និក្ខមនំ 32:12 - អាល់គីតាប សូមកុំឲ្យជនជាតិអេស៊ីបពោលថា “អុលឡោះបាននាំជនជាតិអ៊ីស្រអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមអុលឡោះឈប់ខឹង ហើយដូរចិត្ត ឈប់ធ្វើទោសប្រជារាស្ត្ររបស់ទ្រង់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុអ្វីបានជាព្រះអង្គបើកឱកាសឲ្យសាសន៍អេស៊ីព្ទពោលថា "ព្រះអង្គបាននាំពួកគេចេញទៅដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ហើយបំផ្លាញគេឲ្យអស់ពីផែនដី"ដូច្នេះ? សូមព្រះអង្គបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គ ហើយប្រែព្រះហឫទ័យ ដែលព្រះអង្គបានគិតធ្វើឲ្យប្រជារាស្ត្រព្រះអង្គអន្តរាយនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យជនជាតិអេស៊ីបពោលថា “ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែលចេញទៅ ដោយបំណងអាក្រក់ ដើម្បីសម្លាប់ពួកគេនៅតាមភ្នំ ព្រមទាំងលុបបំបាត់ពួកគេឲ្យអស់ពីផែនដី”។ សូមព្រះអង្គឈប់ខ្ញាល់ ហើយដូរព្រះហឫទ័យឈប់ធ្វើទោសប្រជារាស្ត្ររបស់ព្រះអង្គទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុអ្វីបានជាបើកឱកាសឲ្យសាសន៍អេស៊ីព្ទមានពាក្យដំណិះថា គឺព្រះចង់ធ្វើអាក្រក់ដល់គេហើយ បានជានាំគេចេញទៅ ដើម្បីនឹងសំឡាប់នៅទីភ្នំ ហើយនឹងបំផ្លាញគេពីផែនដីចេញយ៉ាងនេះ សូមទ្រង់បង្វែរសេចក្ដីក្រោធដ៏សហ័សរបស់ទ្រង់ ហើយប្រែព្រះហឫទ័យ ដែលទ្រង់បានគិតធ្វើឲ្យរាស្ត្រទ្រង់អន្តរាយនោះចេញ |
ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ គឺប្រជារាស្ត្រដែលទ្រង់នាំចេញពីទាសភាពនៅស្រុកអេស៊ីប។
សូមឲ្យមេដឹកនាំរបស់យើងខ្ញុំស្ថិតនៅទីនេះ ក្នុងនាមសហគមន៍ទាំងមូល។ រីឯអស់អ្នកដែលរស់នៅតាមទីក្រុងរបស់យើង ហើយរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ ត្រូវមកបង្ហាញខ្លួនចំពោះមុខមេដឹកនាំនៅថ្ងៃដែលអះលីជំអះ និងអ្នកគ្រប់គ្រងក្រុងនីមួយៗ បានកំណត់ទុក។ យើងខ្ញុំនឹងធ្វើបែបនេះ រហូតទាល់តែកំហឹងរបស់អុលឡោះជាម្ចាស់នៃយើងខ្ញុំបានស្ងប់»។
ទ្រង់ប្រោសប្រណីពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ ទ្រង់ដូរចិត្ត ព្រោះទ្រង់មានមេត្តាករុណាធម៌ដ៏លើសលប់។
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលទ្រង់ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថនាមទ្រង់!។
រីឯទ្រង់វិញ ទ្រង់មានចិត្តអាណិតអាសូរជានិច្ច ទ្រង់បានលើកលែងទោសឲ្យពួកគេ គឺទ្រង់មិនប្រហារជីវិតពួកគេទេ ជាច្រើនលើកច្រើនសា ទ្រង់តែងតែទប់ ចិត្តមិនឲ្យមានកំហឹង ទ្រង់អត់ធ្មត់ចំពោះពួកគេ។
អុលឡោះតាអាឡាអើយ សូមមកវិញ តើទ្រង់នៅបង្អង់ដល់កាលណាទៀត សូមអាណិតមេត្តាយើងខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង!
ឥឡូវនេះ ប្រសិនបើអុលឡោះពេញចិត្តនឹងខ្ញុំមែននោះ សូមបង្ហាញមាគ៌ារបស់ទ្រង់មកខ្ញុំ ដើម្បីឲ្យខ្ញុំស្គាល់ទ្រង់ ហើយពេញចិត្តទ្រង់ទៀតផង។ សូមនឹកចាំថា ប្រជាជាតិនេះជាប្រជារាស្ត្ររបស់ទ្រង់»។
ក៏ប៉ុន្តែ អុលឡោះតាអាឡាអើយ ទ្រង់ជាបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយទ្រង់ដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាដៃ របស់ទ្រង់។
ឱអុលឡោះតាអាឡាអើយ សូមកុំខឹង នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ទ្រង់។
អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងបណ្ដេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា»។
ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសំដែងឲ្យជនជាតិអ៊ីស្រអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រអែលចាកចេញពីស្រុកអេស៊ីប។
ចូរឲ្យក្រុមអ៊ីមុាំជាអ្នកបម្រើអុលឡោះតាអាឡា នាំគ្នាយំសោកនៅចន្លោះក្លោងទ្វារ និងអាសនៈ ទាំងពោលថា: អុលឡោះតាអាឡាជាម្ចាស់អើយ សូមអាណិតមេត្តាយើងខ្ញុំ ដែលជាប្រជារាស្ត្ររបស់ទ្រង់ផង! សូមកុំបណ្ដោយឲ្យប្រជាជាតិដទៃ ប្រមាថមាក់ងាយ និងចំអកដាក់ប្រជារាស្ត្រ របស់ទ្រង់ផ្ទាល់នោះឡើយ។ សូមកុំបណ្ដោយឲ្យជាតិសាសន៍ទាំងឡាយ ពោលថា “តើអុលឡោះជាម្ចាស់របស់ពួកគេនៅឯណា”?។
ក្រែងលោអុលឡោះប្រែចិត្តលែងខឹងទាស់នឹងយើង។ ដូច្នេះ យើងនឹងមិនត្រូវវិនាសអន្តរាយឡើយ»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា: ដោយដូនតារបស់អ្នករាល់គ្នាបញ្ឆេះកំហឹងរបស់យើង យើងបានសម្រេចចិត្តធ្វើឲ្យអ្នករាល់គ្នារងទុក្ខទោស ដោយឥតនឹកស្ដាយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
សូមមេត្តាអត់ទោសឲ្យប្រជាជននេះតាមចិត្តសប្បុរសដ៏ធំធេងរបស់ទ្រង់ ដូចទ្រង់តែងតែអត់ទោសឲ្យពួកគេ ចាប់តាំងពីស្រុកអេស៊ីបរហូតមកដល់ទីនេះ»។
«ចូរនាំគ្នាចាកចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកំទេចពួកគេឲ្យវិនាសសូន្យ មួយរំពេច»។
កុំយកអ្វីៗដែលត្រូវបំផ្លាញជូនផ្តាច់ដល់អុលឡោះតាអាឡាឡើយ ដើម្បីឲ្យអុលឡោះតាអាឡាលែងខឹង។ ទ្រង់នឹងសំដែងចិត្តមេត្តាករុណាចំពោះអ្នក ព្រមទាំងប្រទានឲ្យអ្នកកើនចំនួនច្រើនឡើង ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់អ្នក
អុលឡោះតាអាឡារកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ទ្រង់ អុលឡោះអាណិតអាសូរអ្នកបម្រើរបស់ទ្រង់ នៅពេលទ្រង់មើលឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។
ក្រែងលោអ្នកស្រុកអេស៊ីបពោលថា អុលឡោះតាអាឡាគ្មានអំណាចនឹងនាំប្រជាជននេះ ចូលទៅក្នុងទឹកដីសន្យាទេ ទ្រង់ស្អប់ពួកគេ បានជាទ្រង់នាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។
បន្ទាប់មក គេយកដុំថ្មមកគរជាគំនរយ៉ាងធំពីលើគាត់ (គំនរថ្មនេះនៅស្ថិតស្ថេររហូតដល់សព្វថ្ងៃ)។ ពេលនោះ អុលឡោះតាអាឡាឈប់ខឹង។ ហេតុនេះហើយ បានជាគេហៅកន្លែងនោះថា «ជ្រលងភ្នំអាគ័រ» រហូតមកដល់សព្វថ្ងៃ។
ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើទ្រង់ធ្វើយ៉ាងណាដើម្បីការពារកិត្តិនាមរបស់ទ្រង់?»។
ដោយយល់ដល់នាមដ៏ខ្ពង់ខ្ពស់របស់ទ្រង់ អុលឡោះតាអាឡាមិនបោះបង់ចោលប្រជារាស្ត្ររបស់ទ្រង់ទេ ដ្បិតអុលឡោះតាអាឡាពេញចិត្តឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់អុលឡោះ។