករាល់គ្នា​តាំងពី​កំណើត​នៃ​ពិភពលោក​ជាមរតក​ចុះ​!


នៅលើ​ព្រះពស្ត្រ និង​នៅលើ​ភ្លៅ​របស់​ព្រះអង្គ មាន​ព្រះនាម​សរសេរ​ថា “ស្ដេច​លើ​អស់ទាំង​ស្ដេច ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់”។