ទំនុកតម្កើង 10:3 - អាល់គីតាប3 មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថអុលឡោះតាអាឡា។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ដ្បិតមនុស្សអាក្រក់អួតអំពីចំណង់នៃចិត្តរបស់ខ្លួន ហើយមនុស្សលោភលន់ប្រទេចផ្ដាសា និងមើលងាយព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថព្រះអម្ចាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ដ្បិតមនុស្សអាក្រក់ គេអួតពីបំណងក្នុងចិត្តគេ ឯមនុស្សលោភ ក៏លះបង់ព្រះយេហូវ៉ា អើ គេមើលងាយដល់ទ្រង់ផង សូមមើលជំពូក |
ថ្ងៃមួយគាត់បានប្រកាសប្រាប់ម្តាយគាត់ថា៖ «តើម៉ែមាននឹកចាំទេ នៅពេលដែលគេលួចប្រាក់ម៉ែចំនួនមួយពាន់មួយរយស្លឹងនោះ ម៉ែបានដាក់បណ្តាសាចោរនៅចំពោះមុខខ្ញុំ។ មើលនែ៎ ប្រាក់ទាំងនេះនៅជាមួយខ្ញុំ គឺខ្ញុំដែលបានយកប្រាក់»។ ម្តាយរបស់គាត់ក៏និយាយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់កូន»។
រីឯស្តេចវិញ សូមប្រមូលទ័ពឲ្យបានច្រើន ស្មើនឹងចំនួនទ័ពដែលស្តេចបានបាត់បង់ គឺមានពលទ័ពសេះ និងរទេះចំបាំងស្មើនឹងទ័ពលើកមុនដែរ។ បន្ទាប់មក យើងចេញទៅវាយលុកពួកគេនៅតំបន់វាលទំនាប នោះយើងមុខជាមានប្រៀបលើពួកគេមិនខាន»។ ស្តេចក៏យល់ព្រមធ្វើតាមយោបល់របស់មន្ត្រីទាំងនោះ។