ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
២ ធីម៉ូថេ 2:24 - ព្រះគម្ពីរខ្មែរសាកល បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះគ្នាឡើយ ផ្ទុយទៅវិញ ត្រូវមានចិត្តល្អដល់មនុស្សទាំងអស់ ត្រូវចេះបង្រៀន ចេះអត់ធ្មត់ពេលរងការអាក្រក់ Khmer Christian Bible បាវបម្រើរបស់ព្រះអម្ចាស់មិនត្រូវឈ្លោះប្រកែកគ្នាទេ ផ្ទុយទៅវិញ ត្រូវមានចិត្ដសុភាពរាបសារចំពោះមនុស្សទាំងអស់ ប៉ិនប្រសប់ក្នុងការបង្រៀន មានចិត្តអត់ធ្មត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបម្រើរបស់ព្រះអម្ចាស់ មិនត្រូវឈ្លោះប្រកែកគ្នាឡើយ គឺត្រូវមានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកបម្រើរបស់ព្រះអម្ចាស់មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង អាល់គីតាប រីឯអ្នកបម្រើរបស់អ៊ីសាជាអម្ចាស់ មិនត្រូវឲ្យមានការឈ្លោះប្រកែកគ្នាឡើយ ផ្ទុយទៅវិញ ត្រូវរួសរាយចំពោះមនុស្សទួទៅ ត្រូវចេះបង្រៀន និងអធ្យាស្រ័យដល់គេ |
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
កាលទ្រង់យាងចូលទៅជិតរូងនោះ ទ្រង់ស្រែកហៅដានីយ៉ែលដោយសំឡេងយ៉ាងសោកសៅ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “ដានីយ៉ែលអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់អ្នក ដែលអ្នកគោរពបម្រើជានិច្ចនោះ បានរំដោះអ្នកពីតោបានឬទេ?”។
គាត់មិនឈ្លោះប្រកែក ឬស្រែកគំហកឡើយ ហើយក៏គ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវ ដែរ។
ដូច្នេះ ពួកយូដាក៏ឈ្លោះប្រកែកគ្នាថា៖ “តើអ្នកនេះអាចឲ្យសាច់របស់ខ្លួនមកយើងហូបយ៉ាងដូចម្ដេចបាន?”។
ក្រោយពីប៉ូល និងបារណាបាសមានការប្រកែក និងការដេញដោលគ្នាមិនតិចជាមួយអ្នកទាំងនោះ គេក៏កំណត់ឲ្យប៉ូល និងបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីចំណោមពួកគេឡើងទៅជួបពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិម ដើម្បីនិយាយអំពីបញ្ហានេះ។
ដូច្នេះ ពួកគេស្រែកឡើងយ៉ាងខ្លាំង។ មានគ្រូវិន័យខាងគណៈផារិស៊ីខ្លះក្រោកឡើង ប្រកែកយ៉ាងខ្លាំងថា៖ “យើងឃើញថា គ្មានកំហុសអ្វីក្នុងបុរសនេះឡើយ។ ប្រហែលមានវិញ្ញាណ ឬទូតសួគ៌និយាយនឹងគាត់ទេដឹង?”។
នៅថ្ងៃបន្ទាប់ លោកប្រទះឃើញពួកគេកំពុងឈ្លោះគ្នា ក៏សម្រុះសម្រួលពួកគេដោយនិយាយថា: ‘អ្នកអើយ! ពួកអ្នកជាបងប្អូនរួមជាតិ ហេតុអ្វីបានជាធ្វើបាបគ្នា?’។
ខ្ញុំ ប៉ូល ដែលតាមសំបកក្រៅជាមនុស្សរាបទាបពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្តែក្លាហានចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ គឺខ្ញុំផ្ទាល់សូមអង្វរអ្នករាល់គ្នាដោយសេចក្ដីសុភាពរាបសា និងក្ដីអនុគ្រោះរបស់ព្រះគ្រីស្ទ។
ដ្បិតគ្រឿងសឹកនៃសង្គ្រាមរបស់យើងមិនមែនខាងសាច់ឈាមទេ គឺមានឫទ្ធានុភាពរបស់ព្រះ សម្រាប់បំផ្លាញបន្ទាយទាំងឡាយ បំផ្លាញហេតុផលផ្សេងៗ
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
រីឯផលផ្លែរបស់ព្រះវិញ្ញាណគឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស សេចក្ដីល្អ សេចក្ដីស្មោះត្រង់
គឺដោយការបន្ទាបខ្លួន និងសេចក្ដីសុភាពរាបសាទាំងស្រុង ដោយការអត់ធ្មត់ ទាំងទ្រាំនឹងគ្នាទៅវិញទៅមកក្នុងសេចក្ដីស្រឡាញ់
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
ទាំងទ្រាំនឹងគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាមានរឿងទាស់នឹងម្នាក់ទៀត ចូរលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ ដូចដែលព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវលើកលែងទោសយ៉ាងនោះដែរ។
ថ្វីត្បិតតែយើងអាចដាក់បន្ទុកលើអ្នករាល់គ្នាបាន ក្នុងនាមជាសាវ័ករបស់ព្រះគ្រីស្ទក៏ដោយ ប៉ុន្តែយើងបានសុភាពរាបសាក្នុងចំណោមអ្នករាល់គ្នា ដូចដែលម្ដាយបំបៅកូន ថ្នាក់ថ្នមកូនរបស់ខ្លួន។
រីឯអ្នកវិញ ឱ មនុស្សរបស់ព្រះអើយ! ចូរគេចឲ្យផុតពីសេចក្ដីទាំងនេះទៅ! ចូរស្វែងរកសេចក្ដីសុចរិតយុត្តិធម៌ ការគោរពព្រះ ជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីអត់ធ្មត់ និងសេចក្ដីសុភាពរាបសា។
ពីខ្ញុំ ប៉ូល ដែលជាបាវបម្រើរបស់ព្រះ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះ និងចំណេះដឹងនៃសេចក្ដីពិតដែលស្របនឹងការគោរពព្រះ
ដ្បិតអ្នកមើលខុសត្រូវ ត្រូវតែឥតមានកន្លែងបន្ទោសបានក្នុងនាមជាមេការរបស់ព្រះ គឺមិនអាត្មានិយម មិនឆាប់ខឹង មិនប្រមឹក មិនចំណូលហិង្សា ហើយមិនលោភចង់បានកម្រៃទុច្ចរិតឡើយ
ហើយកាន់ខ្ជាប់នូវសេចក្ដីបង្រៀននៃព្រះបន្ទូលដ៏ពិត ដើម្បីឲ្យគាត់អាចលើកទឹកចិត្តដោយសេចក្ដីបង្រៀនដ៏ត្រឹមត្រូវបាន ព្រមទាំងធ្វើឲ្យអ្នកដែលប្រឆាំងដឹងកំហុសផង។
កុំឲ្យមួលបង្កាច់អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យមានចិត្តសប្បុរស ឲ្យសម្ដែងសេចក្ដីសុភាពរាបសាទាំងស្រុងដល់មនុស្សទាំងអស់។
ពីខ្ញុំ យ៉ាកុប ដែលជាបាវបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរដែលត្រូវបានកម្ចាត់កម្ចាយ។
រីឯប្រាជ្ញាពីខាងលើ ដំបូងគឺបរិសុទ្ធ រួចមកគឺសុខសាន្ត សប្បុរស អធ្យាស្រ័យ ពេញដោយសេចក្ដីមេត្តា និងផលផ្លែដ៏ល្អ ឥតលំអៀង ហើយឥតពុតត្បុត។
អ្នករាល់គ្នាលោភចង់បាន ប៉ុន្តែមិនបានអ្វី ក៏សម្លាប់គេ។ អ្នករាល់គ្នាមានចិត្តច្រណែន ប៉ុន្តែមិនអាចទទួលបាន ក៏ឈ្លោះប្រកែក ហើយតយុទ្ធគ្នា។ អ្នករាល់គ្នាមិនបានអ្វី ពីព្រោះអ្នករាល់គ្នាមិនបានទូលសុំ។
ជាទីបញ្ចប់ ចូរឲ្យគ្រប់គ្នាមានចិត្តគំនិតតែមួយ អាណិតអាសូរគ្នាទៅវិញទៅមក ស្រឡាញ់គ្នាជាបងប្អូន មេត្តាករុណា និងមានចិត្តបន្ទាបខ្លួន។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ដោយខ្ញុំមានចិត្តខ្នះខ្នែងយ៉ាងខ្លាំងនឹងសរសេរមកអ្នករាល់គ្នាអំពីសេចក្ដីសង្គ្រោះដែលយើងមានរួមគ្នា ខ្ញុំបានយល់ឃើញថាជាការចាំបាច់ដែលខ្ញុំសរសេរមកអ្នករាល់គ្នា ជាការជំរុញទឹកចិត្តដល់អ្នករាល់គ្នាឲ្យខំប្រឹងតស៊ូដើម្បីជំនឿដែលត្រូវបានផ្ទុកផ្ដាក់នឹងវិសុទ្ធជនម្ដងជាសម្រេចនោះ។