Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 លុះ​ដល់​នាង​ហា‌ណា​មាន​ទម្ងន់​គ្រប់​ខែ​ហើយ ក៏​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ដាក់​ឈ្មោះ​ថា សាំយូ‌អែល ដោយ​និយាយ​ថា៖ «ខ្ញុំ​បាន​សូម​កូន​នេះ​ពី​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 នៅ​ឆ្នាំ​នោះ នាង​ហាណា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូល​សូម​កូន​នេះ​ពី​ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 លុះ​ដល់​នាង​ហាណា​មាន​ទំងន់​គ្រប់​ខែ​ហើយ នោះ​ក៏​សំរាល​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា​សាំយូ‌អែល ដោយ​ថា អញ​បាន​សូម​វា​ពី​ព្រះ‌យេហូវ៉ា​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 នៅ​ឆ្នាំ​នោះ​នាង​ហា‌ណា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូរអា​សូម​កូន​នេះ​ពីអុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 1:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​របស់​ព្រះ‌យេហូវ៉ា​ពោល​មក​នាង​ទៀត​ថា៖ «មើល៍! នាង​មាន​ទម្ងន់​ហើយ ហើយ​នាង​នឹង​បង្កើត​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស‌ម៉ា‌អែល ដ្បិត​ព្រះ‌យេហូវ៉ាបាន​ឮ​ពី​ទុក្ខ​លំបាក របស់​នាង​ហើយ។


ពេល​នោះ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​នាង​រ៉ាជែល ហើយ​ព្រះ​ស្ដាប់​តាម​នាង ព្រម​ទាំង​ប្រោស​ឲ្យ​នាង​អាច​បង្កើត​កូន​បាន។


អ័ដាម​បាន​ស្គាល់​ប្រពន្ធ​របស់​គាត់​ម្តង​ទៀត ហើយ​នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដាក់​ឈ្មោះ​ថា សេត ដ្បិត​នាង​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​ពូជ មួយ​ទៀត​មក​ខ្ញុំ​ជំនួស​អេបិល ដែល​កាអ៊ីន​បាន​សម្លាប់​ទៅ​នោះ»។


លោក​ដាក់​ឈ្មោះ​កូននោះ​ថា "ណូ‌អេ" ដោយ​ពោល​ថា៖ «កូន​នេះ​នឹង​ជួយ​សម្រាលទុក្ខ​លំបាក​របស់​យើង ដែល​យើង​ធ្វើ​យ៉ាង​នឿយ‌ហត់​ដោយ​ដៃ ព្រោះ​តែ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្ដា‌សា»។


យ៉ាបេស​បាន​អំពាវ‌នាវ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា «ឱ​បើ​ទ្រង់​ប្រទាន​ពរ​មក​ទូល‌បង្គំ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូល‌បង្គំ​ឲ្យ​ទូលាយ ហើយ​ឲ្យ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​នៅ​ជា‌មួយ​ទូល‌បង្គំ ដើម្បី​រក្សា​ទូល‌បង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ កុំ​ឲ្យ​ទូល‌បង្គំ​កើត​ចិត្ត​ព្រួយ»។ ព្រះ​បាន​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម។


កាល​ខ្ញុំ​មាន​ទុក្ខ​ព្រួយ ខ្ញុំ​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ខ្ញុំ។


លុះ​កូន​នេះ​ធំ​ឡើង ម្ដាយ​ក៏​នាំ​ទៅ​ថ្វាយ​បុត្រី​ផារ៉ោន​វិញ ហើយ​កូន​នោះក៏​ទៅ​ជា​កូន​របស់​ព្រះ​នាង។ ព្រះ​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា «ម៉ូសេ» ដោយ​ព្រះ​នាង​មាន​សវនីយ៍​ថា៖ «ព្រោះ​ខ្ញុំ​បាន​ស្រង់​កូន​នេះ​ពី ទឹក​មក»។


នាង​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា «គើសម» ដ្បិត​លោក​គិត​ថា «ខ្ញុំ​ជា​អ្នក​ស្នាក់ នៅ​ស្រុក​ដទៃ»។


នាង​នឹង​ប្រសូត​បាន​បុត្រា​មួយ ហើយ​លោក​ត្រូវ​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា "យេស៊ូវ" ព្រោះ​បុត្រ​នោះ​នឹង​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឲ្យ​រួច​ពី​បាប​របស់​គេ»។


តើ​ខ្ញុំ​ត្រូវ​និយាយ​អ្វី​ទៀត? ដ្បិត​គ្មាន​ពេល​នឹង​ថ្លែង​ប្រាប់​ពី​រឿង​លោក​គេឌាន លោក​បារ៉ាក លោក​សាំសុន លោក​យែបថា ព្រះ​បាទ​ដាវីឌ លោក​សាំយូ‌អែល និង​ពួក​ហោរា​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម