Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 9:10 - អាល់គីតាប

10 ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ ហើយ​ក៏​លែង​ឮ​សូរ​សំរែក​ហ្វូង​សត្វ​ទៀត​ដែរ សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទ វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ទួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ព្រោះ​បាន​ឆេះ​អស់​ហើយ បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​បាន​បាត់​អស់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំ ខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំ ដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេ ហើយ​ក៏​លែង​ឮ​សូរ​សម្រែក​ហ្វូង​សត្វ​ទៀត​ដែរ សត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទ វា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ខ្ញុំ​នឹង​ឡើង​សំឡេង​យំ ហើយ​ស្រែក​ទ្រហោ​នឹង​ភ្នំ​ទាំង​ប៉ុន្មាន ហើយ​នឹង​ទួញ​ទំនួញ​ចំពោះ​វាល​ឃ្វាល​សត្វ​នៅ​ទី​រហោ‌ស្ថាន ពី​ព្រោះ​បាន​ឆេះ​អស់​ហើយ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត ក៏​គ្មាន​អ្នក​ណា​ឮ​សំឡេង​របស់​ហ្វូង​សត្វ​ដែរ ឯ​សត្វ​ហើរ​លើ​អាកាស នឹង​សត្វ​ជើង​៤​បាន​បាត់​អស់​ទៅ​ហើយ។

សូមមើលជំពូក ចម្លង




យេរេមា 9:10
30 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​ធ្វើ​ឲ្យ​អ្នក​ប្រែ​ទៅ​ជា​រនាស់​ដែក​ថ្មី ដែល​មាន​ធ្មេញ​យ៉ាង​មុត អ្នក​នឹង​រាស់​កំទេច​ភ្នំ​តូច​ធំ ឲ្យ​ទៅ​ជា​ធូលី​ដី។


ក្រុង​ដែល​គេ​បំផ្លាញ​ចោល​ឲ្យ​នៅ​ស្ងាត់​ជ្រងំ ហើយ​មាន​តែ​គំនរ​បាក់​បែក​នេះ មុខ​ជា​មាន​ប្រជា‌ជន​មក​រស់​នៅ​កក‌កុញ ឥត​សល់​កន្លែង​ទំនេរ​ឡើយ រីឯ​សត្រូវ​ដែល​បាន​លេប​ទឹក​ដី​អ្នក​កាល​ពី​មុន នឹង​ចាក​ចេញ​ឆ្ងាយ​ពី​ទី​នេះ។


ពួក​គង្វាល​មួយ​ចំនួន​ធំ​លើក​គ្នា​មក​បង្ហិន ចម្ការ​ទំពាំង‌បាយជូរ​របស់​យើង ពួក​គេ​ជាន់​កំទេច​ចម្ការ​របស់​យើង ពួក​គេ​បាន​បំផ្លាញ​ចម្ការ​ដ៏​ល្អ​របស់​យើង ឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសាន និង​វិនាស​ហិន‌ហោច​អស់។


ពិត​មែន​ហើយ ពួក​គេ​បាន​ធ្វើ​ឲ្យ​ចម្ការ​នេះ វិនាស​ហិន‌ហោច គួរ​ឲ្យ​ស្រណោះ។ នៅ​ចំពោះ​មុខ​យើង មាន​សុទ្ធ​តែ​ការ​ហិន‌ហោច ស្រុក​ទេស​ទាំង​មូល​ត្រូវ​វិនាស​ហិន‌ហោច​អស់ គ្មាន​នរណា​ម្នាក់​រវី‌រវល់​នឹង​ចម្ការ​នេះ​ឡើយ។


តើ​ទឹក​ដី​នេះ​ត្រូវ​កាន់​ទុក្ខ​ដល់​កាល​ណា តើ​តិណ‌ជាតិ​នៅ​តាម​ចម្ការ​ទាំង​ប៉ុន្មាន ត្រូវ​នៅ​ក្រៀម​ស្ងួត​ដូច្នេះ​ដល់​កាល​ណា​ទៀត។ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នេះ សត្វ​ចតុប្បាទ និង​បក្សា‌បក្សី​ត្រូវ​វិនាស​អស់ ដ្បិត​ពួក​គេ​ពោល​ថា “យើង​ធ្វើ​អ្វី​ក៏​ទ្រង់​មិន​ឃើញ​ដែរ!”។


សត្វ​លា​ព្រៃ​នាំ​គ្នា​ឈរ​នៅ​តាម​កំពូល​ភ្នំ ហើយ​ហិត​ខ្យល់​ដូច​ឆ្កែ​ព្រៃ ភ្នែក​វា​ស្លក់​អស់ ព្រោះ​គ្មាន​ស្មៅ​ស៊ី។


ពួក​គេ​គ្រហឹម​ដាក់​អ៊ីស្រ‌អែល​ដូច​សិង្ហ​គ្រហឹម ពួក​គេ​ស្រែក​គំរាម និង​បំផ្លាញ​ស្រុក ឲ្យ​វិនាស​ហិន‌ហោច ពួក​គេ​ដុត​ក្រុង​ទាំង‌ឡាយ ហើយ​គ្មាន​នរណា​រស់​ក្នុង​ក្រុង​នោះ​ទៀត​ទេ។


ពួក​គេ​មិន​បាន​សួរ​ថា តើអុលឡោះ‌តាអាឡា​នៅ​ឯ​ណា? គឺ​ម្ចាស់​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី ស្រុក​អេស៊ីប ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោ‌ស្ថាន ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង ជា​វាល​ហួត‌ហែង ជា​ទី​ស្មសាន ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់ គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។


នៅ​ក្នុង​ស្រុក ពួក​គេ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ គ្រប់ៗ​គ្នា អ្នក​ស្រុក​ទាំង​មូល​កាន់​ទុក្ខ ព្រោះ​ត្រូវ​បណ្ដាសា វាល​ស្មៅ​ក្រៀម​ស្ងួត​អស់ ព្រោះ​ប្រជា‌ជន​គិត​តែ​ពី​រត់​ទៅ​រក​អំពើ​អាក្រក់ ហើយ​ក្លា‌ហាន​ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។


ប្រជា‌ជាតិ​មួយ​នៅ​ទិស​ខាង​ជើង លើក​ទ័ព​មក​វាយ​ក្រុង​បាប៊ី‌ឡូន ធ្វើ​ឲ្យ​ស្រុក​នេះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​រស់​នៅ​ទៀត​ទេ គឺ​ទាំង​មនុស្ស ទាំង​សត្វ រត់​ចេញ​ពី​ទី​នោះ អស់​គ្មាន​សល់។


ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ អ្នក​លែង​ជា​ប្រជា‌ជន​ដែល​ញែក​ខ្លួន​ជូន អុលឡោះ‌តាអាឡា​ទៀត​ហើយ! ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ! ដ្បិតអុលឡោះ‌តាអាឡា​មិន​រវី‌រវល់​នឹង​អ្នក​ទេ ទ្រង់​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះ ដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ទ្រង់​ខឹង។


ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ចិត្ត​ពន់​ប្រមាណ តែ​គ្មាន​អ្វី​អាច​សំរាល​ទុក្ខ​របស់​ខ្ញុំ​បាន​ទេ


ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាក‌ស្រាន្ត ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះ គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​ខ្ញុំ គ្មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខ្ញុំ​រស់​រាន ឡើង​វិញ​ឡើយ។ កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។


ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្ត​ខ្ញុំ​ខ្លោច‌ផ្សា ថ្លើម​ប្រមាត់​ខ្ញុំ​ក៏​ខ្ទេច‌ខ្ទាំ ព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវ ក្នុង​បុរី​នេះ។


ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសាន ជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។


ប្រសិន​បើ​យើង​ឲ្យ​សត្វ​សាហាវ​ចូល​មក​ក្នុង​ស្រុក ប្រល័យ​ជីវិត​អ្នក​ស្រុក និង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ ព្រោះ​ខ្លាច​សត្វ​ទាំង​នោះ


«កូន​មនុស្ស​អើយ ចូរ​ច្រៀង​ទំនួញ​មួយ​បទ​ស្ដី​អំពី​ក្រុង​ទីរ៉ុស!


គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។


យើង​នឹង​ធ្វើ​ឲ្យ​ស្រុក​នោះ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ អំណាច​អួត‌អាង​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រ‌អែល​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ឡើយ។


គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ ក្រុង​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស ទី‌សក្ការៈ​របស់​អ្នក​រាល់​គ្នា នឹង​ត្រូវ​ហិន‌ហោច អាសនៈ​របស់​អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វិនាស​អន្តរាយ​ដែរ រូប​ព្រះ​ក្លែង‌ក្លាយ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាក់​បែក ហើយ​រលាយ​សូន្យ កន្លែង​ដែល​អ្នក​រាល់​គ្នា​ដុត​គ្រឿង​ក្រអូប​មុខ​ជា​ត្រូវ​រលំ រីឯ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​រលាយ​បាត់​អស់​ទៅ​ដែរ។


ហេតុ​នេះ ស្រុក​របស់​ពួក​គេ​នឹង​រាំង​ស្ងួត អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក ព្រម​ទាំង សត្វ​ព្រៃ និង​បក្សា‌បក្សី ធ្លាក់​ទន់​ខ្សោយ សូម្បី​តែ​ត្រី​នៅ​ក្នុង​សមុទ្រ​ក៏​ត្រូវ​វិនាស​សូន្យ ជា​មួយ​ពួក​គេ​ដែរ។


ពួក​អ៊ីមុាំ​អើយ ចូរ​នាំ​គ្នា​ស្លៀក​បាវ ហើយ​កាន់​ទុក្ខ​ទៅ! អ្នក​រាល់​គ្នា​ដែល​បំពេញ​មុខ‌ងារ​បម្រើ​អាសនៈ ចូរ​សោក​សង្រេង​ទៅ! អស់​អ្នក​ដែល​បម្រើ​អុលឡោះ​ជា​ម្ចាស់​របស់​ខ្ញុំ​អើយ ចូរ​នាំ​គ្នា​មក ហើយ​កាន់​ទុក្ខ​ពេញ​មួយ​យប់​ទៅ ដ្បិត​គ្មាន​នរណា​យក​ម្សៅ ឬ​ស្រា​ទំពាំង‌បាយជូរ មក​ជូន​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ដំណាក់​ទៀត​ឡើយ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ដ្បិត​ភ្លើង​ឆេះ​កំទេច​វាល​ស្មៅ អណ្ដាត​ភ្លើង​ឆាប‌ឆេះ​ដើម​ឈើ​ទាំង​ប៉ុន្មាន នៅ​តាម​ចម្ការ។


កូន​ចៅ​អ៊ីស្រ‌អែល​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ! ចូរ​ស្ដាប់​ទំនួញ​ដែល​ខ្ញុំ​ច្រៀង​អំពី​អ្នក​រាល់​គ្នា!


ហេតុ​នេះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «មនុស្ស‌ម្នា​នឹង​សោក​សង្រេង នៅ​តាម​ទី​សាធារណៈ​ទាំង​អស់ គេ​នឹង​គក់​ទ្រូង​យំ​នៅ​តាម​ដង​ផ្លូវ​នានា គេ​ហៅ​អ្នក​ភ្ជួរ​រាស់​មក​កាន់​ទុក្ខ ហើយ​ហៅ​អ្នក​ដែល​ចេះ​យំ​រៀប​រាប់ ឲ្យ​មក​យំ​សម្រាប់​ពិធី​បញ្ចុះ​សព។


នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នក ទៅ​សើច​លេង ហើយ​ចង​ក្រង​បទ​សម្រាប់​ច្រៀង​រៀប​រាប់​ថា: “ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់! ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង! បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុក រួច​យក​ទឹក​ដី​ចែក​គ្នា!”»។


ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​របស់​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម