ក្រោយហេតុការណ៍ទាំងនោះមក អុលឡោះក៏ល្បងសាលមើលចិត្តរបស់អ៊ីព្រហ៊ីម គឺទ្រង់មានបន្ទូលហៅគាត់ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីមឆ្លើយថា៖ «បាទអុលឡោះ»។
ចោទិយកថា 8:2 - អាល់គីតាប ចូរនឹកចាំថាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ អុលឡោះល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្តេច ហើយអ្នកកាន់តាមបទបញ្ជារបស់ទ្រង់ ឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក បាននាំអ្នកនៅក្នុងទីរហោស្ថាន អស់រយៈពេលសែសិបឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តអ្នក ហើយល្បងលអ្នកឲ្យដឹងថាអ្នកមានចិត្តដូចម្ដេច គឺតើនឹងកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរនឹកចាំថាព្រះអម្ចាស់ ជាព្រះរបស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោស្ថាននេះ អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះអង្គល្បងលអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទបញ្ជារបស់ព្រះអង្គ ឬយ៉ាងណា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងនឹកចាំពីអស់ទាំងការដែលកើតមានតាមផ្លូវ ដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់បាននាំឯងនៅក្នុងទីរហោស្ថាន ក្នុងរវាង៤០ឆ្នាំនេះ ដើម្បីនឹងបន្ទាបចិត្តឯង ហើយនឹងល្បងលឯងឲ្យដឹងជាសេចក្ដីណាដែលនៅក្នុងចិត្តឯង គឺបើនឹងកាន់តាមបញ្ញត្តទ្រង់ឬទេ |
ក្រោយហេតុការណ៍ទាំងនោះមក អុលឡោះក៏ល្បងសាលមើលចិត្តរបស់អ៊ីព្រហ៊ីម គឺទ្រង់មានបន្ទូលហៅគាត់ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីមឆ្លើយថា៖ «បាទអុលឡោះ»។
ប៉ុន្តែ នៅគ្រាដែលស្តេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីការអស្ចារ្យ ដែលកើតមាននៅក្នុងស្រុក អុលឡោះបានបោះបង់ចោលស្តេចហេសេគាដើម្បីល្បងលមើលថា តើស្តេចមានចិត្តយ៉ាងណា។
នៅពេលមានទុក្ខទោសដូច្នេះ ស្តេចបានអង្វរករអុលឡោះតាអាឡា ជាម្ចាស់របស់គាត់ ហើយសារភាពកំហុសយ៉ាងអស់ពីចិត្ត នៅចំពោះម្ចាស់នៃអយ្យកោរបស់ស្តេច។
រីឯពាក្យដែលស្តេចទូរអា និងរបៀបដែលអុលឡោះឆ្លើយតបមកវិញ ព្រមទាំងអំពើបាប និងចិត្តមិនស្មោះត្រង់របស់ស្តេច កន្លែងផ្សេងៗដែលស្តេចសង់ទីសក្ការៈតាមទួលខ្ពស់ៗ ហើយសង់បង្គោលរបស់ព្រះអាសេរ៉ា និងរូបបដិមា មុនពេលដែលស្តេចសារភាពអំពើបាបនោះ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅរបស់លោកហូសាយ។
ក៏ទ្រង់ពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះទ្រង់មានចិត្តអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ទ្រង់នៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់នៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
ធ្វើដូច្នេះ ទ្រង់នាំមនុស្សឲ្យងាក ចេញពីអំពើអាក្រក់ ហើយការពារមនុស្សកុំឲ្យមានអំនួត
ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា ដោយឥតភ្លេចពីកិច្ចការណាមួយដែលទ្រង់ បានធ្វើដោយចិត្តសប្បុរសនោះឡើយ!
កាលនៅស្រុកអេស៊ីប បុព្វបុរសរបស់យើងខ្ញុំ ពុំបានយល់អំពីការអស្ចារ្យរបស់ទ្រង់ទេ ពួកគេបំភ្លេចកិច្ចការជាច្រើន ដែលទ្រង់បានធ្វើចំពោះពួកគេ ដោយចិត្តមេត្តាករុណា ពួកគេបានបះបោរប្រឆាំងនឹងទ្រង់ នៅក្បែរសមុទ្រក្រហម។
ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ នៅវាលរហោស្ថាន ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!
អុលឡោះតាអាឡាអើយ ខ្ញុំរំលឹកឡើងវិញ នូវស្នាដៃរបស់ទ្រង់ ខ្ញុំនៅចាំពីកិច្ចការដ៏អស្ចារ្យ ដែលទ្រង់បានធ្វើកាលពីជំនាន់ដើម។
នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ - សម្រាក
ម៉ូសាស្រែកអង្វរអុលឡោះតាអាឡា ទ្រង់ក៏បង្ហាញឈើមួយប្រភេទដល់គាត់។ ម៉ូសាបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ អុលឡោះតាអាឡាប្រទានហ៊ូកុំ និងវិន័យដល់ប្រជាជនអ៊ីស្រអែល ហើយទ្រង់ក៏បានល្បងលមើលពួកគេដែរ។
ជនជាតិអ៊ីស្រអែលបរិភោគនំម៉ាណា អស់រយៈពេលសែសិបឆ្នាំ រហូតទាល់តែពួកគេបានទៅដល់ស្រុកដែលមានមនុស្សរស់នៅ គឺរហូតទៅដល់ព្រំដែនស្រុកកាណាន។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «យើងនឹងផ្តល់អាហារពីលើមេឃមកឲ្យអ្នករាល់គ្នា ដូចបង្អុរភ្លៀង។ រៀងរាល់ថ្ងៃ ប្រជាជនទាំងអស់ត្រូវចេញទៅរើសអាហារ សម្រាប់បរិភោគក្នុងមួយថ្ងៃ។ ធ្វើបែបនេះយើងនឹងល្បងលមើលចិត្តប្រជាជន ដើម្បីឲ្យដឹងថា គេគោរពហ៊ូកុំរបស់យើងឬទេ?
ម៉ូសាឆ្លើយទៅពួកគេវិញថា៖ «កុំខ្លាចអ្វីឡើយ! អុលឡោះមកដូច្នេះ ដើម្បីល្បងលអ្នករាល់គ្នា និងឲ្យអ្នករាល់គ្នាគោរពកោតខ្លាចទ្រង់ កុំឲ្យអ្នករាល់គ្នាប្រព្រឹត្តអំពើបាប»។
គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង រីឯចិត្តមនុស្សវិញ មានតែអុលឡោះតាអាឡាទេ ដែលអាចលត់ដំ ដើម្បីស្គាល់តម្លៃ។
ទ្រង់នឹងបន្ទាបមនុស្សព្រហើន ទ្រង់នឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង។
ពួកគេមិនបានសួរថា តើអុលឡោះតាអាឡានៅឯណា? គឺម្ចាស់ដែលបាននាំពួកយើងចាកចេញពី ស្រុកអេស៊ីប ហើយដឹកនាំពួកយើងក្នុងវាលរហោស្ថាន ជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូង ជាវាលហួតហែង ជាទីស្មសាន ជាកន្លែងដែលគ្មាននរណាឆ្លងកាត់ គ្មានមនុស្សណារស់នៅបាន។
យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ចូរធ្វើតាមហ៊ូកុំ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។
យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។
កូនចៅរបស់អ្នករាល់គ្នានឹងក្លាយទៅជាជនពនេចរ នៅក្នុងវាលរហោស្ថាននេះអស់រយៈពេលសែសិបឆ្នាំ ហើយពួកគេត្រូវរងនូវអំពើផិតក្បត់របស់អ្នករាល់គ្នា រហូតដល់អ្នកទាំងអស់គ្នាស្លាប់ចោលឆ្អឹង នៅក្នុងវាលរហោស្ថាន។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះរាប់អ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
មិនបាច់មាននរណាពន្យល់អ៊ីសាអំពីចិត្ដមនុស្សឡើយ ព្រោះអ៊ីសាឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។
នៅឆ្នាំទីសែសិប ថ្ងៃទីមួយ ខែទីដប់មួយ ម៉ូសាមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រអែល នូវបន្ទូលទាំងប៉ុន្មានដែលអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ថ្លែងប្រាប់ពួកគេ
ថ្វីដ្បិតតែអុលឡោះនៅមុខអ្នករាល់គ្នា ដើម្បីរកកន្លែងឲ្យអ្នករាល់គ្នាបោះជំរំ។ ទ្រង់នាំមុខអ្នករាល់គ្នាក្នុងដុំភ្លើង ដើម្បីបំភ្លឺផ្លូវដែលអ្នករាល់គ្នាត្រូវដើរនៅពេលយប់ ហើយទ្រង់នាំមុខអ្នករាល់គ្នាក្នុងដុំពពក នៅពេលថ្ងៃ។
កុំស្តាប់ពាក្យរបស់ណាពី ឬអ្នកទាយឆុតនោះឡើយ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា ចង់ល្បងលមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប្រទានពរដល់អ្នក ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់តាមថែរក្សាអ្នកក្នុងពេលអ្នកធ្វើដំណើរ នៅវាលរហោស្ថានដ៏ធំនេះ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នៅជាមួយអ្នក អស់រយៈពេលសែសិបឆ្នាំមកហើយ អ្នកមិនខ្វះខាតអ្វីទាល់តែសោះ”។
អ្នករាល់គ្នាមិនបានបរិភោគនំបុ័ង អ្នករាល់គ្នាមិនបានផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាទេ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា យើងពិតជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាមែន”។
ចូរនឹកចាំពីអតីតកាល ចូររិះគិតអំពីឆ្នាំនានាដែលកន្លងហួសមកហើយ ចូរសុំឲ្យឪពុកម្តាយ និងជីដូនជីតារបស់អ្នក រៀបរាប់អំពីហេតុការណ៍នៅជំនាន់មុនៗ។
កុំខ្លាចពួកគេឡើយ តែត្រូវនឹកគិតអំពីហេតុការណ៍ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានប្រព្រឹត្តចំពោះស្តេចហ្វៀរ៉អ៊ូន និងអ្នកស្រុកអេស៊ីបទាំងមូល។
អុលឡោះប្រទាននំម៉ាណាឲ្យអ្នកបរិភោគ ជាអាហារដែលដូនតារបស់អ្នកពុំធ្លាប់ស្គាល់។ ទ្រង់ធ្វើឲ្យអ្នកជួបទុក្ខលំបាក និងល្បងលអ្នកដូច្នេះ ដើម្បីប្រទានពរអ្នកនៅពេលក្រោយ។
ចូរបន្ទាបខ្លួននៅចំពោះអុលឡោះជាអម្ចាស់ នោះទ្រង់នឹងលើកតម្កើងអ្នករាល់គ្នាជាមិនខាន។
ប៉ុន្ដែ ទ្រង់ប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគីតាបថា«អុលឡោះប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។
ទុក្ខលំបាកទាំងនេះនឹងលត់ដំជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសំរាំងក្នុងភ្លើង។ នៅថ្ងៃដែលអ៊ីសាអាល់ម៉ាហ្សៀសសំដែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្ដិយសជាមិនខាន។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។
យើងនឹងប្រើប្រជាជាតិទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើអ៊ីស្រអែលដើរតាមមាគ៌ារបស់យើង ដូចបុព្វបុរសរបស់គេឬយ៉ាងណា»។
អុលឡោះតាអាឡាទុកសាសន៍ទាំងនោះ ដើម្បីល្បងលមើលឲ្យដឹងថា តើជនជាតិអ៊ីស្រអែលគោរពតាមបទបញ្ជា ដែលទ្រង់ប្រទានមកបុព្វបុរសរបស់គេ តាមរយៈម៉ូសាឬយ៉ាងណា។