Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 2:3 - ព្រះគម្ពីរខ្មែរសាកល

3 ជាតិសាសន៍​ជាច្រើន​នឹង​មក ទាំង​ពោលថា​៖ “មក៍! យើង​នាំគ្នា​ឡើង​ទៅ​ភ្នំ​របស់​ព្រះយេហូវ៉ា ទៅ​ដំណាក់​របស់​ព្រះ​នៃ​យ៉ាកុប ដើម្បីឲ្យ​ព្រះអង្គ​បង្រៀន​យើង​នូវ​មាគ៌ា​របស់ព្រះអង្គ នោះ​យើង​នឹង​បាន​ដើរ​តាម​គន្លង​របស់ព្រះអង្គ”។ ដ្បិត​ក្រឹត្យវិន័យ​នឹង​ចេញ​ពី​ស៊ីយ៉ូន ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​នឹង​ចេញ​ពី​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឯ​ប្រជា‌ជាតិ​ជា​ច្រើន នឹង​ឡើង​ទៅ ដោយ​ពោល​ថា៖ ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប ព្រះ‌អង្គ​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ព្រះ‌អង្គ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ។ ដ្បិត​ក្រឹត្យ‌វិន័យ​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​ព្រះ‌អម្ចាស់ យើង​ឡើង​ទៅ​ព្រះ‌ដំណាក់​នៃ​ព្រះ របស់​លោក​យ៉ាកុប។ ព្រះអង្គ​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ព្រះអង្គ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឯ​ប្រជា‌ជាតិ​ជា​ច្រើន គេ​នឹង​ទៅ​ដោយ​ពោល​ថា ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ‌យេហូវ៉ា ដល់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​ពួក​យ៉ាកុប​ចុះ ទ្រង់​នឹង​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ នោះ​យើង​នឹង​ដើរ​តាម​ផ្លូវ​ទាំង​នោះ ដ្បិត​ក្រឹត្យ‌វិន័យ​នឹង​ចេញ​ពី​ក្រុង​ស៊ីយ៉ូន​ទៅ ហើយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ពី​ក្រុង​យេរូ‌សាឡិម​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ប្រជា‌ជន​ជា​ច្រើន​នឹង​ឡើង​ទៅ​ភ្នំ​នោះ ទាំង​ពោល​ថា «ចូរ​នាំ​គ្នា​មក! យើង​ឡើង​លើ​ភ្នំ​របស់​អុលឡោះ‌តាអាឡា យើង​ឡើង​ទៅ​ដំណាក់​នៃ​អុលឡោះ ជា​ម្ចាស់​របស់​យ៉ាកកូប។ ទ្រង់​នឹង​បង្រៀន​យើង​អំពី មាគ៌ា​របស់​ទ្រង់ ហើយ​យើង​នឹង​ដើរ​តាម​មាគ៌ា​នេះ» ដ្បិត​ការ​ប្រៀន‌ប្រដៅ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន ហើយ​បន្ទូល​របស់អុលឡោះ‌តាអាឡា ក៏​ចេញ​មក​ពី​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 2:3
39 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យ​កម្លាំង​របស់ទូលបង្គំ​ចុះខ្សោយ​នៅកណ្ដាល​ផ្លូវ ព្រះអង្គ​បាន​បន្ថយ​ថ្ងៃអាយុ​របស់ទូលបង្គំ​។


ព្រះយេហូវ៉ា​នឹង​លូក​ដំបងរាជ្យ​ដ៏មានឫទ្ធានុភាព​របស់ព្រះអម្ចាស់​ពី​ស៊ីយ៉ូន​; សូមឲ្យ​ព្រះអម្ចាស់​គ្រប់គ្រង​នៅកណ្ដាលចំណោម​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ចុះ​។


សូមឲ្យ​បបូរមាត់​របស់ទូលបង្គំ​បង្ហូរចេញ​នូវ​ពាក្យសរសើរតម្កើង​ផង ពីព្រោះ​ព្រះអង្គ​បាន​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​។


ខ្ញុំ​បាន​អរសប្បាយ​ដែល​គេ​និយាយ​នឹង​ខ្ញុំ​ថា​៖ “យើង​នាំគ្នា​ទៅ​ដំណាក់​របស់​ព្រះយេហូវ៉ា​!”។


ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម ហើយ​ស័ក្ដិសមនឹង​សរសើរតម្កើង​យ៉ាងខ្លាំង នៅ​ទីក្រុង​របស់​ព្រះ​នៃយើង គឺនៅលើ​ភ្នំ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!


រួច​យើង​នឹង​ស្ដារ​ពួក​ចៅក្រម​របស់អ្នក​ឡើងវិញ​ដូច​ពីដើម ក៏​នឹង​ស្ដារ​ពួក​ទីប្រឹក្សា​របស់អ្នក​ឡើងវិញ​ដូច​គ្រាដំបូង​។ ក្រោយមក អ្នក​នឹង​ត្រូវគេ​ហៅថា ‘ទីក្រុង​នៃ​សេចក្ដីសុចរិត’ និង ‘ទីក្រុង​ស្មោះត្រង់’”។


នៅ​ថ្ងៃ​នោះ ឫស​របស់​អ៊ីសាយ​នឹង​ឈរឡើង​ជា​ទង់សញ្ញា​ដល់​ជាតិសាសន៍​ទាំងឡាយ​; ប្រជាជាតិ​នានា​នឹង​ស្វែងរក​អ្នកនោះ ហើយ​ទីសម្រាក​របស់លោក​នឹង​បាន​រុងរឿង​។


នៅ​ថ្ងៃ​នោះ នឹង​មាន​ផ្លូវធំ​មួយ​ពី​អេហ្ស៊ីប​ទៅ​អាស្ស៊ីរី ហើយ​ជនជាតិអាស្ស៊ីរី​នឹង​មក​អេហ្ស៊ីប រីឯ​ជនជាតិអេហ្ស៊ីប​នឹង​ទៅ​អាស្ស៊ីរី​ដែរ​; ជនជាតិអេហ្ស៊ីប​នឹង​ថ្វាយបង្គំ​ជាមួយ​ជនជាតិអាស្ស៊ីរី​។


ពួកគេពោលថា​៖ “តើ​ព្រះអង្គ​នឹង​បង្រៀន​ចំណេះដឹង​ដល់​អ្នកណា​? តើ​ព្រះអង្គ​នឹង​ធ្វើឲ្យ​អ្នកណា​យល់​ដំណឹង​? គឺ​អ្នកដែល​ទើបតែ​ផ្ដាច់ដោះ ជា​អ្នកដែល​ទើបតែ​យកចេញ​ពី​ដើមទ្រូង​ឬ​?


ម្នាក់​នឹង​ពោលថា​: ‘ខ្ញុំ​ជារបស់​ព្រះយេហូវ៉ា’ ម្នាក់ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​របស់​យ៉ាកុប រីឯ​ម្នាក់ទៀត​នឹង​សរសេរ​លើ​ដៃ​របស់ខ្លួន​ថា ‘របស់​ព្រះយេហូវ៉ា’ ហើយ​ដាក់ឈ្មោះ​ខ្លួន​តាម​ឈ្មោះ​របស់​អ៊ីស្រាអែល”។


យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


យើង​នឹង​នាំ​ពួកគេ​មក​ឯ​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ហើយ​ឲ្យ​ពួកគេ​អរសប្បាយ​នៅក្នុង​ដំណាក់​នៃ​ការអធិស្ឋាន​របស់យើង​។ តង្វាយដុត និង​យញ្ញបូជា​របស់ពួកគេ​នឹង​ត្រូវបាន​ទទួលយក​នៅលើ​អាសនា​របស់យើង ដ្បិត​ដំណាក់​របស់យើង​នឹង​ត្រូវបាន​ហៅថា ដំណាក់​នៃ​ការអធិស្ឋាន​សម្រាប់​ប្រជាជាតិ​ទាំងអស់”។


ប្រជាជាតិ​នានា​នឹង​មករក​ពន្លឺ​របស់អ្នក ស្ដេច​ទាំងឡាយ​នឹងមក​រក​រស្មី​អរុណរះ​របស់អ្នក​។


រីឯ​អ្នករាល់គ្នា​ដែល​បោះបង់ចោល​ព្រះយេហូវ៉ា ដែល​ភ្លេច​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដែល​រៀប​តុអាហារ​ថ្វាយ ‘ព្រះមានលាភ’ ដែល​ចាក់​ស្រាលាយ​ឲ្យពេញ​ថ្វាយ ‘ព្រះវាសនា’


ពួកគេ​នឹង​នាំ​បងប្អូន​ទាំងអស់​របស់អ្នករាល់គ្នា​ចេញមក​ពី​អស់ទាំង​ប្រជាជាតិ ទុកជា​តង្វាយ​ដល់​ព្រះយេហូវ៉ា ដោយឲ្យ​ជិះ​សេះ រទេះចម្បាំង គ្រែស្នែង លាកាត់ និង​អូដ្ឋ​មក​យេរូសាឡិម​ភ្នំ​ដ៏វិសុទ្ធ​របស់យើង ដូចដែល​កូនចៅ​អ៊ីស្រាអែល​នាំ​តង្វាយ​មក​ដំណាក់​របស់​ព្រះយេហូវ៉ា ក្នុង​ភាជនៈ​បរិសុទ្ធ​។


“ដូច្នេះ អស់អ្នក​ដែល​ឮ​ពាក្យ​ទាំងនេះ​របស់ខ្ញុំ ហើយ​ប្រព្រឹត្តតាម អ្នកនោះ​ប្រៀបប្រដូច​នឹង​មនុស្ស​មានប្រាជ្ញា​ដែល​សាងសង់​ផ្ទះ​របស់​ខ្លួន​នៅលើ​ថ្មដា​។


ប៉ុន្តែ​ព្រះយេស៊ូវ​មានបន្ទូលថា​៖“អ្នក​ដែល​ឮ​ព្រះបន្ទូល​របស់​ព្រះ ហើយ​ប្រតិបត្តិតាម​វិញទេ ដែល​មានពរ​!”។


រួច​ការកែប្រែចិត្ត​សម្រាប់​ការលើកលែងទោស​បាប​នឹង​បាន​ប្រកាស​ដល់​ប្រជាជាតិ​ទាំងអស់ ក្នុង​ព្រះនាម​របស់​ព្រះអង្គ ដោយ​ចាប់ផ្ដើម​ពី​យេរូសាឡិម​។


អ្នករាល់គ្នា​ថ្វាយបង្គំ​អ្វីដែល​អ្នករាល់គ្នា​មិន​ស្គាល់ រីឯ​យើង​វិញ យើង​ថ្វាយបង្គំ​អ្វីដែល​យើង​ស្គាល់ ដ្បិត​សេចក្ដីសង្គ្រោះ​មកពី​ជនជាតិយូដា​។


ប្រសិនបើ​អ្នកណា​ចង់​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ អ្នកនោះ​នឹង​ដឹង​អំពី​សេចក្ដីបង្រៀន​នេះ​ថា​តើ​មក​ពី​ព្រះ ឬក៏​ខ្ញុំ​និយាយ​ចេញពី​ខ្លួនខ្ញុំ​។


យ៉ាងណាមិញ កាលណា​ព្រះវិញ្ញាណដ៏វិសុទ្ធ​សណ្ឋិត​លើ​អ្នករាល់គ្នា អ្នករាល់គ្នា​នឹង​ទទួល​ព្រះចេស្ដា ហើយ​បានជា​សាក្សី​របស់ខ្ញុំ ទាំង​នៅ​យេរូសាឡិម យូឌា​និង​សាម៉ារី​ទាំងមូល ព្រមទាំង​រហូតដល់​ចុងបំផុត​នៃ​ផែនដី”។


ដូច្នេះ ខ្ញុំ​ក៏​ចាត់​គេ​ឲ្យទៅ​ឯ​លោក​ភ្លាម ហើយ​ជា​ការ​ល្អ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។ ឥឡូវនេះ យើងខ្ញុំ​ទាំងអស់គ្នា​បាន​មកដល់ទីនេះ​នៅចំពោះ​ព្រះ ដើម្បី​ស្ដាប់​គ្រប់ទាំង​សេចក្ដី​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក”។


ក៏ប៉ុន្តែ​ខ្ញុំ​សូម​សួរថា ពួកគេ​មិនដែល​ឮ​ទេ មែនទេ​? ពួកគេ​ប្រាកដជា​ឮ ដ្បិត “សំឡេង​របស់​គេ​ចេញទៅ​ពាសពេញ​ផែនដី ហើយ​ពាក្យ​របស់​គេ​ក៏​ចេញទៅ​ដល់​ចុងបំផុត​នៃ​ពិភពលោក”។


រីឯ​អ្នក​ដែល​សម្លឹងមើល​ទៅ​ក្រឹត្យវិន័យ​ដ៏គ្រប់លក្ខណ៍​នៃ​សេរីភាព ហើយ​បន្តកាន់ខ្ជាប់​ដោយ​មិន​ធ្វើជា​អ្នកស្ដាប់​ដែល​ភ្លេច គឺ​ធ្វើជា​អ្នកធ្វើតាម​ដែល​ប្រព្រឹត្ត​វិញ អ្នកនោះ​នឹង​មានពរ​ក្នុង​កិច្ចការ​របស់​ខ្លួន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម