Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 3:2 - អាល់គីតាប

2 មនុស្ស‌ម្នា​នឹង​មាន​ចិត្ដ​អាត្មា​និយម ស្រឡាញ់​ប្រាក់ ក្រអឺត​ក្រទម​អួត​ខ្លួន ប្រមាថ​អុលឡោះ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ រមឹល‌គុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ដ្បិត​មនុស្ស​នឹង​ទៅជា​អ្នក​ស្រឡាញ់ខ្លួនឯង អ្នក​ស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្ស​មិនស្ដាប់បង្គាប់​ឪពុកម្ដាយ មនុស្ស​អកតញ្ញូ មនុស្ស​មិនវិសុទ្ធ

សូមមើលជំពូក ចម្លង

Khmer Christian Bible

2 ដ្បិត​នៅ​គ្រា​នោះ​ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង​ ស្រឡាញ់​លុយ​ អំនួត​ ក្អេងក្អាង​ ប្រមាថ​មើល​ងាយ​ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ​ រមិល​គុណ​ មិន​បរិសុទ្ធ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ដ្បិត​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​អាង មាន​ឫក​ខ្ពស់ ប្រមាថ​មើល​ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមិល​គុណ មិន​មាន​ចិត្ត​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 មនុស្ស‌ម្នា​នឹង​មាន​ចិត្ត​អាត្មា‌និយម ស្រឡាញ់​ប្រាក់ ក្រអឺត‌ក្រទម អួត​ខ្លួន ប្រមាថ​ព្រះ‌ជាម្ចាស់ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ រមិល‌គុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដ្បិត​នៅ​គ្រា​នោះ មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ទាំង​ស្រឡាញ់​ប្រាក់ អួត​អាង​គឃរ មាន​ឫក​ខ្ពស់ ប្រមាថ​មើល‌ងាយ មិន​ស្តាប់​បង្គាប់​ឪពុក​ម្តាយ រមឹល‌គុណ មាន​ចិត្ត​មិន​បរិសុទ្ធ

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 3:2
43 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​ពាល​តែងតែ​និយាយ​អួត អំពី​ការ​លោភ‌លន់​របស់​ខ្លួន ហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអក និង​ប្រមាថ​អុលឡោះ‌តាអាឡា។


មនុស្ស​អាក្រក់​តែងតែ​ទុក​ចិត្ត​លើ​ទ្រព្យ​របស់​ខ្លួន គេ​អួត‌អាង ព្រោះ​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ។


អ្នក​ខ្លាំង​ពូកែ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចេះ​តែ​អួត ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដូច្នេះ? អុលឡោះ​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ​ជា‌និច្ច!។


ការ​វាយ‌ឫក​ខ្ពស់ ការ​ពោល​ពាក្យ​កុហក ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់


មិន​ដែល​មាន​ពូថៅ​ណា​អួត​ខ្លួន​ថា ប្រសើរ​ជាង​អ្នក​ដែល​ប្រើ​វា​ទេ ហើយ​រណារ​ក៏​មិន​ដែល​អួត​បំប៉ោង ជំទាស់​នឹង​អ្នក​ដែល​ប្រើ​វា​ដែរ។ មិន​ដែល​មាន​ព្រនង់​ណា​បញ្ជា​ទៅ​ដៃ ដែល​កាន់​វា ឲ្យ​កំរើក​ឡើយ ហើយ​ក៏​មិន​ដែល​មាន​ដំបង​ណា​កាន់ អ្នក​ដែល​ប្រើ​វា​ដែរ!


ស្ដេច​នោះ​ធ្វើ​អ្វីៗ​បាន​ស្រេច​តែ​នឹង​ចិត្ត គឺ​អួត​បំប៉ោង​លើក​ខ្លួន​ឡើង​ធំ​ជាង​ព្រះ​ទាំង‌ឡាយ​ទៅ​ទៀត ហើយ​ក៏​ពោល​ពាក្យ​ព្រហើនៗ​ទាស់​នឹង​អុលឡោះ​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​ផង។ ស្ដេច​នោះ​នឹង​ចំរើន​មាំ‌មួន​ឡើង រហូត​ទាល់​តែ​កំហឹង​កើន​ដល់​កំរិត ដ្បិត​ហេតុ‌ការណ៍​អ្វី​ដែល​អុលឡោះ​គ្រោង​ទុក​ត្រូវ​តែ​បាន​សម្រេច។


ស្ដេច​នេះ​នឹង​មាន​ប្រសាសន៍​ប្រឆាំង​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ស្ដេច​នឹង​ជិះ‌ជាន់​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​របស់​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ហើយ​មាន​បំណង​នឹង​ផ្លាស់​ប្ដូរ​ពេល​កំណត់​ធ្វើ​ពិធី​បុណ្យ និង​ផ្លាស់​ប្ដូរ​ហ៊ូកុំ​ទៀត​ផង។ ស្តេច​នឹង​ធ្វើ​បាប​ប្រជា‌ជន​ដ៏‌វិសុទ្ធ​អស់​រយៈ​ពេល​មួយ​ឆ្នាំ ពីរ​ឆ្នាំ និង​ពាក់​កណ្ដាល​ឆ្នាំ។


អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ម្ដាយ​ទេ។ ត្រង់​ហ្នឹង​ហើយ ដែល​អ្នក​រាល់​គ្នា​បំបាត់​តម្លៃ​បន្ទូល​របស់​អុលឡោះ ទៅ​ប្រព្រឹត្ដ​តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា​វិញ!។


បន្ទាប់​មក អ៊ីសា​មាន​ប្រសាសន៍​ទៅ​បណ្ដា‌ជន​ថា៖ «ចូរ​ប្រយ័ត្ន កុំ​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ​ឲ្យ​សោះ។ ទោះ​បី​មនុស្ស​មាន​សម្បត្តិ​បរិបូណ៌​យ៉ាង​ណា​ក៏​ដោយ ក៏​ជីវិត​គេ​មិន​អាស្រ័យ​នៅ​លើ​ទ្រព្យ‌សម្បត្តិ​ឡើយ»។


កាល​ពួក​ខាង​គណៈ‌ផារីស៊​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​អ៊ីសា ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។


ចូរ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន ហើយ​ប្រព្រឹត្ដ​អំពើ​ល្អ​ដល់​គេ ព្រម​ទាំង​ឲ្យ​គេ​ខ្ចី ដោយ​កុំ​នឹក​សង្ឃឹម​ចង់​បាន​អ្វី​វិញ​ឲ្យ​សោះ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ អ្នក​រាល់​គ្នា​នឹង​បាន​ទៅ​ជា​កូន​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ដ្បិត​អុលឡោះ​ក៏​សប្បុរស​ចំពោះ​ជន​អកតញ្ញូ និង​ជន​កំណាច​ដែរ។


ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ មាន​ម្នាក់​ឈ្មោះ​ថឺដាស បាន​តាំង​ខ្លួន​ឡើង​ជា​វីរ‌ជន ហើយ​ប្រមូល​បាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់។ ថឺដាស​ត្រូវ​គេ​ប្រហារ​ជីវិត រីឯ​ពួក​អ្នក​ដែល​ចូល​ដៃ​ជា​មួយ​គាត់ ក៏​ត្រូវ​បែក​ខ្ញែក​គ្នា​អស់​គ្មាន​សល់។


ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក!


អ៊ីសា​បាន​ស្លាប់​សម្រាប់​មនុស្ស​ទាំង​អស់ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​មាន​ជីវិត លែង​រស់​សម្រាប់​ខ្លួន​ឯង​ទៀត​ហើយ គឺ​រស់​សម្រាប់​អ៊ីសា​ដែល​បាន​ស្លាប់ និង​បាន​រស់​ឡើង​វិញ​សម្រាប់​គេ។


អ្នក​ឯ​ទៀតៗ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទាំង​អស់​គ្នា គេ​មិន​គិត​ពី​ប្រយោជន៍​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ទេ។


ដូច្នេះ សូម​បង​ប្អូន​សម្លាប់​អ្វីៗ​ខាង​លោកីយ៍​ចោល​ទៅ គឺ​អំពើ​ប្រាស‌ចាក​សីលធម៌ អំពើ​សៅ‌ហ្មង ចិត្ដ​ស្រើប‌ស្រាល បំណង​ប្រាថ្នា​អាក្រក់ និង​ចិត្ដ​លោភ‌លន់ គឺ​យក​ទ្រព្យ‌សម្បត្តិ​ធ្វើ​ជា​ម្ចាស់។


មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទី‌សក្ការៈ​របស់​អុលឡោះ ហើយ​ប្រកាស​ខ្លួន​ឯង​ថា ជា​អុលឡោះ​ថែម​ទៀត​ផង។


ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​ហ៊ីមេនាស និង​អលេក្សាន‌ត្រុស​ជា​ដើម។ ខ្ញុំ​បាន​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីព្លេស‌ហ្សៃតន ដើម្បី​ឲ្យ​គេ​រៀន​ឈប់​ប្រមាថ​អុលឡោះ​ទៀត។


យើង​ត្រូវ​ដឹង​ទៀត​ថា ហ៊ូកុំ​មិន​មែន​ចែង​ទុក សម្រាប់​មនុស្ស​សុចរិត​ទេ គឺ​សម្រាប់​មនុស្ស​ដែល​គ្មាន​ហ៊ូកុំ មនុស្ស​មិន​ស្ដាប់​បង្គាប់ មនុស្ស​មិន​គោរព​ប្រណិ‌ប័តន៍​អុលឡោះ មនុស្ស​បាប ពួក​អ្នក​បំផ្លាញ និង​ប្រមាថ​ទី‌សក្ការៈ ពួក​អ្នក​សម្លាប់​ឪពុក‌ម្ដាយ សម្លាប់​គេ


មិន​ស្រវឹង​ស្រា មិន​ចេះ​ឈ្លោះ​ប្រកែក គឺ​មាន​ចិត្ដ​សប្បុរស មិន​ចេះ​រក​រឿង មិន​ស្រឡាញ់​ប្រាក់​ឡើយ។


ដ្បិត​ការ​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង។ ដោយ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រឡាញ់​ប្រាក់​ដូច្នេះ បង​ប្អូន​ខ្លះ​បាន​វង្វេង​ចេញ​ឆ្ងាយ​ពី​ជំនឿ ព្រម​ទាំង​ធ្វើ​បាប​ខ្លួន​ឯង​ឲ្យ​វេទនា ឈឺ​ផ្សា​ជា​ច្រើន​ថែម​ទៀត​ផង។


អ្នក​នោះ​ជា​មនុស្ស​អួត​បំប៉ោង គ្មាន​ដឹង​អ្វី​ទាំង​អស់។ គេ​ដូច​ជា​មាន​ជំងឺ ចេះ​តែ​ជជែក​វែក​ញែក និង​ឈ្លោះ​ប្រកែក​អំពី​ពាក្យ‌ពេចន៍។ ការ​ទាំង​នេះ​បង្ក​ឲ្យ​តែ​មាន​ការ​ច្រណែន​ឈ្នានីស ការ​បាក់​បែក ការ​ជេរ​ប្រមាថ ការ​មិន​ទុក​ចិត្ដ​គ្នា


ជា​មនុស្ស​មាន​ចិត្ដ​ក្បត់ ឆាប់​ច្រឡោត អួត​បំប៉ោង ចូល​ចិត្ដ​សប្បាយ​ជា​ជាង​ស្រឡាញ់​អុលឡោះ។


ប្រសិន​បើ​បង​ប្អូន​ប្រតិបត្ដិ​តាម​ហ៊ូកុំ​របស់​នគរ​នៃ​អុលឡោះ ស្រប​តាម​គីតាប ពោល​គឺ«ត្រូវ​ស្រឡាញ់​បង​ប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» នោះ​បង​ប្អូន​ពិត​ជា​បាន​សម្រេច​កិច្ចការ​មួយ​ដ៏​ល្អ​ប្រសើរ​ហើយ។


តែ​ឥឡូវ​នេះ បង​ប្អូន​បែរ​ជា​ក្អេង‌ក្អាង​អួត​បំប៉ោង​ទៅ​វិញ។ ការ​អួត​ក្អេង‌ក្អាង​បែប​នេះ​អាក្រក់​ណាស់។


ប៉ុន្ដែ ទ្រង់​ប្រណី‌សន្ដោស​ខ្លាំង​ជាង​នេះ​ទៅ​ទៀត ដ្បិត​មាន​ចែង​ទុក​ក្នុង​គីតាប​ថា«អុលឡោះ​ប្រឆាំង​នឹង​មនុស្ស​មាន​អំនួត តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន»។


រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​អះលី‌ជំអះ។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«អុលឡោះ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។


ជា​ពិសេស​ទ្រង់​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់‌ងាយ​អស់​ទាំង​អំណាច​ត្រួត‌ត្រា។ តួន​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ​ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញញើត​នឹង​ជេរ​ប្រមាថ​ពួក​ម៉ាឡា‌អ៊ីកាត់ ដែល​ប្រកប​ដោយ​សិរី‌រុង‌រឿង​ឡើយ។


រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្ដរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។


គេ​ព្រោក​ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម​សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។


ពួក​គេ​នឹង​បោក​ប្រាស់​បង​ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្ដែ អុលឡោះ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ទ្រង់​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ


ពួក​គេ​ជា​មនុស្ស​រអ៊ូ‌រទាំ មិន​ដែល​សប្បាយ​ចិត្ដ​សោះ គេ​ប្រព្រឹត្ដ​តាម​ចិត្ដ​លោភ‌លន់​របស់​ខ្លួន។ ពាក្យ​សំដី​របស់​គេ​ចេញ​មក​សុទ្ធ​តែ​ជា​ពាក្យ​អួត​ដ៏​សម្បើម ហើយ​គេ​តែងតែ​បញ្ចើច​បញ្ចើ​អ្នក​ដទៃ ដើម្បី​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន។


បន្ទាប់​មក​ទៀត ខ្ញុំ​ឃើញ​សត្វ​តិរច្ឆាន​មួយ​មាន​ស្នែង​ដប់ និង​ក្បាល​ប្រាំ​ពីរ​ឡើង​ពី​សមុទ្រ​មក នៅ​លើ​ស្នែង​ទាំង​ដប់​របស់​វា មាន​មកុដ​ដប់ ហើយ​នៅ​លើ​ក្បាល​ទាំង​ប្រាំ​ពីរ មាន​សរសេរ​ឈ្មោះ​ផ្សេងៗ​ដែល​ប្រមាថ​អុលឡោះ។


គេ​នាំ​គ្នា​ជេរ​ប្រមាថ​អុលឡោះ​ជា​ម្ចាស់នៃ​សូរ៉កា ព្រោះ​តែ​ឈឺ​ចុក​ចាប់ និង​កើត​ដំបៅ​ពេញ​ខ្លួន។ ប៉ុណ្ណឹង​ហើយ ពួក​គេ​នៅ​តែ​មិន​កែ​ប្រែ​ចិត្ដ​គំនិត លះ‌បង់​អំពើ​ដែល​ខ្លួន​ធ្លាប់​ប្រព្រឹត្ដ​នោះ​ឡើយ។


ពេល​នោះ មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង គ្រាប់​ព្រឹល​នីមួយៗ​មាន​ទម្ងន់​ប្រមាណ​ជាង​សាម‌សិប​គីឡូ‌ក្រាម ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​លើ​មនុស្ស​លោក។ គេ​ក៏​នាំ​គ្នា​ជេរ​ប្រមាថ​អុលឡោះ ព្រោះ​តែ​គ្រោះ​កាច​ដែល​កើត​មាន​ពី​ព្រឹល​នោះ ជា​គ្រោះ​កាច​ដ៏​ខ្លាំង​បំផុត។


មនុស្ស‌ម្នា​ត្រូវ​រលាក​ដោយ​កំដៅ​ថ្ងៃ​យ៉ាង​ខ្លាំង គេ​នាំ​គ្នា​ជេរ​ប្រមាថ​នាម​អុលឡោះ ដែល​មាន​អំណាច​លើ​គ្រោះ​កាច​ទាំង​នេះ តែ​គេ​ពុំ​បាន​កែ​ប្រែ​ចិត្ដ​គំនិត ហើយ​ពុំ​ព្រម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​ទ្រង់​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម