Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 2:38 - អាល់គីតាប

38 ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​អុលឡោះ រួច​តំណាល​អំពី​កូន​នោះ ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​អុលឡោះ​មក​លោះ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 នៅ​វេលា​ដដែល​នោះ គាត់​ក៏​មកឈរនៅ​ក្បែរ ហើយ​អរព្រះគុណ​ដល់​ព្រះ ព្រមទាំង​និយាយប្រាប់​អំពី​បុត្រតូចនោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ការរំដោះ​ដល់​យេរូសាឡិម​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ហើយ​ចាប់​ផ្តើម​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​ទន្ទឹង​រង់‌ចាំ​ការ​ប្រោស​លោះ​ដល់​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ពេល​នោះ លោក​ស្រី​អាណ​ក៏​នៅ​ទី​នោះ​ដែរ គាត់​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់ រួច​តំណាល​អំពី​ព្រះ‌ឱរស​នោះ​ប្រាប់​អស់​អ្នក​ដែល​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​យាង​មក​លោះ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 គាត់​បាន​ឡើង​មក​នៅ​វេលា​នោះ​ឯង ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ព្រះ‌ឱរស ដល់​អស់​អ្នក​ដែល​នៅ​រង់‌ចាំ​សេចក្ដី​ប្រោស​លោះ​នៅ​ក្រុង​យេរូ‌សាឡិម។

សូមមើលជំពូក ចម្លង




លូកា 2:38
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យូសុះ​ជា​អ្នក​ស្រុក​អើរី‌ម៉ាថេ មក​ដល់ លោក​ជា​សមាជិក ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស ហើយ​លោក​ក៏​រង់‌ចាំ​នគរ​របស់​អុលឡោះ​ដែរ។ លោក​មាន​ចិត្ដ​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត​សុំ​យក​សព​អ៊ីសា។


«សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ទ្រង់​គាប់​ចិត្ត​មក រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។


នៅ​ក្រុង​យេរូ‌សាឡឹម មាន​បុរស​ម្នាក់​ឈ្មោះ​ស៊ីម្មាន​ជា​មនុស្ស​សុចរិត គាត់​គោរព​កោត​ខ្លាច​អុលឡោះ ព្រម​ទាំង​ទន្ទឹង​រង់‌ចាំ​ពេល​ទ្រង់​មក​សំរាល​ទុក្ខ​ប្រជា‌រាស្ដ្រ​អ៊ីស្រ‌អែល។ រស‌អុលឡោះ​ដ៏‌វិសុទ្ធ​សណ្ឋិត​លើ​គាត់


មាន​អ្នក​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ម្នាក់​ឈ្មោះ អាណ ជា​កូន​របស់​លោក​ផាញូ‌អែល ក្នុង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។ នាង​រៀប‌ការ​បាន​ប្រាំ​ពីរ​ឆ្នាំ ប្ដី​ក៏​ស្លាប់​ទៅ


លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេ លើ​ការ​សម្រេច​ចិត្ដ​សម្លាប់​អ៊ីសា​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ដ​នោះ​ដែរ។


យើង​បាន​សង្ឃឹម​ថា គាត់​នេះ​ហើយ​ដែល​នឹង​រំដោះ​ជន‌ជាតិ​អ៊ីស្រ‌អែល តែ​ហេតុ‌ការណ៍​ទាំង​នោះ​បាន​កន្លង​ផុត​ទៅ​បី​ថ្ងៃ​ហើយ។


សូម​អរ​គុណ​អុលឡោះ ចំពោះ​អំណោយ​ទាន​ដ៏​ប្រសើរ​បំផុត​របស់​ទ្រង់​រក​ថ្លែង​ពុំ​បាន។


សូម​លើក​តម្កើង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រោស​ប្រទាន​ពរ​គ្រប់​យ៉ាង​ផ្នែក​ខាង​វិញ្ញាណ​ពី​សូរ៉កា​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម