Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 17:3 - អាល់គីតាប

3 គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ឡរំលាយ​មាន​សម្រាប់​ប្រាក់ ហើយ​ឡដុត​មាន​សម្រាប់​មាស រីឯ​ព្រះយេហូវ៉ា​ជា​អ្នក​ពិសោធ​ចិត្ត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 មនុស្ស​ប្រើ​បាវ​សម្រាប់​សម្រង់​ប្រាក់ និង​ឡ​សម្រាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ល​មើល​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ‌សារ​ដុត​ក្នុង​ភ្លើង រីឯ​ចិត្ត​មនុស្ស​វិញ មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​អាច​លត់‌ដំ ដើម្បី​ស្គាល់​តម្លៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 មនុស្ស​ប្រើ​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​ឡ​សំរាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ។

សូមមើលជំពូក ចម្លង




សុភា‌សិត 17:3
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ដឹង​ថា ទ្រង់​ស្ទង់​មើល​ចិត្ត​មនុស្ស ហើយ​គាប់​ចិត្ត​នឹង​សេចក្តី​ស្មោះ​ត្រង់។ ហេតុ​នេះ ខ្ញុំ​ស្ម័គ្រ​ចិត្ត​យក​ជំនូន​ទាំង​នេះ មក​ជូន​ទ្រង់​ដោយ​ចិត្ត​ស្មោះ ហើយ​ខ្ញុំ​ក៏​មាន​អំណរ​ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​ជួប‌ជុំ​នៅ​ទី​នេះ នាំ​យក​ជំនូន​ដោយ​ស្ម័គ្រ​ចិត្ត​មក​ជូន​ទ្រង់​ដែរ។


អុលឡោះ​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរ ប្រសិន​បើ​ទ្រង់​ល្បង‌ល​មើល​ខ្ញុំ ទ្រង់​មុខ​ជា​ឃើញ​ថា ខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។


មាន​អណ្ដូង​រ៉ែ​សម្រាប់​ជីក​យក​ប្រាក់ ហើយ​ក៏​មាន​កន្លែង​បន្សុទ្ធ​មាស​ដែរ។


ឱ​អុលឡោះ​អើយ សូម​ពិនិត្យ​មើល​ខ្ញុំ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ខ្ញុំ សូម​ល្បង‌ល​មើល​ខ្ញុំ ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ខ្ញុំ​គិត!


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្ទង់ និង​ល្បង​មើល​ចិត្ត​ខ្ញុំ សូម​ពិនិត្យ​មើល​ជម្រៅ​ចិត្ត​គំនិត​ខ្ញុំ​ចុះ។


ឱ​អុលឡោះ​អើយ! ទ្រង់​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំ ទ្រង់​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។


អុលឡោះ‌តាអាឡា​ជ្រាប​អ្វីៗ​ពី​ការ​ស្លាប់ និង​អ្វីៗ​ដែល​នៅ​នរ៉កា ចំណែក​ឯ​ចិត្ត​មនុស្ស​វិញ ទ្រង់​រឹត‌តែ​ជ្រាប​យ៉ាង​ច្បាស់​ទៅ​ទៀត។


មនុស្ស​រមែង​នឹក​ស្មាន​ថា អំពើ​ទាំង​អស់​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រូវ ប៉ុន្តែ អុលឡោះ‌តាអាឡាឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស។


អ្នក​បម្រើ​ឆ្លាត​រមែង​ត្រួត‌ត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។


មនុស្ស​គ្រប់ៗ​គ្នា​តែង​យល់​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត​សុទ្ធ​តែ​ត្រឹម‌ត្រូវ ក៏​ប៉ុន្តែ មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​ឈ្វេង​យល់​ចិត្ត​របស់​មនុស្ស។


គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់ ដោយ​ដុត​ក្នុង​ភ្លើង រីឯ​មនុស្ស​វិញ គេ​អាច​ស្គាល់​តម្លៃ​ដោយ‌សារ​ការ​សសើរ។


យើង​មិន​បាន​ឲ្យ​គេ​យក​ភ្លើង​មក​បន្សុទ្ធ​អ្នក ដូច​គេ​បន្សុទ្ធ​ប្រាក់​នោះ​ទេ គឺ​យើង​លត់‌ដំ​អ្នក ដោយ​ទុក្ខ​លំបាក​ដ៏​ខ្លាំង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: យើង​ឈ្វេង​យល់​ជម្រៅ​ចិត្ត​របស់​មនុស្ស យើង​មើល​ធ្លុះ​អាថ៌‌កំបាំង​របស់​គេ ដូច្នេះ យើង​នឹង​តប​ស្នង​ឲ្យ​មនុស្ស​ម្នាក់ៗ តាម​កិរិយា​មារយាទ​របស់​ខ្លួន និង​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


«កូន​មនុស្ស​អើយ ពូជ‌ពង្ស​អ៊ីស្រ‌អែល​លែង​មាន​តម្លៃ​អ្វី​សម្រាប់​យើង​ទៀត​ហើយ ពួក​គេ​ប្រៀប​ដូច​ជា​លោហ‌ធាតុ​ដែល​មិន​សុទ្ធ គឺ​ប្រាក់ លង្ហិន ស្ពាន់ ដែក និង​សំណ ដែល​ត្រូវ​ដាក់​ក្នុង​ឡ»។


ក្នុង​ចំណោម​អ្នក​មាន​ប្រាជ្ញា នឹង​មាន​អ្នក​ខ្លះ​បាត់​បង់​ជីវិត ដើម្បី​ឲ្យ​ពួក​គេ​បាន​ស្អាត​បរិសុទ្ធ និង​បាន​សស្គុស​រហូត​ដល់​គ្រា​ចុង​ក្រោយ ដ្បិត​គ្រា​នោះ​នឹង​កើត​មាន​តាម​ពេល​កំណត់។


យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: “អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង” ហើយ​គេ​នឹង​ពោល​ថា: “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង”»។


អុលឡោះ​ប្រទាន​នំ​ម៉ាណា​ឲ្យ​អ្នក​បរិភោគ ជា​អាហារ​ដែល​ដូន​តា​របស់​អ្នក​ពុំ​ធ្លាប់​ស្គាល់។ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ជួប​ទុក្ខ​លំបាក និង​ល្បងល​អ្នក​ដូច្នេះ ដើម្បី​ប្រទាន​ពរ​អ្នក​នៅ​ពេល​ក្រោយ។


ចូរ​នឹក​ចាំ​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ អុលឡោះ​ល្បងល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្តេច ហើយ​អ្នក​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ឬ​យ៉ាង​ណា។


ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់​ដំ​ជំនឿ​របស់​បង​ប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សំរាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បង​ប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុង‌រឿង និង​កិត្ដិយស​ជា​មិន​ខាន។


យើង​នឹង​ប្រហារ​ជីវិត​កូន​ចៅ​របស់​នាង ហើយ​ពេល​នោះ​ក្រុម‌ជំអះ​ទាំង​អស់​នឹង​ដឹង​ថា យើង​ឈ្វេង​យល់​ចិត្ដ​ថ្លើម​របស់​មនុស្ស ហើយ​យើង​ផ្ដល់​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម