Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 32:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​កុំ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ពោល​ថា “ព្រះអង្គ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពី​ផែនដី”។ សូម​ព្រះអង្គ​ឈប់​ខ្ញាល់ ហើយ​ដូរ​ព្រះ‌ហឫទ័យ​ឈប់​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​ពោល​ថា "ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ទៅ​ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក‌គេ​នៅ​តាម​ភ្នំ ហើយ​បំផ្លាញ​គេ​ឲ្យ​អស់​ពី​ផែន‌ដី"ដូច្នេះ? សូម​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​ប្រែ​ព្រះ‌ហឫ‌ទ័យ ដែល​ព្រះ‌អង្គ​បាន​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​អន្តរាយ​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ហេតុ​អ្វី​បាន​ជា​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​មាន​ពាក្យ​ដំណិះ​ថា គឺ​ព្រះ​ចង់​ធ្វើ​អាក្រក់​ដល់​គេ​ហើយ បាន​ជា​នាំ​គេ​ចេញ​ទៅ ដើម្បី​នឹង​សំឡាប់​នៅ​ទី​ភ្នំ ហើយ​នឹង​បំផ្លាញ​គេ​ពី​ផែនដី​ចេញ​យ៉ាង​នេះ សូម​ទ្រង់​បង្វែរ​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​ទ្រង់ ហើយ​ប្រែ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​បាន​គិត​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​អន្តរាយ​នោះ​ចេញ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សូម​កុំ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ពោល​ថា “អុលឡោះ​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ទៅ ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក​គេ​នៅ​តាម​ភ្នំ ព្រម​ទាំង​លុប​បំបាត់​ពួក​គេ​ឲ្យ​អស់​ពី​ផែនដី”។ សូម​អុលឡោះ​ឈប់​ខឹង ហើយ​ដូរ​ចិត្ត ឈប់​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង




និក្ខមនំ 32:12
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​នឹក​ស្ដាយ​ដោយ​បាន​បង្កើត​មនុស្ស​មក​លើ​ផែនដី​នេះ ហើយ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ។


ពួក​គេ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផ្ទាល់ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​នាំ​ចេញ​ពី​ទាស‌ភាព​នៅ​ស្រុក​អេស៊ីប។


សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​ព្រឹទ្ធា‌ចារ្យ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​ព្រះ‌ពិរោធ​របស់​ព្រះ​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។


ព្រះអង្គ​ប្រោស‌ប្រណី​ពួក​គេ ដោយ​នឹក​ដល់​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ ព្រះអង្គ​ដូរ​ព្រះ‌ហឫទ័យ ព្រោះ​ព្រះអង្គ​មាន​មេត្តា‌ករុណា​ធម៌​ដ៏​លើស‌លុប។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​ព្រះ‌នាម​ព្រះអង្គ!។


រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជានិច្ច ព្រះអង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ ព្រះអង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។


ព្រះអង្គ​បាន​ដក​ព្រះ‌ពិរោធ​ចេញ​ពី​យើង​ខ្ញុំ ព្រះអង្គ​ឈប់​ខ្ញាល់​នឹង​យើង​ខ្ញុំ​ទៀត​ហើយ។


ព្រះ‌អម្ចាស់​អើយ សូម​យាង​មក​វិញ តើ​ព្រះអង្គ​នៅ​បង្អង់​ដល់​កាល​ណា​ទៀត សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ផង!


ព្រះ‌អម្ចាស់​ក៏​ដូរ​ព្រះ‌ហឫទ័យ​លែង​ធ្វើ​ទោស​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដូច​ព្រះអង្គ​មាន​ព្រះ‌បន្ទូល។


ឥឡូវ​នេះ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​មែន​នោះ សូម​បង្ហាញ​មាគ៌ា​របស់​ព្រះអង្គ​មក​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្គាល់​ព្រះអង្គ ហើយ​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ទៀត​ផង។ សូម​នឹក​ចាំ​ថា​ប្រជា‌ជាតិ​នេះ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ»។


ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​យើង​ខ្ញុំ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ប្រៀប​បាន​នឹង​ដី​ឥដ្ឋ ហើយ​ព្រះអង្គ​ដូច​ជា​ជាង​ស្មូន។ យើង​ខ្ញុំ​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជា​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ព្រះ‌ពិរោធ នឹង​យើង​ខ្ញុំ​ខ្លាំង​ពេក សូម​កុំ​ចង​ចាំ​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ រហូត​ត​ទៅ​ឡើយ សូម​ទត​មើល​ចុះ យើង​ខ្ញុំ​ទាំង​អស់​គ្នា សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​បណ្ដេញ​អ្នក​ឲ្យ​ចាក​ចេញ​ពី​ផែនដី! ឆ្នាំ​នេះ អ្នក​ត្រូវ​តែ​ស្លាប់ ព្រោះ​អ្នក​បាន​ប្រកាស​ឲ្យ​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់»។


ក៏​ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង​នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ផ្ទុយ​ទៅ​វិញ យើង​បាន​ដូរ​គំនិត គឺ​យើង​មិន​ដាក់​ទោស​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​បាន​ឃើញ​យើង​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ប៉ុន្តែ យើង​មិន​បាន​បំផ្លាញ​ពួក​គេ​ទេ ដើម្បី​កុំ​ឲ្យ​អាប់​កេរ្តិ៍​ឈ្មោះ​របស់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ ដែល​ពួក​គេ​រស់​នៅ​ជា​មួយ។ យើង​បាន​សម្តែង​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ស្គាល់​យើង នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង​នោះ ដោយ​នាំ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។


ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង! សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ ពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?


ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ​នឹង​មិន​កើត​មាន​ទេ!»។


ព្រះ‌អម្ចាស់​ដូរ​ព្រះ‌ហឫទ័យ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​នេះ ក៏​នឹង​មិន​កើត​មាន​ដែរ»។


ក្រែង​លោ​ព្រះ‌ជាម្ចាស់​ប្រែ​ព្រះ‌ហឫទ័យ​លែង​ព្រះ‌ពិរោធ​ទាស់​នឹង​យើង។ ដូច្នេះ យើង​នឹង​មិន​ត្រូវ​វិនាស​អន្តរាយ​ឡើយ»។


ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: ដោយ​ដូនតា​របស់​អ្នក​រាល់​គ្នា​បញ្ឆេះ​កំហឹង​របស់​យើង យើង​បាន​សម្រេច​ចិត្ត​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​រង​ទុក្ខ​ទោស ដោយ​ឥត​នឹក​ស្ដាយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


សូម​មេត្តា​អត់‌ទោស​ឲ្យ​ប្រជា‌ជន​នេះ តាម​ព្រះ‌ហឫទ័យ​សប្បុរស​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​អត់‌ទោស​ឲ្យ​ពួក​គេ ចាប់​តាំង​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​ទី​នេះ»។


«ចូរ​នាំ​គ្នា​ចាក​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។


កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់​ឡើយ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ។ ព្រះអង្គ​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក


ព្រះ‌អម្ចាស់​រក​យុត្តិធម៌​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះអង្គ​អាណិត​អាសូរ​អ្នក​បម្រើ​របស់​ព្រះអង្គ នៅ​ពេល​ព្រះអង្គ​ទត​ឃើញ​ពួក​គេ​អស់​កម្លាំង ដោយ​គ្មាន​អ្វី​ធ្វើ​ជា​ទី​ពឹង និង​ជួយ​រំដោះ​ពួក​គេ។


ក្រែង​លោ​អ្នក​ស្រុក​អេស៊ីប​ពោល​ថា ព្រះ‌អម្ចាស់​គ្មាន​អំណាច​នឹង​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា​ទេ ព្រះអង្គ​ស្អប់​ពួក​គេ​បាន​ជា​ព្រះអង្គ​នាំ​ពួក​គេ​ចេញ​ទៅ​សម្លាប់​នៅ​វាល​រហោ‌ស្ថាន។


បន្ទាប់​មក គេ​យក​ដុំ​ថ្ម​មក​គរ​ជា​គំនរ​យ៉ាង​ធំ​ពី​លើ​គាត់ (គំនរ​ថ្ម​នេះ​នៅ​ស្ថិត‌ស្ថេរ​រហូត​ដល់​សព្វ​ថ្ងៃ)។ ពេល​នោះ ព្រះ‌អម្ចាស់​ឈប់​ព្រះ‌ពិរោធ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ជ្រលង​ភ្នំ​អាគ័រ» រហូត​មក​ដល់​សព្វ​ថ្ងៃ។


ពេល​ជន‌ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោម‌ព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះអង្គ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ?»។


ដោយ​យល់​ដល់​ព្រះ‌នាម​ដ៏​ខ្ពង់‌ខ្ពស់​របស់​ព្រះអង្គ ព្រះ‌អម្ចាស់​មិន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទេ ដ្បិត​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម