សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន!
ទំនុកតម្កើង 120:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលខ្ញុំមានទុក្ខព្រួយ ខ្ញុំអំពាវនាវរកព្រះយេហូវ៉ា ហើយព្រះអង្គបានឆ្លើយតបមកខ្ញុំ។ ព្រះគម្ពីរខ្មែរសាកល ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា នោះព្រះអង្គក៏ឆ្លើយមកខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះអម្ចាស់ ហើយព្រះអង្គក៏ឆ្លើយតបមកខ្ញុំវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំមានសេចក្ដីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់បានតបមកខ្ញុំ អាល់គីតាប នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរអុលឡោះតាអាឡា ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។ |
សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំមានទុក្ខព្រួយឡើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ទូលបង្គំ ក្នុងថ្ងៃដែលទូលបង្គំស្រែកអង្វរ សូមឆ្លើយមកទូលបង្គំជាប្រញាប់កុំខាន!
គ្រានោះ គេស្រែករកព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយព្រះអង្គក៏រំដោះគេឲ្យរួចពីទុក្ខលំបាក។
៙ ខ្ញុំបានអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់ខ្ញុំ ព្រះយេហូវ៉ា បានឆ្លើយតបមកខ្ញុំ ហើយបានដោះខ្ញុំឲ្យមានសេរីភាព។
ខ្ញុំមានអំណរណាស់ កាលគេប្រាប់ខ្ញុំថា៖ «មកយើង នាំគ្នាទៅដំណាក់ របស់ព្រះយេហូវ៉ា!»
ប្រសិនបើមិនមែនជាព្រះយេហូវ៉ា ដែលកាន់ខាងយើងទេនោះ សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
អស់អ្នកដែលទុកចិត្តដល់ព្រះយេហូវ៉ា ប្រៀបដូចជាភ្នំស៊ីយ៉ូន ដែលមិនអាចរង្គើបានឡើយ គឺនៅជាប់ជារៀងរហូត។
កាលព្រះយេហូវ៉ាបានលើកមុខ ក្រុងស៊ីយ៉ូនឡើងវិញ យើងរាល់គ្នាបានដូចជាមនុស្ស ដែលយល់សប្តិ។
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។
មានពរហើយអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ជាអ្នកដែលដើរតាមផ្លូវរបស់ព្រះអង្គ។
តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
ឱព្រះយេហូវ៉ាអើយ ទូលបង្គំគ្មានចិត្តអំនួតឡើយ ហើយភ្នែកទូលបង្គំក៏មិនមើលដោយឆ្មើងឆ្មៃដែរ ទូលបង្គំមិនយកចិត្តទុកដាក់នឹងការធំៗ និងអ្វីដែលអស្ចារ្យហួសល្បត់ទូលបង្គំឡើយ។
ឱព្រះយេហូវ៉ាអើយ សូមនឹកចាំពីព្រះបាទដាវីឌ និងពីគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់លោក
មើល៍ ការដែលបងប្អូនរស់នៅជាមួយគ្នា ដោយចិត្តព្រមព្រៀង នោះជាការល្អ ហើយសមគួរយ៉ាងណាទៅ!
មក អស់អ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅពេលយប់អើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
៙ ក្នុងគ្រាដែលខ្ញុំមានទុក្ខវេទនា ទូលបង្គំបានអំពាវនាវដល់ព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយដល់ព្រះនៃខ្ញុំ ពីក្នុងព្រះវិហាររបស់ព្រះអង្គ ព្រះអង្គឮសំឡេងខ្ញុំ ហើយសម្រែកដែលខ្ញុំស្រែករកព្រះអង្គ បានទៅដល់ព្រះកាណ៌របស់ព្រះអង្គ។
នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
អ្នកណាដែលថ្វាយពាក្យអរព្រះគុណ ទុកជាយញ្ញបូជា អ្នកនោះលើកតម្កើងយើង ហើយយើងនឹងបង្ហាញការសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។
លោកទូលថា៖ «ទូលបង្គំបានអំពាវនាវរកព្រះយេហូវ៉ា ដោយព្រោះទុក្ខលំបាករបស់ទូលបង្គំ ព្រះអង្គក៏បានឆ្លើយមកទូលបង្គំហើយ ទូលបង្គំបានអំពាវនាវ នៅក្នុងពោះនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយព្រះអង្គបានឮសំឡេងរបស់ទូលបង្គំ។
ដ្បិតព្រះអង្គបានបោះទូលបង្គំទៅក្នុងទីជម្រៅ គឺចុះទៅក្នុងផ្ទៃនៃសមុទ្រ ទឹកបាននៅព័ទ្ធជុំវិញទូលបង្គំ ហើយរលកទាំងប៉ុន្មាន និងអស់ទាំងខ្សែទឹករបស់ព្រះអង្គបានហូរពីលើទូលបង្គំ។
ដោយព្រះអង្គកើតទុក្ខជាខ្លាំង ព្រះអង្គក៏អធិស្ឋានទទូចរឹតតែខ្លាំងឡើង ហើយញើសរបស់ព្រះអង្គក៏ត្រឡប់ដូចជាដំណក់ឈាមធំៗស្រក់ចុះលើដី។
កាលព្រះអង្គគង់នៅក្នុងសាច់ឈាមនៅឡើយ ព្រះអង្គបានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យព្រះអង្គរួចពីស្លាប់ ហើយដោយព្រោះព្រះអង្គកោតខ្លាច ព្រះក៏ស្ដាប់ពាក្យព្រះអង្គ។
លុះដល់នាងហាណាមានទម្ងន់គ្រប់ខែហើយ ក៏សម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា សាំយូអែល ដោយនិយាយថា៖ «ខ្ញុំបានសូមកូននេះពីព្រះយេហូវ៉ា»។
គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន