Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:13 - ព្រះគម្ពីរខ្មែរសាកល

13 ពេលនោះ ខ្យល់ទិសខាងត្បូង​បក់រំភើយៗ​មក នោះ​ពួកគេ​គិតថា​បាន​សម្រេច​តាម​បំណង​ហើយ ក៏​លើក​យុថ្កា ធ្វើដំណើរសសៀរ​ក្បែរ​ឆ្នេរ​ក្រែត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ពេល​ខ្យល់​ទិស​ខាង​ត្បូង​បក់​រំភើយៗ​ ពួកគេ​គិត​ថា​បាន​សម្រេច​បំណង​ក៏​ទាញ​យុថ្កា​ ហើយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេស្មាន​ថា គេ​បាន​សម្រេច​តាម​បំណង​របស់​គេ រួច​គេ​ក៏​ស្រាវ​យុថ្កា​ឡើង ហើយ​ចេញ​សំពៅ​តាម​បណ្ដោយ​កោះ​ក្រេត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដូច្នេះ កាល​មាន​ខ្យល់​បក់​រំភើយៗ​មក​ពី​ទិស​ខាង​ត្បូង នោះ​គេ​ស្មាន​ថា​បាន​ដូច​ចិត្ត​ហើយ ក៏​ស្រាវ​យុថ្កា​ឡើង បើក​ទៅ​តាម​ក្បែរ​កោះ​ក្រេត

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ពេល​នោះ មាន​ខ្យល់​បក់​មក​តិចៗ​ពី​ទិស​ខាង​ត្បូង ពួក​គេ​យល់​ឃើញ​ថា​ជា​ឱកាស​ល្អ​សម្រាប់​គម្រោង‌ការ​របស់​គេ គេ​ក៏​នាំ​គ្នា​ស្រាវ​យុថ្កា ហើយ​ចេញ​សំពៅ​សសៀរៗ​កោះ​ក្រែត​ទៅ។

សូមមើលជំពូក ចម្លង




កិច្ចការ 27:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យ​ខ្យល់ទិសខាងកើត​បក់​នៅ​លើមេឃ ហើយ​នាំផ្លូវ​ខ្យល់ទិសខាងត្បូង​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ


កាលណា​ខ្យល់ទិសខាងត្បូង​បក់​មក អ្នករាល់គ្នា​និយាយ​ថា​: ‘ថ្ងៃនេះ មុខជា​ក្ដៅ’ ហើយក៏​កើតឡើង​មែន។


មាន​ទាំង​ជនជាតិយូដា និង​អ្នកចូលសាសនាយូដា ជនជាតិក្រែត និង​ជនជាតិអារ៉ាប់​ផង​។ យើង​ឮ​ពួកគេ​និយាយ​អំពី​កិច្ចការ​ដ៏អស្ចារ្យ​របស់​ព្រះ ជា​ភាសា​របស់យើង​!”។


ណាមួយ​កំពង់ផែ​នេះ​មិនស្រួល​សម្រាប់​ការចាំឲ្យផុតរដូវរងា ដូច្នេះ​ពួកគេ​ភាគច្រើន​ចេញយោបល់​ឲ្យ​ចេញសំពៅ​ពីទីនោះ ក្រែងលោ​អាច​ទៅដល់​ហ្វេនីច​បាន ដើម្បី​ចាំឲ្យផុតរដូវរងា​។ ហ្វេនីច​ជា​កំពង់ផែ​មួយ​នៅ​ក្រែត ដែល​បែរមុខ​ទៅ​ទិសខាងត្បូងឆៀងខាងលិច និង​ទិសខាងជើងឆៀងខាងលិច​។


ក្រោយពី​ទាំងអស់គ្នា​មិនបានហូបអាហារ​អស់រយៈពេល​យ៉ាងយូរ ប៉ូល​ក៏​ក្រោកឈរ​នៅ​កណ្ដាលចំណោម​ពួកគេ ហើយ​និយាយថា​៖ “‍ឱ អ្នករាល់គ្នា​អើយ! អ្នករាល់គ្នា​គួរតែ​បាន​ស្ដាប់តាម​ខ្ញុំ ហើយ​មិន​ចេញសំពៅ​ពី​ក្រែត នោះ​បងប្អូន​មិន​ជួប​គ្រោះថ្នាក់ និង​ការខាតបង់​បែបនេះ​ទេ​។


ក្រោយពី​ធ្វើដំណើរសសៀរ​កោះនោះ​ទាំងពិបាក យើង​ក៏​មកដល់​កន្លែង​មួយ​ដែល​ហៅថា “កំពង់ផែ​ល្អ” ដែល​មាន​ទីក្រុង​ឡាសេ​នៅ​ជិត​។


មាន​ម្នាក់​ក្នុងចំណោម​ជនជាតិក្រែត ជា​ព្យាការី​របស់ពួកគេផ្ទាល់ បាន​និយាយថា​: “ជនជាតិក្រែត​សុទ្ធតែ​ជា​អ្នកភូតភរ ជា​សត្វតិរច្ឆាន​ដ៏អាក្រក់ ជា​មនុស្សល្មោភស៊ី​ដ៏ខ្ជិលច្រអូស”។


នេះជាហេតុដែល​ខ្ញុំ​បាន​ទុក​អ្នក​ឲ្យ​នៅ​ក្រែត គឺ​ដើម្បីឲ្យ​ចាត់ចែង​កិច្ចការ​ដែល​ធ្វើមិនទាន់ហើយ​នោះ​ឲ្យបានរៀបរយ ព្រមទាំង​តែងតាំង​ចាស់ទុំ​នៅ​ទីក្រុង​នីមួយៗ ដូចដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម