ជនគណនា 10:35 - អាល់គីតាប35 ពេលហិបរបស់អុលឡោះតាអាឡាចេញដំណើរ ម៉ូសាបន្លឺសំឡេងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ទ្រង់ ត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់អុលឡោះត្រូវបាក់ទ័ពនៅចំពោះទ្រង់!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦35 ពេលណាហិបសញ្ញាចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយសូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវរត់ចេញនៅចំពោះព្រះអង្គ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥35 ពេលហិបរបស់ព្រះអម្ចាស់ចេញដំណើរ លោកម៉ូសេបន្លឺសំឡេងថា៖ «ព្រះអម្ចាស់អើយ សូមក្រោកឡើង សូមឲ្យបច្ចាមិត្តរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ! សូមឲ្យអស់អ្នកដែលស្អប់ព្រះអង្គ ត្រូវបាក់ទ័ពនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤35 រីឯវេលាណាដែលហឹបចេញទៅ នោះម៉ូសេតែងទូលថា ឱព្រះយេហូវ៉ាអើយ សូមក្រោកឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យពួកអ្នកដែលស្អប់ទ្រង់ ត្រូវរត់នៅចំពោះទ្រង់ សូមមើលជំពូក |
ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកអះលីជំអះនៃជនជាតិអ៊ីស្រអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាអុលឡោះតាអាឡាបណ្តោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើង ពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។