Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 124:1 - ព្រះគម្ពីរខ្មែរសាកល

1 សូម​ឲ្យ​អ៊ីស្រាអែល​និយាយថា​៖ “ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​នៅ​ខាង​យើង​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា ដែល​កាន់​ខាង​យើង​ទេ​នោះ សូម​ឲ្យ​អ៊ីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ប្រសិន​បើ​គ្មាន​ព្រះ‌អម្ចាស់ នៅ​ខាង​យើង​ទេ​នោះ - សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​តាម​ថា: -

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បើ​មិន​មែន​ជា​ព្រះ‌យេហូវ៉ា​ដែល​កាន់ ខាង​ពួក​យើង នោះ​គួរ​ឲ្យ​អ៊ីស្រាអែល​និយាយ​ឥឡូវ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ប្រសិន​បើ​គ្មាន​អុលឡោះ‌តាអាឡា នៅ​ខាង​យើង​ទេ​នោះ - សូម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពោល​តាម​ថា: -

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 124:1
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិនបើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​អ័ប្រាហាំ ជាព្រះដែល​អ៊ីសាក​កោតខ្លាច មិន​បាន​គង់នៅ​ជាមួយ​ខ្ញុំ​ទេ នោះ​លោកអ៊ំ​ប្រាកដជា​បញ្ជូន​ខ្ញុំ​ទៅ​ដោយ​ដៃទទេ​ហើយ​។ ព្រះ​បាន​ទត​ឃើញ​ទុក្ខវេទនា​របស់ខ្ញុំ និង​ការនឿយហត់​នៃ​ដៃ​របស់ខ្ញុំ បានជា​ព្រះអង្គ​ស្ដីបន្ទោស​លោកអ៊ំ​យប់មិញ”។


ក្នុង​ទុក្ខវេទនា​របស់​ខ្ញុំ ខ្ញុំ​បាន​ស្រែកហៅ​ព្រះយេហូវ៉ា នោះ​ព្រះអង្គ​ក៏​ឆ្លើយ​មក​ខ្ញុំ​។


ខ្ញុំ​ងើបភ្នែកឡើង​ទៅ​ភ្នំ​នានា តើ​ជំនួយ​របស់ខ្ញុំ​មក​ពី​ណា​?


ខ្ញុំ​បាន​អរសប្បាយ​ដែល​គេ​និយាយ​នឹង​ខ្ញុំ​ថា​៖ “យើង​នាំគ្នា​ទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​!”។


ព្រះអង្គដែល​គង់​នៅ​ស្ថានសួគ៌​អើយ ទូលបង្គំ​ងើបភ្នែកឡើង​ទៅ​ព្រះអង្គ​!


អ្នកដែល​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ប្រៀបដូចជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​រង្គើ​ឡើយ គឺ​នៅស្ថិតស្ថេរ​ជារៀងរហូត​។


នៅពេល​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ឈ្លើយសឹក​នៃ​ស៊ីយ៉ូន​ត្រឡប់មកវិញ យើងរាល់គ្នា​បាន​ដូចជា​មនុស្សដែល​យល់សប្តិ​។


ប្រសិនបើ​មិនមែន​ព្រះយេហូវ៉ា​ទេ ដែល​សាងសង់​ផ្ទះ នោះ​ពួកអ្នក​សាងសង់ គឺ​ប្រឹងប្រែងធ្វើការ​ជា​ឥតប្រយោជន៍​; ប្រសិនបើ​មិនមែន​ព្រះយេហូវ៉ា​ទេ ដែល​ការពារ​ទីក្រុង នោះ​អ្នក​ការពារ គឺ​ចាំយាម​ជា​ឥតប្រយោជន៍​ដែរ​។


មានពរ​ហើយ អស់អ្នក​ដែល​កោតខ្លាច​ព្រះយេហូវ៉ា គឺ​អ្នកដែល​ដើរ​ក្នុង​ផ្លូវ​របស់ព្រះអង្គ​!


ចូរ​ឲ្យ​អ៊ីស្រាអែល​ពោលថា​៖ “គេ​បាន​ធ្វើទុក្ខ​ខ្ញុំ​ជាច្រើន​ដង តាំងពី​យុវវ័យ​របស់ខ្ញុំ​មកម្ល៉េះ​——


ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​ពី​ទីជម្រៅ​!


ព្រះយេហូវ៉ា​អើយ ចិត្ត​របស់ទូលបង្គំ​មិន​បាន​លើកខ្លួនឡើង ហើយ​ភ្នែក​របស់ទូលបង្គំ​មិន​បាន​ឆ្មើងឆ្មៃ​ឡើយ​! ទូលបង្គំ​មិន​បាន​ប៉ះពាល់​នឹង​សេចក្ដីដែល​ធំ​ពេក ឬ​អស្ចារ្យ​ពេក​សម្រាប់​ទូលបង្គំ​នោះ​ឡើយ​។


ព្រះយេហូវ៉ា​អើយ ដោយយល់ដល់​ដាវីឌ សូម​នឹកចាំ​អស់ទាំង​ការ​រងទុក្ខ​របស់គាត់


មើល៍! ការដែល​បងប្អូន​រស់នៅ​ដោយ​រួមគ្នាតែមួយ នោះ​ល្អ​យ៉ាងណាហ្ន៎ និង​ប្រពៃ​យ៉ាងណាហ្ន៎​!


មើល៍! អស់ទាំង​បាវបម្រើ​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នា​ពេលយប់​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ព្រះយេហូវ៉ា​ជា​ពន្លឺ​របស់ខ្ញុំ និង​ជា​សេចក្ដីសង្គ្រោះ​របស់ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ខ្លាច​អ្នកណា​? ព្រះយេហូវ៉ា​ជា​បន្ទាយ​នៃ​ជីវិត​ខ្ញុំ តើ​ខ្ញុំ​ត្រូវ​ភ័យខ្លាច​អ្នកណា​?


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​គង់នៅ​ជាមួយ​យើង ព្រះ​នៃ​យ៉ាកុប​ជា​ទីពឹងជ្រក​ដល់​យើង​៕ សេឡា


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​គង់នៅ​ជាមួយ​យើង ព្រះ​នៃ​យ៉ាកុប​ជា​ទីពឹងជ្រក​ដល់​យើង​។ សេឡា


មើល៍! ព្រះ​ជា​ជំនួយ​ដល់​ទូលបង្គំ ព្រះអម្ចាស់​ជា​អ្នក​ទ្រទ្រង់​ព្រលឹង​របស់ទូលបង្គំ​។


នៅក្នុង​ព្រះ ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល នៅក្នុង​ព្រះយេហូវ៉ា ខ្ញុំ​នឹង​សរសើរតម្កើង​ព្រះបន្ទូល​។


ពេលនោះ ពួក​សត្រូវ​របស់ខ្ញុំ​នឹង​ថយទៅ​ក្រោយ​វិញ នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែកហៅ​។ ខ្ញុំ​ដឹង​ការនេះ​ហើយ​ថា​ព្រះ​នៅខាង​ខ្ញុំ​!


ប្រសិនបើ​ព្រះយេហូវ៉ា​មិន​បាន​ជួយ​ខ្ញុំ​ទេ ម្ល៉េះសម​ព្រលឹង​របស់ខ្ញុំ​បាន​ទៅ​រស់នៅ​ស្ថានស្ងាត់ឈឹង​តាំងពីយូរមកហើយ​។


បើដូច្នេះ តើ​យើង​នឹង​និយាយ​ដូចម្ដេច​ចំពោះ​សេចក្ដីទាំងនេះ​? ប្រសិនបើ​ព្រះ​នៅខាង​យើង តើ​នរណា​អាច​ប្រឆាំងនឹង​យើង​បាន​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម