Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 125 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


សុវត្ថិ‌ភាព​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ
ទំនុក​ច្រៀង​តាម​ថ្នាក់។

1 អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូន ដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។

2 មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌យេហូវ៉ា​ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។

3 ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់ នឹង​មិន​ស្ថិត​លើ​ស្រុក​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយ ប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

4 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​សម្ដែង​សេចក្ដី​ល្អ ដល់​អស់​អ្នក​ដែល​ជា​មនុស្ស​ល្អ និង​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។

5 ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ ព្រះ‌យេហូវ៉ា​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម