Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 96:2 - ព្រះគម្ពីរខ្មែរសាកល

2 ចូរ​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ចូរ​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ ចូរ​ប្រកាស​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​ពីមួយថ្ងៃទៅមួយថ្ងៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​តម្កើង​ព្រះ‌នាមព្រះ‌អង្គ ចូរ​ប្រកាស​ពី​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ​រាល់​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ និង​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះអង្គ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌នាម​ទ្រង់ ចូរ​សំដែង​ចេញ​នូវ​សេចក្ដី​សង្គ្រោះ របស់​ទ្រង់​រាល់​តែ​ថ្ងៃ​ត​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ចូរ​ច្រៀង​ជូន​អុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​នាម​ទ្រង់ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 96:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូតសួគ៌​ដ៏មានកម្លាំងខ្លាំងពូកែ​របស់ព្រះអង្គ ដែល​ធ្វើតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ដោយ​ស្ដាប់តាម​ព្រះសូរសៀង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ព្រះមហាក្សត្រ​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះនាម​របស់ព្រះអង្គ​ជារៀងរហូតអស់កល្បជានិច្ច​!


ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​នឹង​អរព្រះគុណ​ព្រះអង្គ ហើយ​ពួក​វិសុទ្ធជន​របស់ព្រះអង្គ​នឹង​ថ្វាយពរ​ព្រះអង្គ​!


ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​ជា​រៀងរាល់ថ្ងៃ ទូលបង្គំ​នឹង​សរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!


ទូលបង្គំ​មិន​បាន​លាក់បាំង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ​ទេ ទូលបង្គំ​បាន​រៀបរាប់​អំពី​សេចក្ដីស្មោះត្រង់ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ពី​អង្គប្រជុំ​ដ៏ធំ​ឡើយ​។


មាត់​របស់ទូលបង្គំ​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ទោះបីជា​ទូលបង្គំ​មិន​ដឹង​ចំនួន​ក៏ដោយ​។


ស៊ីយ៉ូន​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​អ្នក​ឡើងទៅ​លើ​ភ្នំ​ខ្ពស់​ចុះ​! យេរូសាឡិម​ជា​អ្នក​ប្រកាសដំណឹងល្អ​អើយ ចូរ​បន្លឺ​សំឡេង​របស់អ្នក​ឡើង​ជាខ្លាំង​ចុះ​! ចូរ​បន្លឺឡើង កុំ​ខ្លាច​ឡើយ ចូរ​ប្រាប់​ទីក្រុង​ទាំងឡាយ​នៃ​យូដា​ថា​៖ “មើល៍! ព្រះ​របស់អ្នករាល់គ្នា​!”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា៖“ចូរ​ចេញទៅ​ទូទាំង​ពិភពលោក ហើយ​ប្រកាស​ដំណឹងល្អ​នេះ​ដល់​មនុស្សលោក​ទាំងអស់។


“បងប្អូន ដែលជា​កូនចៅ​នៃ​ពូជពង្ស​អ័ប្រាហាំ និង​ពួក​អ្នក​ដែល​កោតខ្លាច​ព្រះ​ក្នុងចំណោម​អ្នករាល់គ្នា​អើយ​! ព្រះបន្ទូល​នៃ​សេចក្ដីសង្គ្រោះ​នេះ​បាន​ប្រទាន​មក​យើង​ហើយ។


ព្រះដែលជាព្រះបិតា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​——​ព្រះអង្គ​សមនឹងទទួលការលើកតម្កើង​! ព្រះអង្គ​បាន​ប្រទានពរ​យើង​ក្នុង​ព្រះ​គ្រីស្ទ ដោយ​ព្រះពរ​ខាងវិញ្ញាណ​គ្រប់បែបយ៉ាង​នៅ​ស្ថានសួគ៌


ពេលនោះ ខ្ញុំ​ឮ​របស់សព្វសារពើដែលត្រូវបានបង្កើត ដែល​នៅ​លើមេឃ នៅលើ​ផែនដី នៅក្រោម​ផែនដី និង​នៅក្នុង​សមុទ្រ ព្រមទាំង​របស់​សព្វសារពើ​ដែល​នៅ​ទីនោះ ពោលថា​៖ “សូមឲ្យ​ព្រះពរ កិត្តិយស សិរីរុងរឿង និង​ព្រះចេស្ដា មាន​ដល់​ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក និង​ដល់​កូនចៀម រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម