លោកុប្បត្តិ 6:6 - អាល់គីតាប6 អុលឡោះតាអាឡានឹកស្តាយ ដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយទ្រង់ព្រួយចិត្ត។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ព្រះយេហូវ៉ាទ្រង់ស្ដាយដែលបានបង្កើតមនុស្សនៅលើផែនដី ព្រមទាំងព្រួយព្រះហឫទ័យផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ព្រះយេហូវ៉ាស្តាយដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយព្រះអង្គមានព្រះហឫទ័យព្រួយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ព្រះអម្ចាស់នឹកស្ដាយដោយបានបង្កើតមនុស្សមកលើផែនដីនេះ ហើយព្រះអង្គព្រួយព្រះហឫទ័យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ សូមមើលជំពូក |
កាលម៉ាឡាអ៊ីកាត់លើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម អុលឡោះតាអាឡាប្រែចិត្តអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
អុលឡោះចាត់ម៉ាឡាអ៊ីកាត់ឲ្យទៅបំផ្លាញក្រុងយេរូសាឡឹមទៀត ប៉ុន្តែ កាលអុលឡោះតាអាឡាឃើញម៉ាឡាអ៊ីកាត់បំផ្លាញក្រុងនោះ ទ្រង់ក៏ប្រែចិត្ត មិនព្រមដាក់ទោសក្រុងនោះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ដែលមកបំផ្លាញថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
នៅសម័យនោះ តើស្តេចហេសេគា ជាស្ដេចស្រុកយូដា និងប្រជាជនយូដាទាំងមូល បានសម្លាប់ណាពីមីកាឬទេ? ទេ! ពួកគេបែរជាគោរពកោតខ្លាចអុលឡោះតាអាឡា ហើយនាំគ្នាទូរអាអង្វរទ្រង់ទៀតផង។ ហេតុនេះហើយបានជាទ្រង់មិនដាក់ទោសពួកគេ តាមការសម្រេចរបស់ទ្រង់ឡើយ។ ប្រសិនបើយើងប្រហារជីវិតគាត់នេះ ទុក្ខទោសយ៉ាងធ្ងន់នឹងធ្លាក់មកលើយើង។
ចូរឆ្លើយទៅពួកគេវិញថា: យើងជាអុលឡោះដែលមានជីវិតអស់កល្ប! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។