Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 127 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ​ពរ​របស់​ព្រះ​នៅ​ក្នុង​លំនៅ​ដ្ឋាន
ទំនុក​ច្រៀង​តាម​ថ្នាក់ ជា​បទ​របស់​ស្តេច​សាឡូម៉ូន។

1 ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌យេហូវ៉ា​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។

2 ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងា របស់​ព្រះ‌អង្គបាន​ដេក​លក់ ។

3 មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។

4 កូន​ប្រុស​ៗដែល​កើត​មក​កាល​ឪពុក​នៅ​ក្មេង នោះប្រៀប​ដូច​ជា​ព្រួញ នៅ​ក្នុង​ដៃ​របស់​មនុស្ស​ខ្លាំង​ពូកែ។

5 មាន​ពរ​ហើយអ្នក​ណា ដែល​មានព្រួញ​ពេញ​បំពង់! កាល​ណា​អ្នក​នោះ​និយាយ នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម