Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 26:7 - ព្រះគម្ពីរខ្មែរសាកល

7 ដើម្បី​បន្លឺ​សំឡេង​នៃ​ការអរព្រះគុណ និង​ដើម្បី​រៀបរាប់​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដើម្បីនឹង​បាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ និង​រៀប​រាប់​ពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​ព្រះ‌គុណ​ព្រះអង្គ និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដើម្បី​នឹងបាន​បន្លឺ​សំឡេង​អរ​ព្រះ‌គុណ ហើយ​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​ការ​អស្ចារ្យ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទាំង​បន្លឺ​សំឡេង​ច្រៀង​អរ​គុណ​ទ្រង់ និង​រៀប​រាប់​អំពី​ការ​អស្ចារ្យ ទាំង​ប៉ុន្មាន​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 26:7
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ច្រៀង​ទៅកាន់​ព្រះអង្គ ចូរ​ច្រៀងសរសើរតម្កើង​ព្រះអង្គ ចូរ​សញ្ជឹងគិត​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ


សូម​បើក​ទ្វារ​នៃ​សេចក្ដីសុចរិត​ដល់​ខ្ញុំ​ផង ខ្ញុំ​នឹង​ចូល​តាម​ទ្វារទាំងនោះ ហើយ​អរព្រះគុណ​ព្រះយេហូវ៉ា​។


ព្រះយេហូវ៉ា​ជា​ព្រះ ហើយ​ព្រះអង្គ​បាន​ចាំង​មកលើ​យើង​។ ចូរ​ចង​យញ្ញបូជានៃពិធីបុណ្យ ភ្ជាប់​នឹង​ស្នែង​អាសនា​ដោយ​ខ្សែ​។


សូមឲ្យ​ទូលបង្គំ​យល់ច្បាស់​នូវ​ផ្លូវ​នៃ​ច្បាប់តម្រា​របស់ព្រះអង្គ​ផង នោះ​ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


ចូរ​លើក​ដៃ​របស់អ្នករាល់គ្នា​ទៅ​ទីវិសុទ្ធ ហើយ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ទូលបង្គំ​នឹង​សញ្ជឹងគិត​អំពី​ភាពឧត្ដុង្គឧត្ដម​នៃ​អានុភាព​ដ៏រុងរឿង​របស់ព្រះអង្គ និង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ គឺ​ព្រះ​នៃ​អ៊ីស្រាអែល​; ព្រះអង្គ​តែមួយប៉ុណ្ណោះ ធ្វើ​កិច្ចការដ៏អស្ចារ្យ​!


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះយេហូវ៉ា​អស់ពី​ចិត្ត ទូលបង្គំ​នឹង​រៀបរាប់​អំពី​អស់ទាំង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ​។


ដើម្បីឲ្យ​ទូលបង្គំ​បាន​ថ្លែង​អស់ទាំង​ពាក្យសរសើរតម្កើង​ព្រះអង្គ ហើយ​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ តាម​ទ្វារក្រុង​នៃ​កូនស្រី​ស៊ីយ៉ូន​។


ទូលបង្គំ​នឹង​អរសប្បាយ ហើយ​អបអរ​ក្នុង​ព្រះអង្គ​; ព្រះ​ដ៏ខ្ពស់បំផុត​អើយ ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះនាម​របស់ព្រះអង្គ​!


យើង​នាំគ្នា​ចូលមកនៅចំពោះ​ព្រះអង្គ​ដោយ​ការអរព្រះគុណ យើង​នាំគ្នា​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះអង្គ​ដោយ​បទសរសើរ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម