Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 138:3 - អាល់គីតាប

3 នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ទ្រង់​បាន​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែកហៅ ព្រះអង្គ​បាន​ឆ្លើយ​មក​ទូលបង្គំ​; ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​ទូលបង្គំ​ក្លាហាន​ក្នុង​ព្រលឹង ដោយ​កម្លាំង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 នៅ​ថ្ងៃ​ដែល​ទូល‌បង្គំ​បាន​អំពាវ‌នាវ ព្រះ‌អង្គ​បាន​ឆ្លើយ​តប​មក​ទូល‌បង្គំ ព្រះ‌អង្គ​បាន​ចម្រើន​កម្លាំង​ចិត្ត​ទូល‌បង្គំ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ថ្ងៃ​ដែល​ទូលបង្គំ​ស្រែក​អង្វរ​ព្រះអង្គ ព្រះអង្គ​បាន​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កម្លាំង​ចិត្ត​ក្លៀវ‌ក្លា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 នៅ​ថ្ងៃ​ដែល​ទូលបង្គំ​បាន​អំពាវ‌នាវ នោះ​ទ្រង់​បាន​ឆ្លើយ​តប​មក​ទូលបង្គំ ទ្រង់​បាន​កំឡា​ចិត្ត​ទូលបង្គំ ដោយ​ចំរើន​កំឡាំង​នៃ​ព្រលឹង​ទូលបង្គំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 138:3
23 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​អុលឡោះ‌តាអាឡា ខ្ញុំ​ស្រែក​ហៅ​រក​ម្ចាស់​របស់​ខ្ញុំ ពី​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ទ្រង់​ស្តាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សំរែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ទ្រង់។


ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា! ចូរ​មាន​កម្លាំង និង​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង! ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា​ចុះ!។


អុលឡោះ‌តាអាឡា​ជា​កម្លាំង និង​ជា​ខែល​ការពារ​ខ្ញុំ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ដោយ​បទ​ចំរៀង!។


អុលឡោះ‌តាអាឡា​ប្រទាន​អំណាច ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ទ្រង់​មាន​សន្តិ‌ភាព។


ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌តាអាឡា​ថែ‌រក្សា​ការពារ អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ទ្រង់ ហើយ​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់។


ចិត្ត​គំនិត​ខ្ញុំ នៅ​ជាប់​ជំពាក់​នឹង​ទ្រង់​ជា‌និច្ច ទ្រង់​គាំទ្រ​ខ្ញុំ ដោយ​អំណាច​របស់​ទ្រង់។


អុលឡោះ​ជា​អ្នក‌សង្គ្រោះ​ខ្ញុំ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់ ខ្ញុំ​លែង​ភ័យ​ខ្លាច​ទៀត​ហើយ ដ្បិតអុលឡោះ‌តាអាឡា​ជា​កម្លាំង​របស់​ខ្ញុំ ខ្ញុំ​នឹង​ច្រៀង​ជូន​ទ្រង់ ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ»។


កុំ​ភ័យ​ខ្លាច​អ្វី យើង​ស្ថិត​នៅ​ជា​មួយ​អ្នក កុំ​ព្រួយ​បារម្ភ​ឲ្យ​សោះ យើង​ជា​ម្ចាស់​របស់​អ្នក យើង​នឹង​ឲ្យ​អ្នក​មាន​កម្លាំង​រឹង‌ប៉ឹង យើង​ជួយ​អ្នក យើង​គាំទ្រ​អ្នក យើង​នឹង​សំដែង​បារមី រក​យុត្តិធម៌​ឲ្យ​អ្នក។


ពេល​នោះ យើង​នឹង​ឆ្លើយ​តប​ចំពោះ​ពួក​គេ មុន​ពួក​គេ​អង្វរ​ករ​យើង​ទៅ​ទៀត ពេល​ពួក​គេ​កំពុង​តែ​សូម‌អង្វរ​នោះ យើង​សម្រេច​តាម​ពាក្យ​សុំ​របស់​គេ រួច​ស្រេច​ទៅ​ហើយ។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​អង្វរ​រក​ទ្រង់ ទ្រង់​ចូល​មក​ជិត​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា “កុំ​ខ្លាច​អ្វី​ឡើយ!”។


ពេល​នោះ គាត់​ដែល​មាន​ទ្រង់‌ទ្រាយ​ដូច​មនុស្ស បាន​ពាល់​ខ្ញុំ​សា​ជា​ថ្មី ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ឡើង​វិញ។


រួច​ហើយ​គាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ភ័យ​ខ្លាច​អី អុលឡោះ​ពេញ​ចិត្ត​នឹង​អ្នក​ខ្លាំង​ណាស់ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត! ចូរ​មាន​កម្លាំង​មាំ‌មួន​ឡើង!»។ ពេល​គាត់​មាន​ប្រសាសន៍​មក​ខ្ញុំ​ដូច្នេះ ខ្ញុំ​ក៏​មាន​កម្លាំង​ឡើង​វិញ ហើយ​ជម្រាប​គាត់​ថា៖ «សូម​លោក​ម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ចុះ ព្រោះ​លោក​ម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ហើយ»។


យើង​នឹង​ពង្រឹង​កម្លាំង​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​មុខ​ក្នុង​នាម​យើង» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


សូម​ទ្រង់​មេត្ដា​ប្រោស​បង​ប្អូន ឲ្យ​មាន​កម្លាំង​មាំ‌មួន​ផ្នែក​ខាង​ក្នុង​ជម្រៅ​ចិត្ដ ដោយ​រស​របស់​ទ្រង់ តាម​សិរី‌រុងរឿង​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់។


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ និង​ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គាត់។


ខ្ញុំ​អាច​ទ្រាំ​បាន​ទាំង​អស់ ដោយ​រួម​ជា​មួយ​អ៊ីសា​ដែល​ប្រទាន​កម្លាំង​ឲ្យ​ខ្ញុំ។


សូម​ឲ្យ​បង​ប្អូន​មាន​កម្លាំង​មាំ‌មួន​គ្រប់​ជំពូក ដោយ​ចេស្ដា​ដ៏​រុង‌រឿង​របស់​ទ្រង់ ដើម្បី​ឲ្យ​បង​ប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​អ្វីៗ​ទាំង​អស់ និង​ចេះ​អត់‌ធ្មត់​ទៀត​ផង។


បន្ទាប់​ពី​បង​ប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ អុលឡោះ​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង​ប្អូន ឲ្យ​ទទួល​សិរី‌រុង‌រឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស ទ្រង់​នឹង​លើក​បង​ប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បង​ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បង​ប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។


ពេល​នោះ ទត​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ព្រោះ​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​គិត​គ្នា​ចង់​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ ដ្បិត​ម្នាក់ៗ​ឈឺ​ចាប់​ក្នុង​ចិត្ត ដោយ​ព្រួយ​បារម្ភ​ដល់​កូន​ប្រុស កូន​ស្រី​របស់​ពួក​គេ។ ប៉ុន្តែ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ទត ប្រទាន​ឲ្យ​គាត់​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម