Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 38:20 - ព្រះគម្ពីរខ្មែរសាកល

20 ព្រះយេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ ដូច្នេះ​ពួកយើង​នឹង​លេងភ្លេង​ដោយ​គ្រឿងតន្ត្រីមានខ្សែ នៅ​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​អស់ទាំងថ្ងៃនៃជីវិត​របស់ពួកយើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ព្រះ‌យេហូវ៉ា​សង្គ្រោះ​ទូល‌បង្គំ ហើយ​យើង​ខ្ញុំ​នឹង​ច្រៀង​តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​អស់​មួយ​ជីវិតរបស់​យើង​ខ្ញុំ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ព្រះ‌យេហូវ៉ា ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដូច្នេះ យើង​ខ្ញុំ​នឹង​ច្រៀង​បទ​របស់​ទូលបង្គំ តាម​ប្រដាប់​ភ្លេង​មាន​ខ្សែ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដរាប​ដល់​អស់​១​អាយុ​នៃ​យើង​ខ្ញុំ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ឱអុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ដំណាក់​របស់​ទ្រង់ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។

សូមមើលជំពូក ចម្លង




អេសាយ 38:20
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


និង​ដោយព្រោះ​ព្រះអង្គ​បាន​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ខ្ញុំ ដូច្នេះ នៅក្នុង​ថ្ងៃអាយុ​របស់ខ្ញុំ ខ្ញុំ​នឹង​ស្រែកហៅ​ព្រះអង្គ​។


ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!


ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ការរាំសប្បាយ ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​គ្រឿងតន្ត្រីមានខ្សែ និង​ខ្លុយ​!


មនុស្ស​សុចរិត​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ក្នុង​ព្រះយេហូវ៉ា​! ដ្បិត​ការសរសើរតម្កើង​ពី​មនុស្ស​ទៀងត្រង់​ជា​ការសមគួរ​។


ចូរ​អរព្រះគុណ​ដល់​ព្រះយេហូវ៉ា​ដោយ​ពិណហាប ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ដោយ​ពិណបុរាណ​ខ្សែ​ដប់​!


ព្រះអម្ចាស់​អើយ សូម​បើក​បបូរមាត់​របស់ទូលបង្គំ​ផង នោះ​មាត់​របស់ទូលបង្គំ​នឹង​ប្រកាស​ពាក្យសរសើរតម្កើង​ព្រះអង្គ​។


ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដង្ហែ​របស់ព្រះអង្គ ជា​ក្បួនដង្ហែ​របស់​ព្រះ​នៃទូលបង្គំ ជា​ព្រះមហាក្សត្រ​នៃទូលបង្គំ ដែលចូល​ទៅក្នុង​ទីវិសុទ្ធ


គឺ​អ្នក​ច្រៀង​នៅខាងមុខ អ្នក​លេងភ្លេង​នៅខាងក្រោយ ក៏​មាន​ស្ត្រីព្រហ្មចារី​វាយក្រាប់​នៅក្នុងចំណោម​ពួកគេដែរ​។


មើល៍! ព្រះ​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ ខ្ញុំ​នឹង​ទុកចិត្ត​លើព្រះអង្គ ហើយ​មិន​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអម្ចាស់ គឺ​ព្រះយេហូវ៉ា ជា​កម្លាំង និង​ជា​ចម្រៀង​របស់ខ្ញុំ ហើយ​ព្រះអង្គ​បានជា​សេចក្ដីសង្គ្រោះ​របស់​ខ្ញុំ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម