Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេម៉ុស 7:3 - អាល់គីតាប

3 អុលឡោះ‌តាអាឡា​ដូរ​ចិត្ត ហើយ​មាន​បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫ‌ទ័យ​ពី​ដំណើរ​នោះ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ការ​នេះ​នឹង​មិន​កើត​ឡើង​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ ព្រះ‌យេហូវ៉ា​ក៏​ប្រែ​ព្រះ‌ហឫទ័យ​ពី​ដំណើរ​នោះ ដោយ​បន្ទូល​ថា ការ​នេះ​មិន​ត្រូវ​ធ្វើ​ឡើយ។

សូមមើលជំពូក ចម្លង




អេម៉ុស 7:3
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​លុប​បំបាត់​មនុស្ស​លោក​ដែល​យើង​បាន​បង្កើត​មក​ឲ្យ​អស់​ពី​ផែនដី គឺ​ចាប់​តាំង​ពី​មនុស្ស រហូត​ដល់​សត្វ​ស្រុក ចាប់​តាំង​ពី​សត្វ​លូន​វារ រហូត​ដល់​សត្វ​ដែល​ហើរ​នៅ​លើ​មេឃ ដ្បិត​យើង​ស្តាយ​ដោយ​បាន​បង្កើត​គេ​មក»។


អុលឡោះ​ចាត់​ម៉ាឡា‌អ៊ីកាត់​ឲ្យ​ទៅ​បំផ្លាញ​ក្រុង​យេរូ‌សាឡឹម​ទៀត ប៉ុន្តែ កាលអុលឡោះ‌តាអាឡា​ឃើញ​ម៉ាឡា‌អ៊ីកាត់​បំផ្លាញ​ក្រុង​នោះ ទ្រង់​ក៏​ប្រែ​ចិត្ត មិន​ព្រម​ដាក់​ទោស​ក្រុង​នោះ​ទេ។ ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​ដែល​មក​បំផ្លាញ​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ! ឈប់​ប្រហារ​ទៅ!»។ ពេល​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ជិត​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។


ទ្រង់​ប្រោស‌ប្រណី​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ទ្រង់​ដូរ​ចិត្ត ព្រោះ​ទ្រង់​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លប់។


រីឯ​ទ្រង់​វិញ ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ​ជា‌និច្ច ទ្រង់​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ទ្រង់​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ទ្រង់​តែងតែ​ទប់ ចិត្ត​មិន​ឲ្យ​មាន​កំហឹង ទ្រង់​អត់‌ធ្មត់​ចំពោះ​ពួក​គេ។


អុលឡោះ‌តាអាឡា​អើយ សូម​មក​វិញ តើ​ទ្រង់​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ទ្រង់​ផង!


អុលឡោះ‌តាអាឡា​ក៏​ដូរ​ចិត្ត លែង​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដូច​ទ្រង់​មាន​បន្ទូល។


នៅ​សម័យ​នោះ តើ​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា និង​ប្រជា‌ជន​យូដា​ទាំង​មូល បាន​សម្លាប់​ណាពី​មីកា​ឬ​ទេ? ទេ! ពួក​គេ​បែរ​ជា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​ទូរអា‌អង្វរ​ទ្រង់​ទៀត​ផង។ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​មិន​ដាក់​ទោស​ពួក​គេ តាម​ការ​សម្រេច​របស់​ទ្រង់​ឡើយ។ ប្រសិន​បើ​យើង​ប្រហារ​ជីវិត​គាត់​នេះ ទុក្ខ​ទោស​យ៉ាង​ធ្ងន់​នឹង​ធ្លាក់​មក​លើ​យើង។


ប្រសិន​បើ​អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ស្រុក​នេះ ត​ទៅ​ទៀត យើង​នឹង​បណ្ដុះ​បណ្ដាល​អ្នក​រាល់​គ្នា គឺ​យើង​មិន​បំផ្លាញ​អ្នក​រាល់​គ្នា​ទេ។ យើង​នឹង​ដាំ​អ្នក​រាល់​គ្នា គឺ​យើង​មិន​ដក​អ្នក​រាល់​គ្នា​ទៀត​ឡើយ។ យើង​នឹង​នឹក​ស្ដាយ ដោយ​បាន​ដាក់​ទោស​អ្នក​រាល់​គ្នា។


អេប្រាអ៊ីម​អើយ តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ អ្នក​យ៉ាង​ដូច​ម្ដេច? អ៊ីស្រ‌អែល​អើយ តើ​យើង​អាច​ប្រគល់​អ្នក ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​កើត​ឬ? តើ​យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​អ្នក​ដូច ក្រុង​អាដម៉ា​ឬ? តើ​យើង​គួរ​ធ្វើ​ឲ្យ​អ្នក​បាន​ដូច ក្រុង​សេបោ​ឬ? ទេ! យើង​មិន​ដាច់​ចិត្ត​ដាក់​ទណ្ឌ‌កម្ម​អ្នក​ទេ យើង​រំជួល​ចិត្ត​អាណិត​អ្នក​ខ្លាំង​ណាស់។


ចូរ​កែ​ប្រែ​ចិត្ត​គំនិត កុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ! ចូរ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​វិញ ដ្បិត​ទ្រង់​តែងតែ​ប្រណី​សន្ដោស ទ្រង់​មាន​ចិត្ត​អាណិត‌អាសូរ ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ពោរ‌ពេញ​ដោយ​ចិត្ត​មេត្តា‌ករុណា ទ្រង់​មិន​ពេញ​ចិត្ត​ដាក់​ទោស​ទេ។


ដូច្នេះ ប្រហែល​ជា​ទ្រង់​លែង​ដាក់​ទោស អ្នក​រាល់​គ្នា ហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញ គឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅ ស្រា​ទំពាំង‌បាយ‌ជូរ និង​ប្រេង ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


ចូរ​ស្អប់​អំពើ​អាក្រក់ ហើយ​ស្រឡាញ់​អំពើ​ល្អ ចូរ​កាត់​ក្ដី​ដោយ​គតិ‌យុត្តិធម៌​ឡើង​វិញ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ប្រហែល​ជា អាណិត‌អាសូរ​ដល់​ពូជ‌ពង្ស​យូសុះ ដែល​នៅ​សេស‌សល់។


អុលឡោះ‌តាអាឡា​ដូរ​ចិត្ត ហើយ​មាន​បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។


អុលឡោះ​ឃើញ​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត គឺ​គេ​ប្រែ​ចិត្ត​គំនិត លះ‌បង់​កិរិយា‌មារយាទ​អាក្រក់​របស់​ខ្លួន​ចោល ទ្រង់​ក៏​ប្រែ​ចិត្ត​មិន​ដាក់​ទោស​ពួក​គេ ដូច​ទ្រង់​បាន​សម្រេច​កាល​ពី​មុន​នោះ​ទេ ទ្រង់​មិន​បំផ្លាញ​ពួក​គេ​ចោល​ឡើយ។


អុលឡោះ‌តាអាឡា​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ទ្រង់ នៅ​ពេល​ទ្រង់​មើល​ឃើញ​ពួក​គេ​អស់​កម្លាំង ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។


ដូច្នេះ សូម​បង​ប្អូន​លន់‌តួ​បាប​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​ទូរអា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ផង ដើម្បី​ឲ្យ​បាន​ជា​សះ‌ស្បើយ។ ពាក្យ​ទូរអា‌អង្វរ​របស់​មនុស្ស​សុចរិត​មាន​ប្រសិទ្ធ​ភាព​ខ្លាំង​ណាស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម