Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 40:11 - ព្រះគម្ពីរខ្មែរសាកល

11 ព្រះអង្គ​នឹង​ឃ្វាល​ហ្វូងចៀម​របស់ព្រះអង្គ ដូចជា​អ្នកគង្វាល ព្រះអង្គ​នឹង​ប្រមូល​កូនចៀម​ទាំងឡាយ​មក​ក្នុង​ព្រះពាហុ​របស់ព្រះអង្គ ព្រមទាំង​បី​នៅនឹង​ព្រះឱរា​របស់ព្រះអង្គ​ផង ក៏​នឹង​នាំ​មេចៀមបំបៅកូន​ទៅដោយស្លូត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ព្រះ‌អង្គ​នឹង​ឃ្វាល​ហ្វូង​របស់​ព្រះ‌អង្គ ដូច​ជា​គង្វាល ព្រះ‌អង្គ​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី ទៅ​ដោយ​ថ្នម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ព្រះអង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ឡើង​ប្រមូល​កូន​ចៀម ព្រះអង្គ​បី​កូន​តូចៗ​ជាប់​នឹង​ព្រះ‌ឱរា ហើយ​ព្រះអង្គ​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទ្រង់​នឹង​ឃ្វាល​ហ្វូង​របស់​ទ្រង់ ដូច​ជា​អ្នក​គង្វាល ទ្រង់​នឹង​ប្រមូល​អស់​ទាំង​កូន​ចៀម​មក​បី​នៅ​ព្រះ‌ពាហុ ហើយ​លើក​ផ្ទាប់​នៅ​ព្រះ‌ឧរា ក៏​នឹង​នាំ​ពួក​មេៗ ដែល​មាន​កូន​ខ្ចី​ទៅ​ដោយ​ថ្នម។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ទ្រង់​នឹង​ថែ‌រក្សា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដូច​អ្នក​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ ទ្រង់​លើក​ដៃ​ឡើង​ប្រមូល​កូន​ចៀម ទ្រង់​បី​កូន​តូចៗ​ជាប់​នឹង​ទ្រូង ហើយ​ទ្រង់​ថែ​ទាំ​មេ​ចៀម ដែល​កំពុង​បំបៅ​កូន​ផង​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 40:11
32 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​និយាយ​នឹង​គាត់​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​ដឹង​ហើយ​ថា ពួក​កូនក្មេង​ខ្សោយ ហើយ​ហ្វូងចៀម និង​ហ្វូងគោ​ដែល​បំបៅកូន​ក៏​នៅជាមួយ​ខ្ញុំ​ដែរ ប្រសិនបើ​បង្ខំ​ពួកវា​ខ្លាំងពេក​តែ​មួយ​ថ្ងៃ ហ្វូងសត្វ​ទាំងអស់​នឹង​ងាប់​។


យ៉ាងណាមិញ ធ្នូ​របស់វា​នៅតែ​មាំមួន ហើយ​ដើមដៃ​វា​រហ័សរហួន គឺ​មកពី​ព្រះហស្ត​នៃ​ព្រះដ៏មានព្រះចេស្ដា​របស់​យ៉ាកុប គឺ​មកពី​អ្នកគង្វាល​ជា​ថ្មដា​នៃ​អ៊ីស្រាអែល


ចូរ​ដឹង​ថា​ព្រះយេហូវ៉ា ព្រះអង្គ​ជា​ព្រះ​! គឺ​ព្រះអង្គ​ហើយ ដែល​បង្កើត​យើង ហើយ​យើង​ជារបស់​ព្រះអង្គ​; យើង​ជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ​។


ទោះបីជា​ឪពុក និង​ម្ដាយ​របស់ទូលបង្គំ​បោះបង់​ទូលបង្គំ​ចោល​ក៏ដោយ ក៏​ព្រះយេហូវ៉ា​នឹង​ទទួល​ទូលបង្គំ​ដែរ​។


សូម​សង្គ្រោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រទានពរ​ដល់​មរតក​របស់ព្រះអង្គ​ផង សូម​ឃ្វាល​ពួកគេ ហើយ​បីត្រកង​ពួកគេ​ជារៀងរហូតតទៅ​៕


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


ព្រះអង្គដែល​ជា​អ្នកគង្វាល​នៃ​អ៊ីស្រាអែល​អើយ ព្រះអង្គដែល​ដឹកនាំ​យ៉ូសែប​ដូចជា​ដឹកនាំ​ចៀម​អើយ សូម​ផ្ទៀងព្រះកាណ៌​ផង​! ព្រះអង្គដែល​គង់លើ​ចេរ៉ូប៊ីន​អើយ សូម​បញ្ចេញពន្លឺ​ផង​!


គាត់​នឹង​មិន​កាច់​ដើមត្រែង​ដែល​ទក់​ទេ ហើយក៏​មិន​ពន្លត់​ប្រឆេះ​ដែល​ជិតរលត់​ដែរ​; គាត់​នឹង​នាំ​សេចក្ដីយុត្តិធម៌​មក​ដោយ​សេចក្ដីពិតត្រង់​។


ពេលនោះ ប្រជារាស្ត្រ​របស់ព្រះអង្គ​បាន​នឹកចាំ​គ្រា​ពីបុរាណ និង​ម៉ូសេ​។ ព្រះអង្គដែល​នាំ​ពួកគេ​ឡើងមក​ពី​សមុទ្រ​ជាមួយ​អ្នកឃ្វាលចៀម​របស់ព្រះអង្គ តើ​នៅ​ឯណា​? ព្រះអង្គដែល​ដាក់​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់ព្រះអង្គ​នៅកណ្ដាល​ពួកគេ តើ​នៅ​ឯណា​?


ដូច្នេះ ខ្ញុំ​ក៏​ឃ្វាល​ហ្វូងចៀម​ដែលទុកសម្រាប់​ការសម្លាប់ ជា​ហ្វូងចៀម​រងទុក្ខវេទនា​។ ខ្ញុំ​យក​ឈើច្រត់​ពីរ​សម្រាប់​ខ្លួនខ្ញុំ ឈើច្រត់​មួយ​ខ្ញុំ​ដាក់ឈ្មោះ​ថា “សេចក្ដីសន្ដោស” រីឯ​ឈើច្រត់​មួយទៀត​ខ្ញុំ​ដាក់ឈ្មោះ​ថា “សម្ពន្ធ”។ គឺយ៉ាងនេះឯង​ដែល​ខ្ញុំ​បាន​ឃ្វាល​ហ្វូងចៀម​នោះ​។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៖ “ដាវ​អើយ ចូរ​ភ្ញាក់ឡើង​ទាស់នឹង​អ្នកគង្វាល​របស់យើង ហើយ​ទាស់នឹង​មនុស្ស​ដែលជា​គូកន​របស់យើង​ចុះ​! ចូរ​ប្រហារ​អ្នកគង្វាល នោះ​ហ្វូងចៀម​នឹង​ត្រូវបាន​កម្ចាត់កម្ចាយ​! យើង​នឹង​បង្វែរ​ដៃ​របស់យើង​ទាស់នឹង​ចៀម​តូចៗ​វិញ”។


សូមឲ្យ​ព្រះ​នៃ​សេចក្ដីសុខសាន្ត ដែល​ប្រោស​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង ជា​អ្នកគង្វាល​ដ៏ធំឧត្ដម​នៃ​ហ្វូង​ចៀម ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ ដោយ​ព្រះលោហិត​នៃ​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច


ដ្បិត​ពីមុន អ្នករាល់គ្នា​ដូចជា​ចៀម​វង្វេង ប៉ុន្តែ​ឥឡូវនេះ អ្នករាល់គ្នា​បាន​ត្រឡប់មក​រក​អ្នកគង្វាល និង​អ្នកមើលខុសត្រូវ​ព្រលឹង​របស់អ្នករាល់គ្នា​វិញ​ហើយ​៕


ធ្វើដូច្នេះ កាលណា​មេអ្នកគង្វាល​លេចមក អ្នករាល់គ្នា​នឹង​ទទួល​មកុដ​នៃ​សិរីរុងរឿង​ដែល​មិនចេះរលាយបាត់​។


ដ្បិត​កូនចៀម​ដែល​គង់​នៅ​កណ្ដាល​បល្ល័ង្ក​នោះ នឹង​ឃ្វាល​ពួកគេ ហើយ​នាំ​ពួកគេ​ទៅកាន់​ប្រភព​ទឹក​នៃ​ជីវិត​។ ព្រះ​នឹង​ជូត​អស់ទាំង​ទឹកភ្នែក​ចេញ​ពី​ភ្នែក​របស់​ពួកគេ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម