Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 120 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤


ទំនុក​ច្រៀង​តាម​ថ្នាក់។

1 កាល​ខ្ញុំ​មាន​សេចក្ដី​វេទនា នោះ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​បាន​តប​មក​ខ្ញុំ

2 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ជួយ​ព្រលឹង​ទូលបង្គំ ឲ្យ​រួច​ពី​បបូរ​មាត់​ដ៏​កំភូត ហើយ​ពី​អណ្តាត​ដែល​បញ្ឆោត

3 ឱ​អណ្តាត​ដែល​បញ្ឆោត​អើយ តើ​ត្រូវ​ឲ្យ​អ្វី​ដល់​ឯង តើ​ត្រូវ​ធ្វើ​អ្វី​ទៀត​ដល់​ឯង

4 គឺ​ព្រួញ​មុត​របស់​មនុស្ស​ខ្លាំង​ពូកែ នឹង​រងើក​ភ្លើង​ឈើ​ដង្កោ​ផង

5 វេទនា​ដល់​ខ្ញុំ ព្រោះ​អាស្រ័យ​នៅ​ស្រុក​មែសេក គឺ​ដែល​ខ្ញុំ​នៅ​កណ្តាល​ត្រសាល​នៃ​សាសន៍​កេដារ

6 ជា​យូរ​មក​ហើយ ព្រលឹង​នៃ​ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ពួក​អ្នក ដែល​ស្អប់​សេចក្ដី​សុខ

7 ខ្ញុំ​ចូល​ចិត្ត​ខាង​សេចក្ដី​សុខ តែ​កាល​ណា​ខ្ញុំ​ថា​ទៅ នោះ​គេ​ចូល​ចិត្ត​តែ​ចង់​ច្បាំង​វិញ។

© BFBS/UBS 1954, 1962. All Rights Reserved.

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម