Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 128 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


លំនៅ​ដ្ឋាន​ដ៏​មានសុភមង្គល​របស់​មនុស្ស​ស្មោះ‌ត្រង់
ទំនុក​ច្រៀង​តាម​ថ្នាក់។

1 មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។

2 អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។

3 ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។

4 មើល៍ មនុស្ស​ដែល​កោត​ខ្លាច​ព្រះ‌យេហូវ៉ា នឹងមាន​ពរបែប​នេះឯង។

5 សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​អ្នក​ពី​ក្រុង​ស៊ីយ៉ូន! សូម​ឲ្យ​អ្នក​បាន​ឃើញ​ភាពចម្រុង​ចម្រើន របស់​ក្រុង​យេរូ‌សាឡិម អស់​មួយ​ជីវិត​របស់​អ្នក!

6 សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ! សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម