១ ពង្សាវតារក្សត្រ 8:51 - អាល់គីតាប51 ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ គឺប្រជារាស្ត្រដែលទ្រង់នាំចេញពីទាសភាពនៅស្រុកអេស៊ីប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦51 (ដ្បិតគេជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាមត៌ករបស់ព្រះអង្គ ដែលព្រះអង្គបាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្ដាលគុករំលាយដែកនោះ) សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥51 ពួកគេជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ គឺប្រជារាស្ត្រដែលព្រះអង្គនាំចេញពីទាសភាពនៅស្រុកអេស៊ីប។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤51 (ដ្បិតគេជារាស្ត្ររបស់ផងទ្រង់ នឹងជាមរដករបស់ទ្រង់ ដែលទ្រង់បាននាំចេញពីស្រុកអេស៊ីព្ទមក គឺពីកណ្តាលគុករំលាយដែកនោះ) សូមមើលជំពូក |
យើងបានចងសម្ពន្ធមេត្រីនេះជាមួយបុព្វបុរសរបស់អ្នករាល់គ្នា នៅថ្ងៃដែលយើងនាំពួកគេចាកចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកគេរងទុក្ខយ៉ាងខ្លាំង។ យើងបានពោលទៅពួកគេថា: “ចូរនាំគ្នាស្ដាប់ពាក្យរបស់យើង ហើយប្រព្រឹត្តតាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងធ្វើជាប្រជារាស្ដ្ររបស់យើង ហើយយើងជាម្ចាស់របស់អ្នករាល់គ្នា”។