១ សាំយូអែល 1:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 នាងខ្ញុំបានទូលអង្វរព្រះអម្ចាស់សូមឲ្យមានកូន ហើយព្រះអង្គក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 គឺខ្ញុំបានអធិស្ឋានសូមឲ្យបានកូននេះ ហើយព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យបានសំរេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន សូមមើលជំពូកអាល់គីតាប27 នាងខ្ញុំបានទូរអាអង្វរអុលឡោះតាអាឡាសូមឲ្យមានកូន ហើយទ្រង់ក៏ប្រោសប្រទានតាមពាក្យរបស់នាងខ្ញុំ។ សូមមើលជំពូក |
យ៉ាបេសបានអំពាវនាវដល់ព្រះនៃសាសន៍អ៊ីស្រាអែលថា «ឱបើទ្រង់ប្រទានពរមកទូលបង្គំ ព្រមទាំងវាតព្រំដែនរបស់ទូលបង្គំឲ្យទូលាយ ហើយឲ្យព្រះហស្តរបស់ព្រះអង្គបាននៅជាមួយទូលបង្គំ ដើម្បីរក្សាទូលបង្គំ មិនឲ្យប្រព្រឹត្តអាក្រក់ឡើយ កុំឲ្យទូលបង្គំកើតចិត្តព្រួយ»។ ព្រះបានប្រោសប្រទានដល់គាត់ដូចជាបានសូម។