Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​ពី​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​មាន​ទុក្ខ​ព្រួយ​ឡើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូល‌បង្គំ ក្នុង​ថ្ងៃ​ដែល​ទូល‌បង្គំ​ស្រែក​អង្វរ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​កុំ​ខាន!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 នៅ​ថ្ងៃ​នៃ​ទុក្ខលំបាក​របស់​ទូលបង្គំ សូម​កុំ​លាក់​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​ទូលបង្គំ​ឡើយ​; សូម​ផ្ទៀងព្រះកាណ៌​របស់ព្រះអង្គ​នឹង​ទូលបង្គំ​ផង​; នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ សូម​ប្រញាប់​ឆ្លើយ​មក​ទូលបង្គំ​ផង​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ពេល​ទូលបង្គំ​មាន​អាសន្ន សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ! នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង! សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ទ្រង់​នឹង​ទូលបង្គំ ក្នុង​ថ្ងៃ ដែល​ទូលបង្គំ​មាន​សេចក្ដី​ទុក្ខ​លំបាក​ឡើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ទ្រង់​មក​ឯ​ទូលបង្គំ ក្នុង​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​ទូល នោះ​សូម​ឆ្លើយ​មក​ទូលបង្គំ​ជា​ប្រញាប់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​ពេល​ខ្ញុំ​មាន​អាសន្ន សូម​កុំ​លាក់​មុខ​ឡើយ! នៅ​ថ្ងៃ​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ សូម​ស្តាប់​ខ្ញុំ​ផង! សូម​ឆ្លើយ​តប​មក​ខ្ញុំ​ជា​ប្រញាប់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:2
21 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​ព្រះ‌អង្គ​ប្រោស ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​កម្រើក​ឡើង​បាន? កាល​ណា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ តើ​អ្នក​ណា​មើល​ព្រះ‌អង្គ​ឃើញ? ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​មិន​អត់​ទោស ចំពោះ​អំពើ​រំលង​របស់​ទូល‌បង្គំ ហើយ​ដោះ​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ​ចេញ? ដ្បិត​បន្តិច​ទៀត​ទូល‌បង្គំ​នឹង​ដេក​នៅ​ក្នុង​ដី ព្រះ‌អង្គ​នឹង​ស្វែង​រក​ទូល‌បង្គំ តែ​មិន​មាន​ទូល‌បង្គំ​ទៀត​ទេ»។


កាល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ វា​ក៏​ថប់​ព្រួយ កាល​ព្រះ‌អង្គ​ដក​យក​ដង្ហើម​របស់​វា​ចេញ វា​ក៏​ស្លាប់ ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី។


ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​ភ្លេច​ទូល‌បង្គំ​រហូត​ឬ? តើ​ដល់​កាល​ណា​ទៀត? តើ​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ពី​ទូល‌បង្គំ​ដល់​កាល​ណា?


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់! វិញ្ញាណ​ទូល‌បង្គំ​អន់‌ថយ​ហើយ! សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ​ឡើយ ក្រែង​ទូល‌បង្គំ​ត្រឡប់​ដូច​ជា​អស់​អ្នក ដែល​ចុះ​ទៅ​ក្នុង​រណ្តៅ។


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់ សេចក្ដី​ដែល​ទៀង​ត្រង់ សូម​ប្រុង​ស្តាប់​សម្រែក​របស់​ទូល‌បង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌ ស្តាប់​ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ ដែល​ចេញ​ពី​បបូរ​មាត់​គ្មាន​ពុត​នេះ​ផង។


៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​កុំ​គង់​ឆ្ងាយ​ពី​ទូល‌បង្គំ​ឡើយ ឱ​ព្រះ​ដ៏​ជា​កម្លាំង​នៃ​ទូល‌បង្គំ​អើយ សូម​យាង​មក​ជួយ​ទូល‌បង្គំ​ជា​ប្រញាប់​ផង!


សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​នឹង​ទូល‌បង្គំ ហើយ​កុំ​ផាត់​អ្នក​បម្រើ​ព្រះ‌អង្គ ចេញ​ដោយ​ខ្ញាល់​ឡើយ ព្រះ‌អង្គ​ហើយ​ដែល​ជួយ​ទូល‌បង្គំ។ ឱ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​របស់​ទូល‌បង្គំ​អើយ សូម​កុំ​ផាត់ទូល‌បង្គំ​ចេញ សូមកុំ​បោះ‌បង់​ចោល​ទូល‌បង្គំ​ឡើយ!


សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់​ទូល‌បង្គំ សូម​ជួយ​ទូល‌បង្គំ​ឲ្យ​រួច​ជា​ប្រញាប់ សូម​ធ្វើ​ជា​ថ្ម​ដា​ជ្រក​កោន​ដល់​ទូល‌បង្គំ ជា​បន្ទាយ​យ៉ាង​មាំ សម្រាប់​សង្គ្រោះ​ទូល‌បង្គំ​ផង!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​រំដោះ​ទូល‌បង្គំ​ផង ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​នឹង​ជួយ​ទូល‌បង្គំ​ផង!


សូម​កុំ​លាក់​ព្រះ‌ភក្ត្រ​ពី​អ្នក​បម្រើ របស់​ព្រះ‌អង្គ​ឡើយ សូម​ឆ្លើយ​មក​ទូល‌បង្គំ​ជា​ប្រញាប់​ផង ដ្បិត​ទូល‌បង្គំ​មានអាសន្ន​ហើយ។


ឱ​ព្រះ​អើយ សូម​ប្រញាប់​មក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រញាប់​មក​ជួយ​ទូល‌បង្គំ​ផង!


សូម​រំ​ដោះ​ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ឲ្យ​រួច ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្តាប់ទូល‌បង្គំ ហើយ​សង្គ្រោះទូល‌បង្គំ​ផង!


លុះ​យូរ​ឆ្នាំ​ក្រោយ​មក ស្តេច​ស្រុក​អេស៊ីព្ទ​ក៏​សុគត​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ បាន​ស្រែក​ថ្ងូរ រួច​អំពាវ‌នាវ​ដល់​ព្រះ ហើយ​សម្រែក​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​គេ​ក៏​ឡើង​ទៅ​ដល់​ព្រះ។


ព្រះ‌ទ្រង់​ឮ​ការ​ស្រែក​ថ្ងូរ​របស់​គេ ហើយ​ព្រះ​នឹក​ចាំ​ពី​សេចក្ដី​សញ្ញា​ដែល​ព្រះ‌អង្គ​បាន​តាំង​ជា‌មួយ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប។


កាល​ណា​អ្នក​ដើរ​កាត់​ទឹក​ធំ នោះ​យើង​នឹង​នៅ​ជា‌មួយ កាល​ណា​ដើរ​កាត់​ទន្លេ នោះ​ទឹក​នឹង​មិន​លិច​អ្នក​ឡើយ កាល​ណា​អ្នក​លុយ​កាត់​ភ្លើង នោះ​អ្នក​នឹង​មិន​ត្រូវ​រលាក ហើយ​អណ្ដាត​ភ្លើង​ក៏​មិន​ឆាប់​ឆេះ​អ្នក​ដែរ។


មុន​ដែល​គេ​អំពាវ‌នាវ នោះ​យើង​តប​ឆ្លើយហើយ កាល​គេ​កំពុង​តែ​ចេញ​សម្ដី​នៅ​ឡើយ នោះ​យើង​ក៏​ស្តាប់​ដែរ។


ឯ​ខ្ញុំ ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ព្រះ‌អង្គ


គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម