ទំនុកតម្កើង 5:5 - អាល់គីតាប5 ទ្រង់មិនចង់ឃើញមនុស្សព្រហើន ចូលមកជិតទ្រង់ទេ ទ្រង់ក៏មិនពេញចិត្តនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 មនុស្សព្រហើនឈរនៅចំពោះព្រះនេត្ររបស់ព្រះអង្គមិនបានឡើយ ព្រះអង្គទ្រង់ស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 មនុស្សព្រហើនមិនអាចឈរ នៅចំពោះព្រះនេត្រព្រះអង្គបានទេ ព្រះអង្គស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន ចូលមកជិតព្រះអង្គទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេ ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សូមមើលជំពូក |
«អំពើទុច្ចរិតទាំងប៉ុន្មានរបស់ពួកគេ លេចចេញមកយ៉ាងច្បាស់នៅគីលកាល់ គឺនៅទីនោះហើយដែលយើងចាប់ផ្ដើម ស្អប់ខ្ពើមពួកគេ។ ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ យើងនឹងដេញពួកគេចេញពី ដំណាក់របស់យើង។ យើងលែងស្រឡាញ់ពួកគេទៀតហើយ មេដឹកនាំទាំងប៉ុន្មានរបស់ពួកគេ សុទ្ធតែជាជនបះបោរ។