ទំនុកតម្កើង 123:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ឱព្រះអង្គដែលសោយរាជ្យនៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកឡើងសម្លឹងទៅព្រះអង្គ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ព្រះអង្គដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកឡើងទៅព្រះអង្គ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ឱព្រះអម្ចាស់ដែលគង់នៅ ស្ថានបរមសុខអើយ ទូលបង្គំងើបមុខឡើងសម្លឹងទៅរកព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ឱព្រះដែលគង់នៅស្ថានសួគ៌អើយ ទូលបង្គំងើបភ្នែកមើលដល់ទ្រង់ ដោយសង្ឃឹម សូមមើលជំពូកអាល់គីតាប1 ឱអុលឡោះតាអាឡាដែលនៅ សូរ៉កាអើយ ខ្ញុំងើបមុខឡើងសម្លឹងទៅរកទ្រង់។ សូមមើលជំពូក |
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ហើយកាលណាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ និងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ នឹងអធិស្ឋានតម្រង់មកឯទីនេះ នោះសូមព្រះអង្គទ្រង់ព្រះសណ្ដាប់សេចក្ដីទូលអង្វររបស់យើងខ្ញុំផង គឺសូមព្រះអង្គទ្រង់ព្រះសណ្ដាប់ពីលើស្ថានសួគ៌ ជាទីលំនៅរបស់ព្រះអង្គ ពេលណាព្រះអង្គព្រះសណ្តាប់ហើយ នោះសូមអត់ទោសឲ្យផង។