ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស ហើយពេលចង់សប្បាយ គេកាត់ជើងគោលេង។
យេរេមា 4:19 - អាល់គីតាប ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសំរែកប្រកាសប្រយុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសម្រែកប្រកាសប្រយុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានសេចក្ដីឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតឱព្រលឹងអញអើយ ឯងបានឮសូរត្រែ ជាសូរអឺងកងនៃចំបាំងហើយ |
ពុកមិនព្រមរួមចំណែកក្នុងការឃុបឃិតរបស់គេទេ។ ពុកក៏មិនព្រមចូលរួមប្រជុំជាមួយគេដែរ ដ្បិតពេលមានកំហឹង គេបានសម្លាប់មនុស្ស ហើយពេលចង់សប្បាយ គេកាត់ជើងគោលេង។
ស្រាប់តែក្មេងនោះប្រាប់បិតាថា៖ «ពុកអើយ កូនឈឺក្បាល កូនឈឺក្បាលណាស់!»។ បិតាស្រែកប្រាប់ទៅអ្នកបម្រើថា៖ «ចូរបីយកទៅឲ្យម្តាយវាឆាប់ឡើង!»។
ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា! ខ្ញុំសូមសរសើរតម្កើងនាមដ៏វិសុទ្ធ របស់ទ្រង់អស់ពីដួងចិត្ត!
ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតអុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។
មនុស្សពាលបានធ្វើឲ្យខ្ញុំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលហ៊ូកុំ របស់ទ្រង់។
ខ្ញុំជម្រាបអុលឡោះតាអាឡាថា ទ្រង់ជាអុលឡោះជាអម្ចាស់ នៃខ្ញុំ ក្រៅពីទ្រង់ គ្មានអ្វីប្រសើរសម្រាប់ខ្ញុំឡើយ!។
ខ្ញុំយំអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត-សេលីស៉្យា ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិត ពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹម តាមផ្លូវទៅហូរ៉ូណែម
ហេតុនេះហើយបានជាខ្ញុំច្រៀងយ៉ាង អន្លង់អន្លោច ដូចសំឡេងពិណ ព្រោះខ្ញុំអាណិតស្រុកម៉ូអាប់ ខ្ញុំស្រណោះក្រុងគារ-ហារ៉ាសែត។
ហេតុនេះហើយបានជាខ្ញុំឈឺចាប់ សព្វសព៌ាង្គកាយ ខ្ញុំឈឺចុកចាប់ដូចស្ត្រីកំពុងតែសំរាលកូន។ ខ្ញុំរំជួលចិត្ត រកស្ដាប់អ្វីមិនឮ ខ្ញុំរន្ធត់ចិត្ត រកមើលអ្វីមិនឃើញសោះឡើយ។
ខ្ញុំលែងមានកម្លាំងចិត្តទៀតហើយ គឺចិត្តភ័យខ្លាចគ្របដណ្ដប់មកលើខ្ញុំ។ ខ្ញុំទន្ទឹងរង់ចាំពេលយប់មកដល់ ដើម្បីសម្រាក តែយប់នោះក្លាយទៅជាយប់ដ៏ខ្លោចផ្សា សម្រាប់ខ្ញុំទៅវិញ។
ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំរវីរវល់នឹងខ្ញុំអី ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ មិនបាច់ខ្វល់ខ្វាយនឹងសំរាលទុក្ខខ្ញុំ ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ ត្រូវអន្តរាយនោះឡើយ
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់ទេ នោះខ្ញុំនឹងទៅពួនយំ សោកស្ដាយ ព្រោះឃើញអ្នករាល់គ្នានៅតែប្រកាន់អំនួត។ ខ្ញុំនឹងបង្ហូរទឹកភ្នែក សោកសង្រេង ព្រោះហ្វូងចៀមរបស់អុលឡោះតាអាឡា ត្រូវខ្មាំងចាប់យកទៅជាឈ្លើយសឹក។
ប្រសិនបើខ្ញុំសម្រេចចិត្តថា ឈប់នឹកនាពីបន្ទូលរបស់ទ្រង់ ហើយលែងនិយាយក្នុងនាមទ្រង់ទៀតនោះ ខ្ញុំនឹងអន្ទះសានៅក្នុងខ្លួន ដូចមានភ្លើងឆាបឆេះរហូតដល់ឆ្អឹង ខ្ញុំខំប្រឹងពន្លត់ភ្លើងនេះរហូតអស់កម្លាំង តែវាមិនព្រមរលត់ទេ។
នេះជាបន្ទូលស្ដីអំពីពួកណាពី: ព្រោះតែអុលឡោះតាអាឡា និងបន្ទូលដ៏វិសុទ្ធ ចិត្តខ្ញុំប្រេះឆា ឆ្អឹងរបស់ខ្ញុំរញ្ជួយញាប់ញ័រ ខ្ញុំប្រៀបបាននឹងមនុស្សស្រវឹងស្រា ដើរទ្រេតទ្រោត។
តើខ្ញុំត្រូវឃើញទង់សង្គ្រាមនេះដល់កាលណា? តើខ្ញុំត្រូវឮសំឡេងត្រែដល់កាលណាទៀត?
«ចូរយកដំណឹងនេះទៅប្រកាសនៅស្រុកយូដា ចូរនាំដំណឹងនេះទៅប្រាប់ក្រុងយេរូសាឡឹម ចូរស្រែកប្រកាស ចូរផ្លុំស្នែងនៅក្នុងស្រុក ហើយស្រែកឲ្យអស់ទំហឹងថា: “ចូរប្រមែប្រមូលគ្នាមក យើងនឹងចូលទៅក្នុង ក្រុងទាំងឡាយដែលមានកំពែងរឹងមាំ!”
ហើយប្រសិនបើអ្នករាល់គ្នាពោលថា “យើងខ្ញុំនឹងទៅរស់នៅក្នុងស្រុកអេស៊ីប ដើម្បីកុំឲ្យឃើញសង្គ្រាម កុំឲ្យឮសំឡេងត្រែ កុំឲ្យខ្វះអាហារបរិភោគ!”
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងឲ្យសង្គ្រាមកើតមានដល់ ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ក្រុងនោះនឹងក្លាយទៅជាទីស្មសាន ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ វិនាសដោយភ្លើង។ ពេលនោះ អ៊ីស្រអែលនឹងយកទឹកដីដែល ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
«យើងខ្ញុំបានឮដំណឹងនេះ យើងខ្ញុំក៏ទន់ដៃទន់ជើង ភ័យតក់ស្លុត និងឈឺចាប់ដូចស្ត្រីកំពុងសំរាលកូន។
ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ តែគ្មានអ្វីអាចសំរាលទុក្ខរបស់ខ្ញុំបានទេ
ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។
ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែក ហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេ ម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំ ខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំ ដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់ គ្មាននរណាដើរកាត់តាមនោះទៀតទេ ហើយក៏លែងឮសូរសំរែកហ្វូងសត្វទៀតដែរ សត្វស្លាបក៏ដូចជាសត្វចតុប្បាទ វាចាកចេញបាត់អស់ទៅហើយ។
ទឹកភ្នែកខ្ញុំហូរឥតស្រាកស្រាន្ត ខ្ញុំយំសោកស្រណោះអ្នកទាំងនោះ គ្មាននរណាម្នាក់សំរាលទុក្ខខ្ញុំ គ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំរស់រាន ឡើងវិញឡើយ។ កូនចៅរបស់ខ្ញុំត្រូវវិនាស ព្រោះខ្មាំងសត្រូវមានកម្លាំងជាង។
អុលឡោះតាអាឡាអើយ សូមមើលទុក្ខលំបាករបស់ខ្ញុំ ខ្ញុំឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំពិតជាបានបះបោរប្រឆាំង នឹងទ្រង់មែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចនរ៉កា។
ខ្ញុំយំទាល់តែហើមភ្នែក ចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំ ព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។ កូនក្មេង និងទារកដេកដួលនៅតាមផ្លូវ ក្នុងបុរីនេះ។
ពេលនោះ ដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលគាត់ដឹងនៅក្នុងចិត្តគំនិត នាំឲ្យគាត់ភ័យរន្ធត់ជាខ្លាំង។ ស្តេចមានប្រសាសន៍មកកាន់គាត់សាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារជម្រាបស្ដេចថា៖ «សូមជម្រាបស្តេច សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ស្តេច ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ស្តេចវិញ!
ពេលនោះ ខ្ញុំ ដានីយ៉ែល តប់ប្រមល់ក្នុងចិត្តជាខ្លាំង ដ្បិតនិមិត្តហេតុដ៏អស្ចារ្យដែលខ្ញុំបានឃើញក្នុងសុបិននេះ ធ្វើឲ្យខ្ញុំតក់ស្លុតណាស់។
«សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។
ខ្ញុំ ដានីយ៉ែល ខ្ញុំធ្លាក់ខ្លួនខ្សោយ និងមានជំងឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំបានក្រោកឡើង ហើយបំពេញមុខងារជូនស្តេចតទៅទៀត។ ប៉ុន្តែ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ ធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ព្រោះគ្មាននរណាអាចយល់បានឡើយ។
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើអុលឡោះតាអាឡាមិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកំរើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។
ក្នុងស្រុករបស់អ្នករាល់គ្នា នៅពេលអ្នករាល់គ្នាចេញទៅច្បាំងនឹងបច្ចាមិត្តដែលមកឈ្លានពានអ្នករាល់គ្នា ត្រូវផ្លុំត្រែយ៉ាងរន្ថាន់ ដើម្បីឲ្យអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានឹកដល់អ្នករាល់គ្នា ហើយសង្គ្រោះអ្នករាល់គ្នាឲ្យរួចពីខ្មាំងសត្រូវ។
បងប្អូនអើយ ខ្ញុំប៉ងប្រាថ្នាអស់ពីចិត្ដចង់តែឲ្យសាសន៍អ៊ីស្រអែលបានទទួលការសង្គ្រោះ ហើយខ្ញុំក៏អង្វរអុលឡោះឲ្យពួកគេដែរ។
កូនចៅអើយ ខ្ញុំឈឺចាប់ក្នុងការបង្កើតអ្នករាល់គ្នាសាជាថ្មី ប្រៀបបីដូចស្ដ្រីឈឺចាប់នៅពេលហៀបនឹងឆ្លងទន្លេយ៉ាងនោះដែរ គឺរហូតទាល់តែអាល់ម៉ាហ្សៀសបានកើតជារូបរាងឡើង ក្នុងអ្នករាល់គ្នា។
ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមាន ទឹកហូរ តាំងពីបុរាណកាលមកអើយ អ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!