យេរេមា 4:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤19 ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានសេចក្ដីឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតឱព្រលឹងអញអើយ ឯងបានឮសូរត្រែ ជាសូរអឺងកងនៃចំបាំងហើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦19 ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានការឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតខ្ញុំ បានឮសូរត្រែ ជាសូរអឺងកងនៃចម្បាំងហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥19 ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសម្រែកប្រកាសប្រយុទ្ធ។ សូមមើលជំពូកអាល់គីតាប19 ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសំរែកប្រកាសប្រយុទ្ធ។ សូមមើលជំពូក |
ហេតុនេះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលអញនឹងធ្វើឲ្យឮសំរែកប្រាប់ពីចំបាំង នៅក្រុងរ៉ាបាតរបស់ពួកកូនចៅអាំម៉ូន ហើយទីក្រុងនោះនឹងទៅជាគំនរបំណែកនៅស្ងាត់ច្រៀប ហើយតំបន់នៅជុំវិញទាំងប៉ុន្មាន នឹងត្រូវដុតចោលទៅ គ្រានោះសាសន៍អ៊ីស្រាអែលនឹងបានមរដក ដែលពួកកូនចៅអាំម៉ូនបានយកជារបស់ផងគេនោះមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
លំដាប់នោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះបានកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ