ចោទិយកថា 9:28 - អាល់គីតាប28 ក្រែងលោអ្នកស្រុកអេស៊ីបពោលថា អុលឡោះតាអាឡាគ្មានអំណាចនឹងនាំប្រជាជននេះ ចូលទៅក្នុងទឹកដីសន្យាទេ ទ្រង់ស្អប់ពួកគេ បានជាទ្រង់នាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 ក្រែងមនុស្សនៅស្រុកដែលព្រះអង្គបាននាំយើងចេញមកនោះ និយាយថា "ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនាំគេចូលទៅក្នុងស្រុកដែលព្រះអង្គបានសន្យានឹងគេ ហើយដោយព្រោះព្រះអង្គស្អប់គេ បានជាព្រះអង្គនាំគេចេញទៅសម្លាប់នៅទីរហោស្ថាន"។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 ក្រែងលោអ្នកស្រុកអេស៊ីបពោលថា ព្រះអម្ចាស់គ្មានអំណាចនឹងនាំប្រជាជននេះចូលទៅក្នុងទឹកដីសន្យាទេ ព្រះអង្គស្អប់ពួកគេបានជាព្រះអង្គនាំពួកគេចេញទៅសម្លាប់នៅវាលរហោស្ថាន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 ក្រែងមនុស្សនៅស្រុកដែលទ្រង់បាននាំយើងរាល់គ្នាចេញមកនោះ គេដំនៀលថា ដោយព្រោះតែព្រះយេហូវ៉ាពុំអាចនឹងនាំគេចូលទៅក្នុងស្រុក ដែលទ្រង់សន្យានឹងឲ្យដល់គេបាន ហើយដោយព្រោះទ្រង់ស្អប់គេបានជាទ្រង់នាំគេចេញទៅសំឡាប់នៅទីរហោស្ថានវិញ សូមមើលជំពូក |