Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:2 - ព្រះគម្ពីរខ្មែរសាកល

2 ក្រោយពី​ប៉ូល និង​បារណាបាស​មាន​ការប្រកែក និង​ការដេញដោលគ្នា​មិន​តិច​ជាមួយ​អ្នកទាំងនោះ គេ​ក៏​កំណត់​ឲ្យ​ប៉ូល និង​បារណាបាស ព្រមទាំង​អ្នកខ្លះ​ទៀត​ពីចំណោម​ពួកគេ​ឡើងទៅ​ជួប​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម ដើម្បី​និយាយ​អំពី​បញ្ហា​នេះ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដូច្នេះ​ ក្រោយពី​លោក​ប៉ូល​ និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នក​ទាំង​នោះ​ ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូល​ និង​លោក​បារណាបាស​ ព្រមទាំង​អ្នក​ខ្លះ​ទៀត​ពី​ក្នុង​ចំណោម​ពួកគេ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ដើម្បី​ជួប​ពួក​សាវក​ និង​ពួក​ចាស់ទុំ​អំពី​រឿង​នេះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ក្រោយ​ពី​លោក​ប៉ុល និង​លោក​បា‌ណា‌បាស បាន​ប្រកែក​ជំទាស់​ជាមួយ​ពួក​គេយ៉ាង​ខ្លាំង​មក ក្រុម​ជំនុំ​បាន​តម្រូវ​ឲ្យ​លោក​ប៉ុល លោក​បា‌ណា‌បាស និងបង‌ប្អូន​ខ្លះ​ទៀត ឡើង​ទៅ​ជម្រាប​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិម អំពី​រឿង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ប៉ូល និង​លោក​បារណា‌បាស បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែក‌ញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បងប្អូន​បាន​សម្រេច​ចិត្ត​ចាត់​លោក​ប៉ូល និង​លោក​បារណា‌បាស ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​បងប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ទៅ​ជម្រាប​ក្រុម​សាវ័ក* និង​ក្រុម​ព្រឹទ្ធា‌ចារ្យ*​អំពី​រឿង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ កាល​ប៉ុល នឹង​បា‌ណា‌បាស​បាន​ជជែក​នឹង​គេ ហើយ​មាន​សេចក្ដី​ដេញ‌ដោល​គ្នា​ជា​ខ្លាំង​រួច​ហើយ នោះ​ពួក​ជំនុំ​បាន​ដំរូវ​ឲ្យ​ប៉ុល នឹង​បា‌ណា‌បាស ព្រម​ទាំង​អ្នក​ខ្លះ​ទៀត​ក្នុង​ពួក​គេ ឡើង​ទៅ​ឯ​ពួក​សាវក នឹង​ពួក​ចាស់‌ទុំ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​សួរ​បញ្ជាក់​ពី​ដំណើរ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ប៉ូល និង​បារណា‌បាស​បាន​ប្រកែក​ជំទាស់​នឹង​អ្នក​ទាំង​នោះ ព្រម​ទាំង​ជជែក​វែក​ញែក​ជា​មួយ​ពួក​គេ​យ៉ាង​ខ្លាំង។ ពួក​បង​ប្អូន​បាន​សម្រេច​ចិត្ដ​ចាត់​លោក​ប៉ូល និង​លោក​បារណា‌បាស​ឲ្យ​ទៅ​ក្រុង​យេរូ‌សាឡឹម ដោយ​មាន​បង​ប្អូន​ខ្លះ​ទៀត​ទៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​ទៅ​ជម្រាប​ក្រុម​សាវ័ក និង​ក្រុម​អះលី‌ជំអះ​អំពី​រឿង​នេះ។

សូមមើលជំពូក ចម្លង




កិច្ចការ 15:2
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ចូលក្នុង ហើយ​ឲ្យស្នាក់នៅ​ទីនោះ​។ នៅ​ថ្ងៃបន្ទាប់ គាត់​ក្រោកឡើង​ចេញទៅ​ជាមួយ​ពួកគេ ហើយ​មាន​បងប្អូន​ខ្លះ​ពី​យ៉ុបប៉េ​បាន​រួមដំណើរជាមួយ​គាត់​ដែរ​។


ព្រះវិញ្ញាណ​មានបន្ទូល​ឲ្យ​ខ្ញុំ​ចេញដំណើរជាមួយ​ពួកគេ​ដោយ​ឥត​ស្ទាក់ស្ទើរ​ឡើយ​។ ពេលនោះ បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​ក៏​ទៅ​ជាមួយ​ខ្ញុំ​ដែរ ហើយ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ម្នាក់​នោះ​។


ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕


ហេតុនេះហើយបានជា​យើងខ្ញុំ​យល់ឃើញ​ដោយមានចិត្តតែមួយ​ថា គួរតែ​ជ្រើសរើស​មនុស្ស​ដើម្បី​ចាត់ឲ្យទៅ​ឯ​បងប្អូន ជាមួយ​បារណាបាស និង​ប៉ូល ជាទីស្រឡាញ់​របស់យើង​។


ដូច្នេះ យើងខ្ញុំ​បាន​ចាត់​យូដាស និង​ស៊ីឡាស​ឲ្យទៅ ហើយ​ពួកគេ​នឹង​ជម្រាប​សេចក្ដី​ដូចគ្នា​ដោយ​ផ្ទាល់មាត់​ដែរ​។


នៅពេល​មកដល់​យេរូសាឡិម ក្រុមជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ទទួលស្វាគមន៍​ពួកគេ ហើយ​ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ​។


នៅពេល​ធ្វើដំណើរឆ្លងកាត់​ទីក្រុង​នានា ពួកគេ​ប្រគល់​ដល់​ទាំងអស់គ្នា​នូវ​សេចក្ដីសម្រេច​ដែល​ពួក​សាវ័ក និង​ពួក​ចាស់ទុំ​នៅ​យេរូសាឡិម​បាន​សម្រេច ដើម្បីឲ្យ​គេ​កាន់តាម​។


នៅ​ថ្ងៃបន្ទាប់ ប៉ូល​បាន​ចូលទៅ​ជួប​យ៉ាកុប​ជាមួយ​យើង ហើយ​ពួក​ចាស់ទុំ​ទាំងអស់​ក៏​មក​ជួបជុំគ្នានៅទីនោះ​ដែរ។


ពី​ខ្ញុំ ប៉ូល ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ តាម​បំណង​ព្រះហឫទ័យរបស់​ព្រះ និង​ពី​សូស្ថេន​ជា​បងប្អូន


ខ្ញុំ​យល់ឃើញថា ខ្ញុំ​មិន​ចាញ់​ពួក “មហា​សាវ័ក” ទាំងនោះ ក្នុង​រឿង​អ្វីមួយឡើយ​។


យើង​មិន​ព្រម​ចុះចូល​នឹង​ពួកគេ​ឡើយ សូម្បីតែ​មួយភ្លែត ដើម្បីឲ្យ​សេចក្ដីពិត​នៃ​ដំណឹងល្អ បន្តស្ថិតនៅ​ក្នុងចំណោម​អ្នករាល់គ្នា​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ ដោយ​ខ្ញុំ​មាន​ចិត្តខ្នះខ្នែង​យ៉ាងខ្លាំង​នឹង​សរសេរ​មក​អ្នករាល់គ្នា​អំពី​សេចក្ដីសង្គ្រោះ​ដែល​យើង​មានរួមគ្នា ខ្ញុំ​បាន​យល់ឃើញថា​ជា​ការចាំបាច់​ដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា ជា​ការ​ជំរុញទឹកចិត្ត​ដល់អ្នករាល់គ្នា​ឲ្យ‍ខំប្រឹងតស៊ូ​ដើម្បី​ជំនឿ​ដែល​ត្រូវបាន​ផ្ទុកផ្ដាក់​នឹង​វិសុទ្ធជន​ម្ដងជាសម្រេច​នោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម