ទំនុកតម្កើង 134 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ការសរសើរតម្កើងនៅពេលយប់ ទំនុកច្រៀងតាមថ្នាក់។ 1 មក អស់អ្នកបម្រើរបស់ព្រះយេហូវ៉ា ដែលឈរនៅក្នុងព្រះដំណាក់របស់ព្រះអង្គ នៅពេលយប់អើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! 2 ចូរប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយថ្វាយព្រះពរព្រះយេហូវ៉ាចុះ! 3 សូមព្រះយេហូវ៉ា ដែលព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរអ្នករាល់គ្នាពីក្រុងស៊ីយ៉ូន! |
© 2016 United Bible Societies
Bible Society in Cambodia