Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:7 - អាល់គីតាប

7 ចូរ​នឹក​ចាំ​ពី​អតីត‌កាល ចូរ​រិះ​គិត​អំពី​ឆ្នាំ​នា​នា​ដែល​កន្លង​ហួស​មក​ហើយ ចូរ​សុំ​ឲ្យ​ឪពុក‌ម្តាយ និង​ជីដូន​ជីតា​របស់​អ្នក រៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​តំណ​ត​មក ចូរ​សួរ​ឪពុក​របស់​អ្នក​ចុះ គាត់​នឹង​សម្ដែង​ឲ្យ​អ្នក​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​របស់​អ្នក​ផង គេ​នឹង​ប្រាប់​ដល់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ចូរ​នឹក​ចាំ​ពី​អតីតកាល ចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយ ចូរ​សុំ​ឲ្យ​ឪពុក‌ម្ដាយ និង​ជីដូន‌ជីតា​របស់​អ្នក រៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ចាស់​បុរាណ ចូរ​ពិចារណា​ពី​អស់​ទាំង​ឆ្នាំ​ដ៏​មាន​ជា​ច្រើន​ដំណ​ត​មក ចូរ​សួរ​ឪពុក​ឯង​ចុះ គាត់​នឹង​សំដែង​ឲ្យ​ឯង​ដឹង ហើយ​សួរ​ពួក​ចាស់‌ទុំ​នៃ​ឯង​ផង គេ​នឹង​ប្រាប់​ដល់​ឯង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើ ហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះ ទុក្ខ​លំបាក​សោះ​ឡើយ»។


អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​នឹក​ដល់ វិន័យ​របស់​ទ្រង់ កាល​ពី​អតីតកាល ហើយ​ចិត្ត​ខ្ញុំ​ក៏​បាន​ធូរ​ស្បើយ។


ឱ​អុលឡោះ​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា‌ដៃ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​ជំនាន់​របស់​ពួក​គេ គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។


ដោយ‌សារ​អំណាច​របស់​ទ្រង់ ទ្រង់​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ឲ្យ​មក​នៅ​ជំនួស។ ទ្រង់​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពង្រីក​ទឹក​ដី។


តើ​ទ្រង់​លែង​មាន​ចិត្ត មេត្តា‌ករុណា​ចំពោះ​យើង​ហើយ​ឬ? តើ​ទ្រង់​នៅ​ស្ងៀម​លែង​មាន​បន្ទូល មក​យើង​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ឬ?


ទ្រង់​ផ្តល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​យ៉ាកកូប ទ្រង់​ប្រទាន​ហ៊ូកុំ​មក​ឲ្យ​ពូជ‌ពង្ស របស់​អ៊ីស្រ‌អែល ទ្រង់​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ


បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ពិធី​បុណ្យ​នេះ​មាន​អត្ថន័យ​ដូច​ម្តេច


នៅ​ពេល​អនាគត ប្រសិន​បើ​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ? ត្រូវ​ឆ្លើយ​ថា: អុលឡោះ‌តាអាឡា​បាន​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ជា​កន្លែង​ដែល​ពួក​យើង​ជាប់​ជា​ទាសករ។


ចូរ​នឹក​ចាំ​អំពី​ព្រឹត្តិ‌ការណ៍ ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង ហើយ​ដឹង​ថា យើង​ជា​អុលឡោះ ក្រៅ​ពី​យើង គ្មាន​ម្ចាស់​ណា​ទៀត​ទេ យើង​ជា​អុលឡោះ គ្មាន​អ្វី​ផ្សេង​ទៀត​អាច​ផ្ទឹម​ស្មើ នឹង​យើង​បាន​ឡើយ។


ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ទ្រង់​នឹក​ដល់ ជំនាន់​ម៉ូសា។ តើ​ទ្រង់​ដែល​បាន​នាំ​ពួក​គេ​ឡើង​ពី​សមុទ្រ ជា​មួយ​មេ​ដឹក​នាំ​របស់​ពួក​គេ ទ្រង់​នៅ​ឯ​ណា? តើ​ទ្រង់​ដែល​ប្រទាន​រស​ដ៏‌វិសុទ្ធ ឲ្យ​នៅ​ជា​មួយ​ពួក​គេ ទ្រង់​នៅ​ឯ​ណា?


«ចូរ​សាក​សួរ​មើល​ចុះ ថា​តើ​នៅ​ជំនាន់​ដើម គឺ​តាំង​ពី​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ ហើយ​ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត តើ​ធ្លាប់​មាន​ព្រឹត្តិ‌ការណ៍​ដ៏​អស្ចារ្យ​បែប​នេះ ឬ​ក៏​មាន​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​ដ៏​ចម្លែក​បែប​នេះ​ទេ?។


ចូរ​នឹក​ចាំ​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​នេះ អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ ដើម្បី​ឲ្យ​អ្នក​ស្គាល់​ទុក្ខ​លំបាក។ អុលឡោះ​ល្បងល​អ្នក ចង់​ដឹង​ថា តើ​អ្នក​មាន​ចិត្ត​ដូច​ម្តេច ហើយ​អ្នក​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់ ឬ​យ៉ាង​ណា។


លោក​គេ​ឌាន​ឆ្លើយ​តប​វិញ​ថា៖ «លោក​អើយ ប្រសិន​បើអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​យើង​មែន ហេតុ​អ្វី​ក៏​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​យើង? ឯ​ណា​ទៅ​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ដូន‌តា​របស់​យើង​តែងតែ​តំណាល​ប្រាប់ ទាំង​បញ្ជាក់​ថា អុលឡោះ‌តាអាឡា​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីប​មក​នោះ? ឥឡូវ​នេះ អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​យើង​ហើយ ទ្រង់​បាន​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម