១ កូរិនថូស 16:13 - អាល់គីតាប13 ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្ដក្លាហាន និងមានកម្លាំងមាំមួនឡើង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តឲ្យសមជាមនុស្សប្រុស ហើយចូរមានកម្លាំងមាំមួនឡើង; សូមមើលជំពូកKhmer Christian Bible13 ចូរប្រុងស្មារតី ចូរឈរឲ្យមាំមួននៅក្នុងជំនឿ ចូរក្លាហាន ហើយរឹងមាំឡើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងជំនឿ ចូរប្រព្រឹត្តដោយក្លាហាន ចូរមានកម្លាំងឡើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ចូរបងប្អូនប្រុងស្មារតី ត្រូវកាន់ជំនឿឲ្យបានខ្ជាប់ខ្ជួន ត្រូវមានចិត្តក្លាហាន និងមានកម្លាំងមាំមួនឡើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ សូមមើលជំពូក |
រួចហើយគាត់ពោលមកខ្ញុំថា៖ «កុំភ័យខ្លាចអី អុលឡោះពេញចិត្តនឹងអ្នកខ្លាំងណាស់ សូមឲ្យអ្នកបានប្រកបដោយសេចក្ដីសុខសាន្ត! ចូរមានកម្លាំងមាំមួនឡើង!»។ ពេលគាត់មានប្រសាសន៍មកខ្ញុំដូច្នេះ ខ្ញុំក៏មានកម្លាំងឡើងវិញ ហើយជម្រាបគាត់ថា៖ «សូមលោកម្ចាស់មានប្រសាសន៍មកខ្ញុំចុះ ព្រោះលោកម្ចាស់ធ្វើឲ្យខ្ញុំមានកម្លាំងហើយ»។
ឥឡូវនេះ សូរ៉ូបាបិលអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ មូស្ទីយេសួរ ជាកូនរបស់លោកយ៉ូសាដាកអើយ ចូរមានចិត្តក្លាហានឡើង! ប្រជាជនទាំងមូលដែលនៅក្នុងស្រុកអើយ ចូរមានចិត្តក្លាហានឡើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ចូរនាំគ្នាធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នករាល់គ្នាហើយ! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
សូមបងប្អូនកាន់កិរិយាមារយាទ ឲ្យបានសមរម្យនឹងដំណឹងល្អរបស់អាល់ម៉ាហ្សៀសផង ទោះបីខ្ញុំមកឃើញបងប្អូនក្ដី ឬនៅឆ្ងាយបានឮដំណឹងពីបងប្អូនក្ដី សូមឲ្យខ្ញុំបានដឹងថា បងប្អូនមានជំហរមាំមួនដោយមានចិត្ដគំនិតតែមួយ ព្រមទាំងរួមចិត្ដថ្លើមគ្នាតយុទ្ធដើម្បីជំនឿលើដំណឹងល្អទៀតផង