ស្តេចអ៊ីស្រអែលប្រាប់គេឲ្យជម្រាបស្តេចបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។
រ៉ូម 1:30 - អាល់គីតាប និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងអុលឡោះ មានចិត្ដកំរោលឃោរឃៅ មានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្ដអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។ ព្រះគម្ពីរខ្មែរសាកល មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើតអំពើអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ Khmer Christian Bible មនុស្សនិយាយបង្ខូចគេ មនុស្សស្អប់ព្រះជាម្ចាស់ មនុស្សព្រហើន មនុស្សក្អេងក្អាង មនុស្សអួត មនុស្សបង្កើតការអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ និយាយបង្កាច់បង្ខូច ស្អប់ព្រះ ព្រហើនឆ្មើងឆ្មៃ អួតអាង បង្កើតការអាក្រក់ មិនស្តាប់បង្គាប់ឪពុកម្តាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និយាយដើមគ្នា តាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ មានចិត្តកំរោលឃោរឃៅ មានអំនួតអួតបំប៉ោង ប្រសប់ខាងប្រព្រឹត្តអំពើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាមនុស្សចែចូវ បេះបួយ ស្អប់ព្រះ ព្រហើនឈ្លានពាន មានះកាន់ខ្លួន អួតអាង ជាមេបង្កើតការអាក្រក់ ហើយមិនស្តាប់បង្គាប់តាមឪពុកម្តាយ |
ស្តេចអ៊ីស្រអែលប្រាប់គេឲ្យជម្រាបស្តេចបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។
លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណានី ជាអ្នកទាយ បានចេញមកជួបស្តេចយ៉ូសាផាត ជម្រាបស្តេចថា៖ «ហេតុដូចម្តេចបានជាស្តេចជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់អុលឡោះតាអាឡាដូច្នេះ? ដោយស្តេចប្រព្រឹត្តបែបនេះ អុលឡោះតាអាឡាខឹងនឹងស្តេច។
ស្តេចអួតខ្លួនថាវាយឈ្នះជនជាតិអេដុម ដូច្នេះស្តេចកំពុងតែមានមោទនភាព ហើយលើកតម្កើងខ្លួនឯង។ ឥឡូវនេះសូមនៅក្នុងដំណាក់ទៅ! ហេតុអ្វីបានជាស្តេចចង់ធ្វើសង្គ្រាមដែលបង្កឲ្យវេទនាដូច្នេះ? ស្តេច និងប្រជាជនយូដាមុខជាបរាជ័យមិនខាន!»។
មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។
អំពើដែលពួកគេប្រព្រឹត្តបានធ្វើឲ្យខ្លួនគេ ទៅជាសៅហ្មង ពួកគេបានក្បត់អុលឡោះ ដោយសារអំពើរបស់ខ្លួន។
មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។
ទ្រង់មិនចង់ឃើញមនុស្សព្រហើន ចូលមកជិតទ្រង់ទេ ទ្រង់ក៏មិនពេញចិត្តនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួត ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ? អុលឡោះមានចិត្តស្មោះស្ម័គ្រជានិច្ច!។
អស់អ្នកដែលស្អប់អុលឡោះតាអាឡា នឹងនាំគ្នាមកចុះចូលនឹងទ្រង់ ហើយអ៊ីស្រអែលនឹងបានសុខសាន្តរហូតតទៅ។
ពួកគេពោលពាក្យអួតបំប៉ោង ពួកគេវាយឫកខ្ពស់ ជនទុច្ចរិតទាំងនោះនាំគ្នានិយាយក្អេងក្អាង។
អស់អ្នកដែលថ្វាយបង្គំព្រះក្លែងក្លាយ ហើយអួតអាងក្នុងការគោរពបម្រើ ព្រះឥតបានការ នឹងត្រូវអាម៉ាស់!។ ព្រះទាំងឡាយអើយ ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះ។
ឱអុលឡោះតាអាឡាជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់បានឆ្លើយតបមកពួកគាត់ ទោះបីទ្រង់ដាក់ទោសអ្នកទាំងនោះ ព្រោះតែកំហុសដែលគាត់បានប្រព្រឹត្តក្ដី ក៏ទ្រង់តែងតែអត់ទោសឲ្យពួកគាត់ជានិច្ច។
ខ្យល់បក់ពីទិសខាងត្បូងរមែងនាំទឹកភ្លៀងមកជាមួយផង រីឯការនិយាយដើមគេរមែងនាំឲ្យគេខឹង។
អ្នកណាមើលងាយឪពុក ហើយមិនស្ដាប់បង្គាប់ម្ដាយទេ អ្នកនោះនឹងត្រូវក្អែកនៅទឹកជ្រោះចោះភ្នែក ហើយត្រូវត្មាតស៊ីសាច់។
អ្នកណារកខ្ញុំមិនឃើញ អ្នកនោះធ្វើបាបខ្លួនឯង អ្នកណាស្អប់ខ្ញុំ អ្នកនោះស្រឡាញ់សេចក្ដីស្លាប់។
ខ្ញុំគ្រាន់តែយល់ឃើញថា អុលឡោះបង្កើតមនុស្សមកឲ្យបានទៀងត្រង់ តែមនុស្សធ្វើឲ្យខ្លួនឯងក្លាយជាស្មុគស្មាញយ៉ាងច្រើនទៅវិញ។
ចម្លើយរបស់យើងនឹងធ្វើឲ្យជនជាតិអ៊ីស្រអែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែងក្លាយទាំងអស់គ្នា។
ប្រជាជននៅក្រុងយេរូសាឡឹមមាក់ងាយឪពុកម្ដាយ ប្រព្រឹត្តអំពើឃោរឃៅទៅលើជនបរទេស ព្រមទាំងកេងប្រវ័ញ្ចក្មេងកំព្រា និងស្ត្រីមេម៉ាយ។
ពេលហិបរបស់អុលឡោះតាអាឡាចេញដំណើរ ម៉ូសាបន្លឺសំឡេងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ទ្រង់ ត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់អុលឡោះត្រូវបាក់ទ័ពនៅចំពោះទ្រង់!»។
អុលឡោះមានបន្ទូលថាៈ “ចូរគោរពឪពុកម្តាយរបស់អ្នក អ្នកណាជេរប្រទេចផ្ដាសាឪពុកម្តាយរបស់ខ្លួន នឹងត្រូវមានទោសដល់ជីវិត”។
តាំងពីពេលនោះមក អ៊ីសា ចាប់ផ្ដើមប្រាប់ឲ្យពួកសិស្សដឹងថា គាត់ត្រូវតែទៅក្រុងយេរូសាឡឹម។ ពួកអះលីជំអះពួកអ៊ីមុាំ និងពួកតួន នឹងនាំគ្នាធ្វើបាបគាត់ឲ្យរងទុក្ខលំបាកយ៉ាងខ្លាំង ថែមទាំងសម្លាប់គាត់ទៀតផងតែបីថ្ងៃក្រោយមក គាត់នឹងរស់ឡើងវិញ។
សូម្បីតែឪពុកម្ដាយ បងប្អូនញាតិសន្ដាន និងមិត្ដភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។
មនុស្សលោកមិនអាចស្អប់ប្អូនៗបានឡើយ ប៉ុន្ដែ គេស្អប់បង ព្រោះបងបានបញ្ជាក់ប្រាប់ថា អំពើដែលគេប្រព្រឹត្ដ សុទ្ធតែអាក្រក់។
ក្នុងពេលថ្មីៗកន្លងទៅ មានម្នាក់ឈ្មោះថឺដាស បានតាំងខ្លួនឡើងជាវីរជន ហើយប្រមូលបានមនុស្សប្រមាណជាបួនរយនាក់។ ថឺដាសត្រូវគេប្រហារជីវិត រីឯពួកអ្នកដែលចូលដៃជាមួយគាត់ ក៏ត្រូវបែកខ្ញែកគ្នាអស់គ្មានសល់។
ចំពោះអ្នកវិញ អ្នកមានឈ្មោះជាសាសន៍យូដាអ្នកពឹងផ្អែកលើហ៊ូកុំរបស់ណាពីម៉ូសា ហើយអួតអាងខ្លួនថា ខ្លួនជិតស្និទ្ធនឹងអុលឡោះ
អ្នកអួតអាងលើហ៊ូកុំ តែអ្នកបែរជាបង្អាប់កិត្ដិយសអុលឡោះ ដោយប្រព្រឹត្ដល្មើសហ៊ូកុំ
ដូច្នេះ តើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបាន? គ្មានទាល់តែសោះ! តើគេយកអ្វីជាទីពឹង? ពឹងលើការប្រព្រឹត្ដអំពើល្អឬ? ទេ គឺពឹងផ្អែកលើជំនឿវិញ
យើងមិនអួតខ្លួនហួសកំរិត គឺមិនអួតអំពីកិច្ចការដែលអ្នកដទៃបានធ្វើនោះឡើយ។ យើងសង្ឃឹមថា ជំនឿរបស់បងប្អូននឹងចំរើនឡើង ហើយយើងអាចនឹងបំពេញកិច្ចការកាន់តែប្រសើរឡើងថែមទៀតក្នុងចំណោមបងប្អូន តាមព្រំដែនដែលអុលឡោះបានកំណត់ទុកឲ្យយើង។
ដ្បិតខ្ញុំបារម្ភខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញបងប្អូនមានលក្ខណៈ ដូចដែលខ្ញុំចង់ឃើញ ហើយក៏ខ្លាចក្រែងបងប្អូនឃើញខ្ញុំខុសពីលក្ខណៈដែលបងប្អូនចង់ឃើញនោះដែរ។ ខ្ញុំបារម្ភក្រែងលោមានការទាស់ទែងគ្នា ច្រណែនគ្នា ខឹងសម្បារ ប្រណាំងប្រជែងនិយាយដើមគ្នា បរិហាកេរ្ដិ៍គ្នា អួតបំប៉ាង ខ្វះសណ្ដាប់ធ្នាប់។
“អ្នកណាប្រមាថមើលងាយឪពុកម្តាយ អ្នកនោះមុខជាត្រូវបណ្តាសាពុំខាន!”។ ប្រជាជនទាំងអស់ត្រូវឆ្លើយព្រមគ្នាថា “អាម៉ីន!”។
ផ្ទុយទៅវិញ អុលឡោះដាក់ទោសអស់អ្នកដែលស្អប់ទ្រង់ និងធ្វើឲ្យពួកគេវិនាស ដោយឥតបង្អង់ឡើយ។
មេប្រឆាំងនោះលើកខ្លួនឡើងខ្ពស់លើសអ្វីៗទាំងអស់ ដែលមនុស្សលោកគោរពថ្វាយបង្គំទុកជាព្រះ គឺរហូតដល់ទៅហ៊ានអង្គុយនៅក្នុងទីសក្ការៈរបស់អុលឡោះ ហើយប្រកាសខ្លួនឯងថា ជាអុលឡោះថែមទៀតផង។
មនុស្សម្នានឹងមានចិត្ដអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថអុលឡោះ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមឹលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ
ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹងវង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្ដកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
រីឯអណ្ដាតក៏ដូច្នោះដែរ វាជាសរីរាង្គមួយតូចមែន តែពូកែធ្វើការសម្បើមណាស់។ មើលចុះ សូម្បីតែផ្កាភ្លើងមួយតូច ក៏អាចធ្វើឲ្យឆេះព្រៃមួយយ៉ាងធំបានដែរ!
តែឥឡូវនេះ បងប្អូនបែរជាក្អេងក្អាងអួតបំប៉ោងទៅវិញ។ ការអួតក្អេងក្អាងបែបនេះអាក្រក់ណាស់។
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។