Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 133 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ​ពរ​នៃ​ការ​រួប​រួម
ទំនុក​ច្រៀង​តាម​ថ្នាក់។

1 មើល៍ ការ​ដែល​បង​ប្អូន​រស់​នៅ​ជា​មួយ​គ្នា ដោយ​ចិត្ត​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!

2 គឺ​ធៀប​ដូច​ជា​ប្រេង​ដ៏​វិសេស​ដែល​ចាក់​លើ​ក្បាល ក៏​ហូរ​ចុះ​មក​ដល់​ពុក​ចង្កា គឺ​ជា​ពុក​ចង្កា​របស់​លោក​អើរ៉ុន រួច​ស្រក់​ទៅ​ដល់​ជាយ​អាវ​របស់​លោក​ផង!

3 ក៏​ធៀប​ដូច​ជា​ទឹក​សន្សើម​នៅ​លើ​ភ្នំ​ហ៊ើរម៉ូន ដែល​ធ្លាក់​មក​លើ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន ដ្បិត​នៅ​ទី​នោះ ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឲ្យ​មាន​ព្រះ‌ពរ គឺ​ជា​ជីវិត​ដែល​នៅ​អស់‌កល្ប​ជា‌និច្ច។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម