ទំនុកតម្កើង 138 - អាល់គីតាបខ្ញុំសូមលើកតម្កើងអុលឡោះយ៉ាងអស់ពីចិត្ត ទំនុករបស់ណាពីទត។ 1 ខ្ញុំសូមលើកតម្កើង អុលឡោះយ៉ាងអស់ពីចិត្ត ខ្ញុំច្រៀង គីតាបសាបូរជូនទ្រង់ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់។ គីតាបសាបូរជូនទ្រង់ 2 ខ្ញុំក្រាបនៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ហើយខ្ញុំលើកតម្កើងនាមទ្រង់ ព្រោះទ្រង់ប្រកបដោយចិត្ត មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់សម្រេចតាមបន្ទូលសន្យា លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។ 3 នៅថ្ងៃដែលខ្ញុំស្រែកអង្វរទ្រង់ ទ្រង់បានឆ្លើយតបមកខ្ញុំវិញ ទ្រង់ប្រទានឲ្យខ្ញុំ មានកម្លាំងចិត្តក្លៀវក្លា។ 4 ឱអុលឡោះតាអាឡាអើយ សូមឲ្យស្ដេចទាំងប៉ុន្មាន នៅលើផែនដីនាំគ្នាលើកតម្កើងទ្រង់ នៅពេលគេឮបន្ទូលសន្យារបស់ទ្រង់។ 5 សូមឲ្យគេនាំគ្នាច្រៀងអំពីកិច្ចការ ដែលទ្រង់បានធ្វើ: អុលឡោះតាអាឡាប្រកបទៅដោយសិរីរុងរឿង ឧត្ដុង្គឧត្ដមបំផុត! 6 ទោះបីអុលឡោះតាអាឡាខ្ពង់ខ្ពស់បំផុតក្ដី ក៏ទ្រង់នៅតែគិតដល់មនុស្សទន់ទាបជានិច្ច រីឯមនុស្សព្រហើនវិញ ទ្រង់ស្គាល់គេពីចម្ងាយ។ 7 នៅពេលខ្ញុំជួបប្រទះនឹងភាពអាសន្ន ទ្រង់រក្សាការពារជីវិតខ្ញុំ ទ្រង់វាយប្រហារខ្មាំងសត្រូវដ៏ឃោរឃៅ ហើយសង្គ្រោះខ្ញុំ ដោយអំណាចរបស់ទ្រង់។ 8 អុលឡោះតាអាឡាអើយ ទ្រង់ធ្វើកិច្ចការគ្រប់យ៉ាងចំពោះខ្ញុំ តាមបន្ទូលសន្យា ទ្រង់ប្រកបដោយចិត្ត មេត្តាករុណាជានិច្ច។ សូមកុំបោះបង់ចោលអស់អ្នកដែលទ្រង់ បានបង្កើតមកនោះឡើយ! |
© 2014 United Bible Societies, UK.
United Bible Societies