យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
ចោទិយកថា 7:9 - អាល់គីតាប ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកប៉ុណ្ណោះ ដែលជាម្ចាស់ដ៏ពិតប្រាកដ។ អុលឡោះគោរពតាមសម្ពន្ធមេត្រីរបស់ទ្រង់ ដោយចិត្តស្មោះត្រង់ ហើយសំដែងចិត្តមេត្តាករុណា រហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងកាន់តាមបទបញ្ជារបស់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ាជាព្រះរបស់អ្នក ពិតជាព្រះមែន គឺជាព្រះស្មោះត្រង់ដែលគោរពតាមសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបទបញ្ជារបស់ព្រះអង្គ រហូតដល់មួយពាន់តំណ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ អ្នកត្រូវទទួលស្គាល់ថា មានតែព្រះអម្ចាស់ជាព្រះរបស់អ្នកប៉ុណ្ណោះ ដែលជាព្រះដ៏ពិតប្រាកដ។ ព្រះអង្គគោរពតាមសម្ពន្ធមេត្រី*របស់ព្រះអង្គ ដោយព្រះហឫទ័យស្មោះត្រង់ ហើយសម្តែងព្រះហឫទ័យមេត្តាករុណារហូតដល់មួយពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ព្រះអង្គ និងកាន់តាមបទបញ្ជារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរដឹងថា ព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ពិតជាព្រះហើយ គឺជាព្រះស្មោះត្រង់ ដែលទ្រង់កាន់តាមសេចក្ដីសញ្ញា ហើយនឹងសេចក្ដីសប្បុរសដរាបដល់ទាំងពាន់ដំណ របស់ពួកអ្នកដែលស្រឡាញ់ទ្រង់ហើយកាន់តាមបញ្ញត្តរបស់ទ្រង់ |
យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។
ចំពោះយើងផ្ទាល់ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងថែរក្សាអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ ហើយយើងនឹងនាំអ្នកត្រឡប់មកទឹកដីនេះវិញ ដ្បិតយើងមិនបោះបង់ចោលអ្នកឡើយ គឺយើងនឹងសម្រេចអ្វីទាំងអស់ តាមពាក្យដែលយើងសន្យានេះ»។
ពេលនោះ យើងនឹងនឹកដល់សម្ពន្ធមេត្រី ដែលយើងបានចងជាមួយអ្នករាល់គ្នា និងជាមួយសត្វមានជីវិតទាំងអស់ ទឹកនឹងលែងជន់លិចបំផ្លាញសត្វលោកទាំងអស់ទៀតហើយ។
«អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល! នៅលើមេឃ និងនៅលើផែនដី គ្មានម្ចាស់ណាមួយដូចទ្រង់ឡើយ។ ទ្រង់រក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអ្នកបម្រើរបស់ទ្រង់ ដែលដើរតាមទ្រង់ ដោយស្មោះអស់ពីចិត្ត។
ចូរនឹកដល់សម្ពន្ធមេត្រីរបស់ទ្រង់ជានិច្ច គឺជាបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់ មួយពាន់តំណ
«អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលអើយ! នៅលើមេឃ និងនៅលើផែនដី គ្មានម្ចាស់ណាមួយដូចទ្រង់ឡើយ។ ទ្រង់រក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអ្នកបម្រើរបស់ទ្រង់ ដែលដើរនៅចំពោះទ្រង់ ដោយស្មោះអស់ពីចិត្ត។
ខ្ញុំអង្វរទ្រង់ដូចតទៅ: «អុលឡោះតាអាឡា ជាម្ចាស់នៃសូរ៉កាអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម គួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយសំដែងចិត្តមេត្តាករុណា ចំពោះអស់អ្នកដែលស្រឡាញ់ទ្រង់ និងគោរពតាមបទបញ្ជារបស់ទ្រង់។
ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ប្រកបដោយអំណាចគួរឲ្យស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រី ហើយមានចិត្តមេត្តាករុណាជានិច្ច។ ឥឡូវនេះ សូមទ្រង់មេត្តាមើលមកយើងខ្ញុំ ដែលកំពុងរងទុក្ខលំបាក គឺស្ដេចរបស់យើងខ្ញុំ មន្ត្រីរបស់យើងខ្ញុំ អ៊ីមុាំរបស់យើងខ្ញុំ ណាពីរបស់យើងខ្ញុំ ដូនតារបស់យើងខ្ញុំ និងប្រជាជនទាំងមូលរបស់ទ្រង់ ចាប់ពីជំនាន់ស្ដេចស្រុកអាស្ស៊ីរី រហូតដល់សព្វថ្ងៃនេះ។
ប្រសិនបើគេកាន់តាមសម្ពន្ធមេត្រីរបស់ទ្រង់ ព្រមទាំងប្រតិបត្តិតាមបទបញ្ជា របស់ទ្រង់ឥតភ្លេចសោះឡើយ។
ទ្រង់តែងតែនឹកដល់សម្ពន្ធមេត្រី របស់ទ្រង់ជានិច្ច គឺជាបន្ទូលដែលនៅស្ថិតស្ថេរ រហូតដល់មួយពាន់តំណ
ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។
ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ទ្រង់តែងតែគោរពតាមបន្ទូលសន្យា របស់ទ្រង់ជានិច្ច។
ចិត្តសុចរិតរបស់ទ្រង់ មានកំពស់ដូចភ្នំដ៏ខ្ពស់បំផុត តម្រិះរបស់ទ្រង់ជ្រៅដូចមហាសាគរ។ ឱអុលឡោះតាអាឡាអើយ ទ្រង់សង្គ្រោះទាំងមនុស្សលោក ទាំងសត្វតិរច្ឆាន!។
ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្តីសប្បុរស រហូតដល់មួយពាន់តំណចំពោះអស់អ្នកដែលស្រឡាញ់យើង និងប្រតិបត្តិតាមហ៊ូកុំរបស់យើង។
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធ និងជាម្ចាស់ដែលលោះជនជាតិអ៊ីស្រអែល ទ្រង់មានបន្ទូលមកកាន់អ្នក ដែលគេមើលងាយ និងអ្នកដែលមនុស្សម្នាស្អប់ខ្ពើម ទ្រង់មានបន្ទូលមកកាន់អ្នក ដែលជាទាសកររបស់ពួកកាន់កាប់អំណាចថា: ពេលស្ដេចទាំងឡាយឃើញអ្នក គេនឹងនាំគ្នាក្រោកឈរឡើង ដើម្បីគោរព ពេលពួកមេដឹកនាំឃើញអ្នក គេនឹងនាំគ្នាក្រាបថ្វាយបង្គំ គេធ្វើដូច្នេះ ដោយយល់ដល់អុលឡោះតាអាឡា ដែលមានចិត្តស្មោះស្ម័គ្រ ជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលបានជ្រើសរើសអ្នក។
ទ្រង់សំដែងចិត្តប្រណីសន្ដោសរហូតដល់រាប់ពាន់តំណ។ ពេលឪពុកធ្វើខុស ទ្រង់ដាក់ទោសកូនចៅនៅជំនាន់ក្រោយ។ ទ្រង់ជាម្ចាស់ដ៏ឧត្ដុង្គឧត្ដម និងប្រកបដោយអំណាច។ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទ្រង់តែងតែសំដែងចិត្តសប្បុរស និងចិត្តអាណិតអាសូរនេះ សាជាថ្មីរៀងរាល់ព្រឹក ចិត្តស្មោះត្រង់របស់ទ្រង់ មានទំហំធំពន់ពេកក្រៃ។
ខ្ញុំទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ហើយសារភាពចំពោះទ្រង់ដូចតទៅ: “អុលឡោះតាអាឡាអើយ! ទ្រង់ជាម្ចាស់ដ៏ឧត្ដមគួរស្ញែងខ្លាច ទ្រង់តែងតែរក្សាសម្ពន្ធមេត្រីរបស់ទ្រង់ ហើយមានចិត្តមេត្តាករុណាចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់!
“អុលឡោះតាអាឡាមានចិត្តអត់ធ្មត់ ហើយពោរពេញដោយចិត្តមេត្តាករុណា។ ទ្រង់លើកលែងទោស និងកំហុស ប៉ុន្តែ ទ្រង់មិនចាត់ទុកអ្នកដែលមានកំហុសថាជាជនស្លូតត្រង់ឡើយ។ ពេលឪពុកធ្វើខុសអុលឡោះដាក់ទោសគេ រហូតដល់កូនចៅបីបួនតំណ”។
យើងដឹងទៀតថា អ្វីៗទាំងអស់ផ្សំគ្នាឡើង ដើម្បីឲ្យអស់អ្នកស្រឡាញ់ទ្រង់ បានទទួលផលល្អ គឺអ្នកដែលទ្រង់បានត្រាស់ហៅមក ស្របតាមគម្រោងការរបស់ទ្រង់
អុលឡោះស្មោះត្រង់ ទ្រង់បានត្រាស់ហៅបងប្អូនឲ្យរួមរស់ជាមួយបុត្រារបស់ទ្រង់ គឺអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង។
មានអុលឡោះជាសាក្សីស្រាប់ហើយ យើងមិននិយាយមកកាន់បងប្អូន ដោយពោលពាក្យប្រែប្រួលបាតដៃជាខ្នងដៃនោះទេ
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ណាផ្សេងទៀតឡើយ។ យើងផ្តល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងបានទេ។
អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។
អ្នកបានឃើញការទាំងនោះ ដើម្បីទទួលស្គាល់ថា អុលឡោះតាអាឡាពិតជាម្ចាស់មែន ក្រៅពីទ្រង់គ្មានម្ចាស់ណាទៀតឡើយ។
ដូច្នេះ ចូរទទួលស្គាល់នៅថ្ងៃនេះ ហើយចងចាំថា អុលឡោះតាអាឡាពិតជាម្ចាស់ នៅលើមេឃ និងនៅលើផែនដី គ្មានម្ចាស់ណាផ្សេងទៀតឡើយ។
ផ្ទុយទៅវិញ យើងនឹងសំដែងសេចក្តីសប្បុរស រហូតដល់មួយពាន់តំណចំពោះអស់អ្នកដែលស្រឡាញ់ និងប្រតិបត្តិតាមបទបញ្ជារបស់យើង។
អុលឡោះដែលបានត្រាស់ហៅបងប្អូនមក ទ្រង់ស្មោះត្រង់ ទ្រង់នឹងសម្រេចការនេះជាពុំខាន។
អ៊ីសាជាអម្ចាស់ស្មោះត្រង់ គាត់នឹងប្រោសប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ៊ីព្លេសកំណាច។
ប្រសិនបើយើងមិនស្មោះត្រង់ អ៊ីសានៅតែស្មោះត្រង់ដដែល ដ្បិតគាត់ពុំអាចបដិសេធគាត់ផ្ទាល់ បានឡើយ។
អ្នកទាំងនោះសង្ឃឹមថានឹងទទួលជីវិតអស់កល្បជានិច្ច ដែលអុលឡោះបានសន្យា តាំងពីមុនកាលសម័យទាំងអស់ ទ្រង់មិនកុហកទេ។
ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យបានខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតអុលឡោះមានបន្ទូលសន្យាយ៉ាងណា ទ្រង់ក៏នឹងធ្វើតាមយ៉ាងនោះដែរ។
ដោយសារជំនឿ សាទីសារ៉ាអាចទទួលសមត្ថភាពនឹងមានកូនបន្ដពូជពង្សបាន ថ្វី ដ្បិតតែគាត់មានវ័យចាស់ណាស់ហើយក៏ដោយ ព្រោះគាត់យល់ថាបើអុលឡោះសន្យាយ៉ាងណា ទ្រង់មុខជាធ្វើតាមយ៉ាងនោះដែរ។
ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលអុលឡោះដាក់នៅខាងមុខយើង ទ្រង់ក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំង ដោយមានបន្ទូលនៃអុលឡោះទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយអុលឡោះមិនចេះកុហក ក្នុងបន្ទូលនេះឡើយ។
អ្នកណាស៊ូទ្រាំនឹងទុក្ខលំបាក អ្នកនោះពិតជាមានសុភមង្គល ដ្បិតក្រោយដែលអុលឡោះបានល្បងលគេមើលរួចហើយ គេនឹងទទួលជីវិតទុកជារង្វាន់ ដែលទ្រង់បានសន្យានឹងប្រទានឲ្យអស់អ្នកដែលស្រឡាញ់ទ្រង់។
ប៉ុន្ដែ បើយើងទទួលសារភាពអំពើបាបរបស់យើង នោះអុលឡោះដែលស្មោះស្ម័គ្រ និងសុចរិត ទ្រង់នឹងអត់ទោសយើងឲ្យរួចពីបាប ព្រមទាំងជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។
នៅគ្រានោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុកដែលយើងបានសន្យាជាមួយពួកបុព្វបុរសថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទ្រង់ វិនាសអន្តរាយដូច្នោះដែរ! សូមឲ្យអ្នកដែលស្រឡាញ់ទ្រង់ បានដូចព្រះអាទិត្យមានរស្មីភ្លឺចាំងចែង»។ ស្រុកទេសក៏បានសុខសាន្តត្រាណ អស់រយៈពេលសែសិបឆ្នាំ។