Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 21:3 - អាល់គីតាប

3 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សំរាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ហេតុនេះហើយបានជា​ចង្កេះ​របស់ខ្ញុំ​ពេញ​ដោយ​ការឈឺចាប់ ការឈឺចុកចាប់​បាន​ចាប់​ខ្ញុំ ដូច​ការឈឺចុកចាប់​របស់​ស្ត្រីដែល​កំពុង​សម្រាលកូន​។ ខ្ញុំ​វិលវល់​បានជាស្ដាប់មិនឮ ខ្ញុំ​តក់ស្លុត​បានជាមើលមិនឃើញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ​ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ ដូច​ជា​ស្ត្រី​ឈឺ​នឹង​សម្រាល ខ្ញុំ​បាន​វល់​គំនិត ដល់​ម៉្លេះ​បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សម្រាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ហេតុ​នោះ​បាន​ជា​ចង្កេះ​ខ្ញុំ​ចុក​សៀត​ជា​ខ្លាំង សេចក្ដី​ឈឺ‌ចាប់​បាន​គ្រប​សង្កត់​ខ្ញុំ​ដូច​ជា​ស្ត្រី​ឈឺ​នឹង​សំរាល ខ្ញុំ​បាន​វល់​គំនិត​ដល់​ម៉្លេះ បាន​ជា​ស្តាប់​អ្វី​មិន​ឮ ក៏​ញ័រ​ខ្លួន​ទទាក់ ដល់​ម៉្លេះ​បាន​ជា​មើល​អ្វី​មិន​ឃើញ

សូមមើលជំពូក ចម្លង




អេសាយ 21:3
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សំរាល​កូន


ពួក​គេ​នឹង​ភ័យ​តក់‌ស្លុត ឈឺ​ចុក​ចាប់ រមួល​ខ្លួន ដូច​ស្ត្រី​ដែល​កំពុង​តែ​សំរាល​កូន។ ពួក​គេ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ទាំង​ស្រឡាំង‌កាំង ហើយ​មុខ​របស់​គេ ពោរ‌ពេញ​ទៅ​ដោយ​ភាព​អាម៉ាស់។


ខ្ញុំ​យំ​អាណិត​ស្រុក​ម៉ូអាប់ ដ្បិត​មាន​ពួក​គេ​ខ្លះ​រត់ រហូត​ដល់​ក្រុង​សូអារ ក្រុង​អេក្លាត-‌សេលី‌ស៉្យា ពួក​គេ​នាំ​គ្នា​យំ​សោក​តាម​ផ្លូវ​ឡើង​ទៅ​លូគិត ពួក​គេ​ស្រែក​ទ្រហោ​យំ​យ៉ាង​អស់​សង្ឃឹម តាម​ផ្លូវ​ទៅ​ហូរ៉ូ‌ណែម


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ច្រៀង​យ៉ាង អន្លង់‌អន្លោច ដូច​សំឡេង​ពិណ ព្រោះ​ខ្ញុំ​អាណិត​ស្រុក​ម៉ូអាប់ ខ្ញុំ​ស្រណោះ​ក្រុង​គារ-‌ហារ៉ា‌សែត។


ហេតុ​នេះ​ហើយ​បាន​ជា​យើង​យំ ជា​មួយ​អ្នក​ស្រុក​យ៉ា‌ស៊ើរ ស្រណោះ​ចម្ការ​ទំពាំង‌បាយជូរ​នៅ​ស៊ីបម៉ា។ យើង​បង្ហូរ​ទឹក​ភ្នែក​ស្រោច​ស្រព ហេស‌បូន និង​អេឡា‌លេ ដ្បិត​សង្គ្រាម​បាន​ធ្វើ​ឲ្យ​ភោគ‌ផល​ដំណាំ របស់​អ្នក​រាល់​គ្នា​វិនាស​ហិន‌ហោច​អស់។


ឱអុលឡោះ‌តាអាឡា​អើយ! ស្ត្រី​មាន​ផ្ទៃ​ពោះ​ហៀប​នឹង​សំរាល​កូន ស្រែក​ថ្ងូរ ដោយ​ឈឺ​ចុក​ចាប់​យ៉ាង​ណា យើង​ខ្ញុំ​ក៏​ស្រែក​ថ្ងូរ​ចំពោះ ទ្រង់​យ៉ាង​នោះ​ដែរ។


ខ្ញុំ​ឈឺ​ចុក​ចាប់​ក្នុង​ឱរា ចិត្ត​ខ្ញុំ​ប្រេះ‌ឆា​ពន់​ប្រមាណ ចិត្ត​ខ្ញុំ​អន្ទះ‌សា ពុំ​អាច​នៅ​ស្ងៀម​បាន​ឡើយ ដ្បិត​ខ្ញុំ​ឮ​សំឡេង​ត្រែ និង​សំរែក​ប្រកាស​ប្រយុទ្ធ។


គេ​វាយ​យក​បាន​ក្រុង​កេរី‌យ៉ូត ព្រម​ទាំង​រំលំ​កំពែង​ដ៏​រឹង‌មាំ​ទៀត​ផង។ នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច នៃ​ជន‌ជាតិ​ម៉ូអាប់​នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។


សត្រូវ​មក​វាយ​ប្រហារ ដូច​ខ្លែង​សំកាំង​ស្លាប​លើ​ក្រុង​បូសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​របស់​ទាហាន​ដ៏​អង់‌អាច នៃ​ជន‌ជាតិ​អេដុម នឹង​ឈឺ​ចុក​ចាប់ ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន»។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​ឮ​ដំណឹង​នេះ ក៏​ទន់​ដៃ​ទន់​ជើង អន្ទះ‌សា និង​ឈឺ​ចាប់​ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។


«យើង​ខ្ញុំ​បាន​ឮ​ដំណឹង​នេះ យើង​ខ្ញុំ​ក៏​ទន់​ដៃ​ទន់​ជើង ភ័យ​តក់‌ស្លុត និង​ឈឺ​ចាប់​ដូច​ស្ត្រី​កំពុង​សំរាល​កូន។


ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះ ខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើក ទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្ន គឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពាន លើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។


ពេល​ស្ដ្រី​ម្នាក់​ហៀប​ឆ្លង​ទន្លេ នាង​តែង​ព្រួយ​ចិត្ដ​ណាស់ ព្រោះ​ដល់​ពេល​ដែល​នាង​ត្រូវ​ឈឺ​ចាប់ លុះ​ដល់​សំរាល​កូន​រួច​ហើយ នាង​ក៏​ភ្លេច​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​អស់​រលីង នាង​សប្បាយ​ចិត្ដ ព្រោះ​មាន​មនុស្ស​ម្នាក់​កើត​មក​ក្នុង​លោក​នេះ។


ហេតុ‌ការណ៍​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក បណ្តាល​ឲ្យ​អ្នក​ភ័យ​ខ្លាច។ នៅ​ពេល​ព្រឹក អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ល្ងាច​ឆាប់​មក​ដល់!” នៅ​ពេល​ល្ងាច​អ្នក​នឹង​ពោល​ថា “សូម​ឲ្យ​ព្រឹក​ឆាប់​មក​ដល់!”។


ពេល​ណា​មនុស្ស‌ម្នា​ពោល​ថា “មាន​សន្ដិ‌ភាព​ហើយ! មាន​សន្ដិ‌សុខ​ហើយ!”ពេល​នោះ​មហន្ត‌រាយ​នឹង​កើត​មាន​ដល់​គេ​មួយ​រំពេច ពុំ​អាច​គេច​ផុត​បាន​ឡើយ គឺ​ប្រៀប​បី​ដូច​ជា​ស្ដ្រី​ឈឺ​ផ្ទៃ​មុន​សំរាល​កូន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម