ទំនុកតម្កើង 27:14 - អាល់គីតាប ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាចុះ!។ ព្រះគម្ពីរខ្មែរសាកល ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា! ចូរមានកម្លាំង ហើយឲ្យចិត្តរបស់អ្នកក្លាហានឡើង! ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូររង់ចាំព្រះយេហូវ៉ា ចូរមានកម្លាំង ហើយឲ្យចិត្តក្លាហានឡើង ចូររង់ចាំព្រះយេហូវ៉ាទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់! ចូរមានកម្លាំង និងមានចិត្តរឹងប៉ឹងឡើង! ចូរសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូររង់ចាំព្រះយេហូវ៉ាចុះ ចូរមានកំឡាំង ហើយឲ្យចិត្តក្លាហានឡើង អើ គួររង់ចាំព្រះយេហូវ៉ាទៅ។ |
ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ទាំងស្រុង ហើយខ្ញុំសង្ឃឹមលើបន្ទូលរបស់ទ្រង់។
នៅថ្ងៃដែលខ្ញុំស្រែកអង្វរទ្រង់ ទ្រង់បានឆ្លើយតបមកខ្ញុំវិញ ទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងចិត្តក្លៀវក្លា។
ខ្ញុំសង្ឃឹមទុកចិត្តលើទ្រង់ជានិច្ច សូមរក្សាជីវិតខ្ញុំ ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។
អស់អ្នកដែលសង្ឃឹមលើទ្រង់ នឹងមិនត្រូវខកចិត្តទេ គឺមានតែពួកអ្នកឆាប់ក្បត់ទ្រង់ប៉ុណ្ណោះ ដែលត្រូវខកចិត្ត។
អស់អ្នកដែលសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាអើយ ចូរមានកម្លាំង និងចិត្តក្លាហានឡើង!។
ចូរសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡា ហើយកាន់តាមមាគ៌ារបស់ទ្រង់ទៅ នោះទ្រង់នឹងលើកកិត្តិយសអ្នកឡើង ឲ្យគ្រប់គ្រងទឹកដីជាមត៌ក ហើយអ្នកនឹងឃើញមនុស្សអាក្រក់ ត្រូវកាត់កាល់ចោល។
ចូរស្ងប់ស្ងៀមនៅចំពោះ អុលឡោះតាអាឡា ហើយទុកចិត្តលើទ្រង់ទៅ មិនត្រូវចងកំហឹងនឹងអ្នក ដែលបានចំរុងចំរើននោះឡើយ ហើយក៏មិនត្រូវចងកំហឹងនឹងមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
ពិតមែនហើយ មានតែនៅក្បែរអុលឡោះទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតទ្រង់ជាទីសង្ឃឹមរបស់ខ្ញុំ។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើអុលឡោះតាអាឡា នោះទ្រង់នឹងសង្គ្រោះអ្នក។
នៅថ្ងៃនោះ គេនឹងប្រកាសថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃយើង យើងបានផ្ញើជីវិតលើទ្រង់ ហើយទ្រង់សង្គ្រោះយើង យើងបានផ្ញើជីវិតលើអុលឡោះតាអាឡាមែន! ចូរយើងសប្បាយរីករាយ និងមានអំណរឡើង ដ្បិតទ្រង់សង្គ្រោះយើង!»។
ឱអុលឡោះតាអាឡាអើយ! យើងខ្ញុំផ្ញើជីវិតលើទ្រង់ យើងខ្ញុំដើរតាមមាគ៌ា ដែលទ្រង់បានត្រួសត្រាយទុក ចិត្តយើងខ្ញុំប្រាថ្នាចង់តែថ្លែងអំពីនាម របស់ទ្រង់ប៉ុណ្ណោះ។
ប៉ុន្តែ អុលឡោះតាអាឡារង់ចាំពេលដែលទ្រង់ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ទ្រង់នឹងក្រោកឡើង ដើម្បីបង្ហាញ ចិត្តអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើទ្រង់ ប្រាកដជាមានសុភមង្គលពុំខាន។
រីឯអ្នកជឿសង្ឃឹមលើអុលឡោះតាអាឡា តែងតែមានកម្លាំងថ្មីជានិច្ច ប្រៀបបាននឹងសត្វឥន្ទ្រីហោះហើរ គេស្ទុះរត់ទៅមុខ ដោយមិនចេះហត់ ហើយដើរដោយមិនចេះអស់កម្លាំង។
ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ខ្ញុំផ្ញើជីវិតលើទ្រង់ ដែលបានលាក់មុខនឹងកូនចៅរបស់យ៉ាកកូប។
ការតាំងចិត្តស្ងប់ស្ងៀម រង់ចាំអុលឡោះតាអាឡាមកសង្គ្រោះ នោះពិតជាការល្អប្រពៃមែន។
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។
នៅក្រុងយេរូសាឡឹម មានបុរសម្នាក់ឈ្មោះស៊ីម្មានជាមនុស្សសុចរិត គាត់គោរពកោតខ្លាចអុលឡោះ ព្រមទាំងទន្ទឹងរង់ចាំពេលទ្រង់មកសំរាលទុក្ខប្រជារាស្ដ្រអ៊ីស្រអែល។ រសអុលឡោះដ៏វិសុទ្ធសណ្ឋិតលើគាត់
ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងអុលឡោះ រួចតំណាលអំពីកូននោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំអុលឡោះមកលោះក្រុងយេរូសាឡឹម។
ពួកបងប្អូននៅក្រុងរ៉ូមដឹងដំណឹងអំពីយើង ក៏នាំគ្នាធ្វើដំណើររហូតទៅដល់ផ្សារអាប់ភាស និងភូមិផ្ទះសំណាកបីខ្នង ដើម្បីទទួលយើង។ កាលលោកប៉ូលឃើញបងប្អូនទាំងនោះ លោកបានអរគុណអុលឡោះ ហើយមានចិត្ដក្លាហានឡើងវិញ។
ផ្ទុយទៅវិញ ប្រសិនបើយើងសង្ឃឹមទៅលើអ្វីៗ ដែលយើងមិនទាន់មាន នោះយើងទន្ទឹងរង់ចាំដោយចិត្ដព្យាយាម។
ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និងមានកម្លាំងមាំមួនឡើង។
សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។
មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។
សូមឲ្យបងប្អូនមានកម្លាំងមាំមួនគ្រប់ជំពូក ដោយចេស្ដាដ៏រុងរឿងរបស់ទ្រង់ ដើម្បីឲ្យបងប្អូនអាចស៊ូទ្រាំនឹងអ្វីៗទាំងអស់ និងចេះអត់ធ្មត់ទៀតផង។