សូមឲ្យពួកគេអរព្រះគុណដល់ព្រះយេហូវ៉ា សម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គចំពោះមនុស្សលោក!
កិច្ចការ 2:11 - ព្រះគម្ពីរខ្មែរសាកល មានទាំងជនជាតិយូដា និងអ្នកចូលសាសនាយូដា ជនជាតិក្រែត និងជនជាតិអារ៉ាប់ផង។ យើងឮពួកគេនិយាយអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះ ជាភាសារបស់យើង!”។ Khmer Christian Bible ព្រមទាំងជនជាតិយូដា ពួកអ្នកចូលសាសនាយូដា អ្នកស្រុកក្រេត និងអ្នកស្រុកអារ៉ាប់។ យើងឮពួកគេប្រកាសអំពីការអស្ចារ្យរបស់ព្រះជាម្ចាស់ជាភាសារបស់យើងផ្ទាល់!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍ក្រេត និងសាសន៍អារ៉ាប់ដែរ យើងឮគេនិយាយពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងផ្ទាល់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសាសន៍ក្រេត នឹងសាសន៍អារ៉ាប់ដែរ យើងទាំងអស់គ្នាឮគេនិយាយ ពីអស់ទាំងការអស្ចារ្យរបស់ព្រះ តាមភាសារបស់យើងរៀងខ្លួន អាល់គីតាប ទាំងជនជាតិយូដា ទាំងអ្នកចូលសាសនាយូដា ទាំងអ្នកមកពីកោះក្រែត ទាំងជនជាតិអារ៉ាប់ យើងបានឮគេថ្លែងអំពីស្នាដៃដ៏អស្ចារ្យរបស់អុលឡោះ ជាភាសាយើងទាំងអស់គ្នាផ្ទាល់!»។ |
សូមឲ្យពួកគេអរព្រះគុណដល់ព្រះយេហូវ៉ា សម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គចំពោះមនុស្សលោក!
សូមឲ្យពួកគេអរព្រះគុណដល់ព្រះយេហូវ៉ា សម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គចំពោះមនុស្សលោក!
សូមឲ្យពួកគេអរព្រះគុណដល់ព្រះយេហូវ៉ា សម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គចំពោះមនុស្សលោក!
ព្រះអង្គបានធ្វើឲ្យមានការនឹកចាំអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ; ព្រះយេហូវ៉ាមានព្រះគុណ ហើយមានសេចក្ដីមេត្តាករុណា។
គឺដល់ព្រះអង្គតែមួយប៉ុណ្ណោះដែលធ្វើកិច្ចការដ៏អស្ចារ្យយ៉ាងធំ ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ដើម្បីបន្លឺសំឡេងនៃការអរព្រះគុណ និងដើម្បីរៀបរាប់អំពីអស់ទាំងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ!
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
ឱព្រះអើយ ព្រះអង្គបានបង្រៀនទូលបង្គំតាំងពីយុវវ័យរបស់ទូលបង្គំមកម្ល៉េះ! រហូតដល់ឥឡូវនេះ ទូលបង្គំប្រកាសកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។
ខ្ញុំនឹងនឹកចាំកិច្ចការរបស់ព្រះយេហូវ៉ា មែនហើយ ខ្ញុំនឹងនឹកចាំកិច្ចការដ៏អស្ចារ្យតាំងពីបុរាណរបស់ព្រះអង្គ។
យើងនឹងមិនលាក់ពីកូនចៅរបស់ពួកគាត់ឡើយ គឺយើងនឹងរៀបរាប់ប្រាប់ជំនាន់ក្រោយនូវសេចក្ដីសរសើរតម្កើងនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ព្រមទាំងកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើផង។
ព្រះយេហូវ៉ាអើយ បណ្ដាមេឃសរសើរតម្កើងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន!
ចូរថ្លែងអំពីសិរីរុងរឿងរបស់ព្រះអង្គនៅកណ្ដាលចំណោមប្រជាជាតិនានា ចូរថ្លែងអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គនៅកណ្ដាលចំណោមបណ្ដាជនទាំងអស់;
បាប៊ីឡូននឹងគ្មានអ្នកណារស់នៅ ក៏គ្មានអ្នកណាស្នាក់នៅជារៀងរហូតពីជំនាន់មួយទៅជំនាន់មួយ សូម្បីតែជនជាតិអារ៉ាប់ក៏មិនបោះរោងនៅទីនោះ ហើយអ្នកគង្វាលក៏មិនឲ្យហ្វូងសត្វដេកនៅទីនោះដែរ
នេះជាទំនាយស្ដីអំពីអារ៉ាប៊ី: ក្បួនឈ្មួញនៃជនជាតិដេដាន់អើយ អ្នករាល់គ្នានឹងស្នាក់នៅពេលយប់ក្នុងព្រៃនៅអារ៉ាប៊ី។
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
នេះក៏មកពីព្រះយេហូវ៉ានៃពលបរិវារដែរ; ព្រះអង្គទ្រង់អស្ចារ្យខាងឯដំបូន្មាន ព្រះអង្គទ្រង់ធំឧត្ដមខាងឯប្រាជ្ញាត្រឹមត្រូវ៕
ព្រីគា ប៉ាមភីលា អេហ្ស៊ីប និងតំបន់ក្នុងលីប៊ី ដែលនៅក្បែរគីរេន ព្រមទាំងមានអ្នកដំណើរពីរ៉ូម
ពួកគេទាំងអស់គ្នាក៏ភ្ញាក់ផ្អើលផង វល់គំនិតផង ទាំងសួរគ្នាទៅវិញទៅមកថា៖ “តើការនេះមានន័យដូចម្ដេច?”។
ណាមួយកំពង់ផែនេះមិនស្រួលសម្រាប់ការចាំឲ្យផុតរដូវរងា ដូច្នេះពួកគេភាគច្រើនចេញយោបល់ឲ្យចេញសំពៅពីទីនោះ ក្រែងលោអាចទៅដល់ហ្វេនីចបាន ដើម្បីចាំឲ្យផុតរដូវរងា។ ហ្វេនីចជាកំពង់ផែមួយនៅក្រែត ដែលបែរមុខទៅទិសខាងត្បូងឆៀងខាងលិច និងទិសខាងជើងឆៀងខាងលិច។
ពេលនោះ ខ្យល់ទិសខាងត្បូងបក់រំភើយៗមក នោះពួកគេគិតថាបានសម្រេចតាមបំណងហើយ ក៏លើកយុថ្កា ធ្វើដំណើរសសៀរក្បែរឆ្នេរក្រែត។
បន្ទាប់មក យើងធ្វើដំណើរយឺតៗជាច្រើនថ្ងៃ ហើយមកដល់តាមបណ្ដោយគ្នីដូសទាំងពិបាក។ ដោយសារខ្យល់មិនព្រមឲ្យយើងទៅមុខបាន យើងក៏សសៀរតាមក្រែតទល់មុខនឹងសាលម៉ូនេ។
សកម្មភាពនៃព្រះចេស្ដាបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការថ្លែងព្រះបន្ទូលបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការពិសោធវិញ្ញាណបានប្រទានដល់ម្នាក់ទៀត ភាសាដទៃផ្សេងៗបានប្រទានដល់ម្នាក់ទៀត ហើយអំណោយទាននៃការបកប្រែភាសាដទៃបានប្រទានដល់ម្នាក់ទៀត។
ក្នុងក្រុមជំនុំ ព្រះបានតែងតាំងអ្នកខ្លះ ជាដំបូងគឺសាវ័ក ទីពីរគឺអ្នកថ្លែងព្រះបន្ទូល ទីបីគឺគ្រូបង្រៀន បន្ទាប់មកគឺការអស្ចារ្យ បន្ទាប់មកទៀតគឺអំណោយទាននៃការប្រោសឲ្យជា កិច្ចការជំនួយ ការគ្រប់គ្រង និងភាសាដទៃផ្សេងៗ។
ហើយក៏មិនបានឡើងទៅយេរូសាឡិម ទៅជួបពួកអ្នកដែលជាសាវ័កមុនខ្ញុំដែរ ផ្ទុយទៅវិញ ខ្ញុំបានចេញទៅអារ៉ាប៊ី រួចត្រឡប់មកដាម៉ាស់វិញ។
ហាការនេះ គឺភ្នំស៊ីណាយនៅអារ៉ាប៊ី ហើយត្រូវជាយេរូសាឡិមនៅសព្វថ្ងៃនេះ ដ្បិតយេរូសាឡិមនៅធ្វើជាទាសករជាមួយកូនចៅរបស់នាង។
មានម្នាក់ក្នុងចំណោមជនជាតិក្រែត ជាព្យាការីរបស់ពួកគេផ្ទាល់ បាននិយាយថា: “ជនជាតិក្រែតសុទ្ធតែជាអ្នកភូតភរ ជាសត្វតិរច្ឆានដ៏អាក្រក់ ជាមនុស្សល្មោភស៊ីដ៏ខ្ជិលច្រអូស”។
នេះជាហេតុដែលខ្ញុំបានទុកអ្នកឲ្យនៅក្រែត គឺដើម្បីឲ្យចាត់ចែងកិច្ចការដែលធ្វើមិនទាន់ហើយនោះឲ្យបានរៀបរយ ព្រមទាំងតែងតាំងចាស់ទុំនៅទីក្រុងនីមួយៗ ដូចដែលខ្ញុំបានបង្គាប់អ្នកហើយ។
ព្រះបានធ្វើបន្ទាល់ ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិផ្សេងៗ ព្រមទាំងដោយអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។