Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 7:10 - អាល់គីតាប

10 ផ្ទុយ​ទៅ​វិញ អុលឡោះ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ទ្រង់ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ព្រះ‌អង្គ​សង​ដល់​អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​នៅ​ប្រទល់​មុខ​គេ ដោយ​បំផ្លាញ​គេ​ចេញ។ ព្រះ‌អង្គ​នឹង​មិន​បង្អង់​ឡើយ​ចំពោះ​អ្នកណា​ដែល​ស្អប់​ព្រះ‌អង្គ គឺ​នឹង​សង​ដល់​អ្នក​នោះ​នៅ​ប្រទល់​មុខ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ផ្ទុយ​ទៅ​វិញ ព្រះអង្គ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ហើយ​ទ្រង់​ក៏​សង​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​នៅ​ប្រទល់​មុខ​គេ ដើម្បី​នឹង​បំផ្លាញ​គេ​ចេញ ទ្រង់​មិន​បង្អង់​ដល់​អ្នក​ណា​ដែល​ស្អប់​ទ្រង់​ឡើយ គឺ​ទ្រង់​នឹង​សង​គេ​នៅ​ប្រទល់​មុខ​វិញ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 7:10
18 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អ្វី​ផ្សេង ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ


អុលឡោះ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​ដំណ ទ្រង់​តែង​តែ​អត់​ទោស ចំពោះ​កំហុស អំពើ​ទុច្ចរិត និង​អំពើ​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ត តែ​ទ្រង់​មិន​ចាត់​ទុក​អ្នក​មាន​កំហុស​ថា ជា​ជន​ស្លូត​ត្រង់​ឡើយ។ អ្នក​ដែល​ធ្វើ​ខុស ទ្រង់​ដាក់​ទោស​គេ​ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ!»។


មនុស្ស​សុចរិត​តែងតែ​ទទួល​រង្វាន់ នៅ​លើ​ផែនដី​នេះ រីឯ​មនុស្ស​អាក្រក់ និង​មនុស្ស​បាប តែងតែ​ទទួល​ផល តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។


ទ្រង់​ដាក់​ទោស​ម្នាក់ៗ​តាម​អំពើ ដែល​ខ្លួន​ប្រព្រឹត្ត។ ទ្រង់​ដាក់​ទោស​ខ្មាំង​សត្រូវ និង​បច្ចា‌មិត្ត​យ៉ាង​ខ្លាំង សូម្បី​តែ​ជាតិ​សាសន៍​ដែល​នៅ​ឆ្ងាយៗ ក៏​ទ្រង់​ដាក់​ទោស​ដែរ។


ទ្រង់​សំដែង​ចិត្ត​ប្រណី‌សន្ដោស​រហូត​ដល់​រាប់​ពាន់​តំណ។ ពេល​ឪពុក​ធ្វើ​ខុស ទ្រង់​ដាក់​ទោស​កូន​ចៅ​នៅ​ជំនាន់​ក្រោយ។ ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ប្រកប​ដោយ​អំណាច។ ទ្រង់​មាន​នាម​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​មាន​ចិត្ត ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពន់​ប្រមាណ ទ្រង់​សង‌សឹក​ខ្មាំង​សត្រូវ។ អុលឡោះ‌តាអាឡា​សង‌សឹក ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ អុលឡោះ‌តាអាឡា​សង‌សឹក​បច្ចា‌មិត្ត​របស់​ទ្រង់ ទ្រង់​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ទេ។


ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចេញ​ដំណើរ ម៉ូសា​បន្លឺ​សំឡេង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ទ្រង់ ត្រូវ​ខ្ចាត់​ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​អុលឡោះត្រូវ​បាក់ទ័ព​នៅ​ចំពោះ​ទ្រង់!»។


“អុលឡោះ‌តាអាឡា​មាន​ចិត្ត​អត់‌ធ្មត់ ហើយ​ពោរ​ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា។ ទ្រង់​លើក​លែង​ទោស និង​កំហុស ប៉ុន្តែ ទ្រង់​មិន​ចាត់​ទុក​អ្នក​ដែល​មាន​កំហុស​ថា​ជា​ជន​ស្លូត​ត្រង់​ឡើយ។ ពេល​ឪពុក​ធ្វើ​ខុស​អុលឡោះ​ដាក់​ទោស​គេ រហូត​ដល់​កូន​ចៅ​បី​បួន​តំណ”។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​អុលឡោះ​សំដែង​កំហឹង​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ”។


នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវ ខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់‌ញ័រ។ សេចក្តី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នា ទាំង​កំលោះ ទាំង​ក្រមុំ ទាំង​ទារក​ដែល​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។


ការ​សង​សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ នៅ​ពេល​ដែល​ពួក​គេ​ជំពប់​ដួល! ដ្បិត​ថ្ងៃ​វេទនា​ជិត​មក​ដល់​ហើយ ថ្ងៃ​អន្សា​របស់​ពួក​គេ​នៅ​ជិត​បង្កើយ។


យើង​សំលៀង​ដាវ និង​ខាត់​វា​យ៉ាង​រលោង ដើម្បី​រក​យុត្តិធម៌ ដោយ​ដៃ​យើង​ផ្ទាល់ គឺ​យើង​តទល់​នឹង​បច្ចា‌មិត្ត​របស់​យើង ហើយ​សង​សឹក​នឹង​អស់​អ្នក​ដែល​ស្អប់​យើង។


មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​អ្វី​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ


ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ​បញ្ជា ហ៊ូកុំ និង​វិន័យ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។


ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ។ អុលឡោះ​គោរព​តាម​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ និង​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម