ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ទំនុកតម្កើង 122:1 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានអរសប្បាយដែលគេនិយាយនឹងខ្ញុំថា៖ “យើងនាំគ្នាទៅដំណាក់របស់ព្រះយេហូវ៉ា!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះដំណាក់របស់ព្រះអម្ចាស់!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេនិយាយមកខ្ញុំថា ចូរយើង ចូលទៅក្នុងដំណាក់នៃព្រះយេហូវ៉ា នោះខ្ញុំមានសេចក្ដីអំណរអរណាស់ អាល់គីតាប ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅដំណាក់របស់អុលឡោះតាអាឡា!។ |
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកខ្ញុំ។
អ្នកដែលជឿទុកចិត្តលើព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូនដែលមិនរង្គើឡើយ គឺនៅស្ថិតស្ថេរជារៀងរហូត។
នៅពេលព្រះយេហូវ៉ាបានធ្វើឲ្យឈ្លើយសឹកនៃស៊ីយ៉ូនត្រឡប់មកវិញ យើងរាល់គ្នាបានដូចជាមនុស្សដែលយល់សប្តិ។
ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។
ចូរឲ្យអ៊ីស្រាអែលពោលថា៖ “គេបានធ្វើទុក្ខខ្ញុំជាច្រើនដង តាំងពីយុវវ័យរបស់ខ្ញុំមកម្ល៉េះ——
ព្រះយេហូវ៉ាអើយ ចិត្តរបស់ទូលបង្គំមិនបានលើកខ្លួនឡើង ហើយភ្នែករបស់ទូលបង្គំមិនបានឆ្មើងឆ្មៃឡើយ! ទូលបង្គំមិនបានប៉ះពាល់នឹងសេចក្ដីដែលធំពេក ឬអស្ចារ្យពេកសម្រាប់ទូលបង្គំនោះឡើយ។
មើល៍! អស់ទាំងបាវបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងដំណាក់របស់ព្រះយេហូវ៉ានាពេលយប់អើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ព្រះយេហូវ៉ាអើយ ទូលបង្គំស្រឡាញ់ដំណាក់ដែលព្រះអង្គគង់នៅ និងកន្លែងដែលសិរីរុងរឿងរបស់ព្រះអង្គស្ថិតនៅ។
នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។
យើងធ្លាប់សន្ទនាជាមួយគ្នាយ៉ាងផ្អែមល្ហែម យើងធ្លាប់ដើរកណ្ដាលអង្គប្រជុំនៅក្នុងដំណាក់របស់ព្រះ។
ជាការពិត មួយថ្ងៃនៅក្នុងទីធ្លារបស់ព្រះអង្គ ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត; ទូលបង្គំស៊ូធ្វើជាអ្នកយាមទ្វារនៅដំណាក់របស់ព្រះនៃទូលបង្គំ ជាជាងរស់នៅក្នុងរោងរបស់មនុស្សអាក្រក់។
ជាតិសាសន៍ជាច្រើននឹងមក ទាំងពោលថា៖ “មក៍! យើងនាំគ្នាឡើងទៅភ្នំរបស់ព្រះយេហូវ៉ា ទៅដំណាក់របស់ព្រះនៃយ៉ាកុប ដើម្បីឲ្យព្រះអង្គបង្រៀនយើងនូវមាគ៌ារបស់ព្រះអង្គ នោះយើងនឹងបានដើរតាមគន្លងរបស់ព្រះអង្គ”។ ដ្បិតក្រឹត្យវិន័យនឹងចេញពីស៊ីយ៉ូន ព្រះបន្ទូលរបស់ព្រះយេហូវ៉ានឹងចេញពីយេរូសាឡិម។