ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ធីម៉ូថេ 3:11 - ព្រះគម្ពីរខ្មែរសាកល

ដូចគ្នាដែរ ប្រពន្ធ​របស់ពួកគេ​ត្រូវតែជា​មនុស្ស​គួរឲ្យគោរព គឺ​មិន​ចោទប្រកាន់ដោយព្យាបាទ ហើយ​មានគំនិតមធ្យ័ត និង​ស្មោះត្រង់​ក្នុង​គ្រប់ការទាំងអស់​។

សូមមើលជំពូក

Khmer Christian Bible

រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​មួលបង្កាច់​ ផ្ទុយ​ទៅ​វិញ​ ចេះ​ទប់ចិត្ដ​ ហើយ​ស្មោះត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ប្រពន្ធ​របស់​គេ​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​ចិត្ត​នឹង​ធឹង មិន​និយាយ​ដើម​គេ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ស្មោះ​ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​ស្ត្រីៗ​វិញ ​ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ត​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ប្រពន្ធ​របស់​គេ ក៏​ត្រូវ​មាន​ចិត្ត​នឹង‌ធឹង​ដែរ ឥត​ចេះ​និយាយ​ដើម​គេ ជា​អ្នក​ដឹង​ខ្នាត ហើយ​ស្មោះ‌ត្រង់​ក្នុង​គ្រប់​ការ​ទាំង​អស់

សូមមើលជំពូក

អាល់គីតាប

ចំពោះ​ស្ដ្រីៗ​វិញ ក៏​ដូច្នោះ​ដែរ ត្រូវ​តែ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មិន​ចេះ​និយាយ​ដើម​គេ មិន​ស្រវឹង​ស្រា និង​មាន​ចិត្ដ​ស្មោះ​ត្រង់​ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។

សូមមើលជំពូក



១ ធីម៉ូថេ 3:11
23 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​មួលបង្កាច់​អ្នកជិតខាង​របស់ខ្លួន​ដោយ​សម្ងាត់ ទូលបង្គំ​នឹង​បំផ្លាញចេញ​; អ្នកដែល​មាន​ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្តអំនួត ទូលបង្គំ​នឹង​មិន​ទ្រាំ​ឡើយ​។


មិន​មួលបង្កាច់​ដោយ​អណ្ដាត មិន​ប្រព្រឹត្ត​ការអាក្រក់​ដល់​អ្នកជិតខាង ហើយក៏​មិន​លើកយក​ការត្មះតិះដៀល​ទាស់នឹង​មិត្តភក្ដិ​របស់ខ្លួន​ដែរ​។


អ្នក​អង្គុយ​និយាយ​ទាស់នឹង​បងប្អូន​របស់អ្នក ទាំង​និយាយមួលបង្កាច់​ទាស់នឹង​កូន​របស់​ម្ដាយ​អ្នក​ដែរ​។


អ្នកដែល​លាក់បាំង​សម្អប់ គឺមាន​បបូរមាត់​ភូតភរ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យមួលបង្កាច់ អ្នកនោះ​ជា​មនុស្សល្ងង់​។


ទូត​ស្មោះត្រង់​ប្រៀបដូចជា​ភាពត្រជាក់​នៃ​ព្រិល​នៅ​ថ្ងៃ​ច្រូតកាត់ ដល់​អ្នកដែល​ចាត់​គាត់​ឲ្យទៅ​; គាត់​ធ្វើឲ្យ​ព្រលឹង​របស់​ចៅហ្វាយ​ខ្លួន​បាន​ស្រស់ស្រាយឡើងវិញ​។


បន្ទាប់មក ព្រះយេស៊ូវ​ត្រូវ​ព្រះវិញ្ញាណ​នាំ​ទៅ​ទីរហោស្ថាន ដើម្បីឲ្យ​មារ​ល្បួង​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“តើ​ខ្ញុំ​មិន​បាន​ជ្រើសរើស​អ្នករាល់គ្នា​ទាំង​ដប់ពីរ​នាក់​ទេ​ឬ​? ប៉ុន្តែ​ម្នាក់​ក្នុង​អ្នករាល់គ្នា​ជា​មារ”។


ពួកគេ​ពោរពេញ​ទៅដោយ​សេចក្ដីទុច្ចរិត សេចក្ដីអាក្រក់ សេចក្ដីលោភលន់ និង​សេចក្ដីព្យាបាទ​គ្រប់យ៉ាង​។ ពួកគេ​ពេញ​ដោយ​ការឈ្នានីស ការកាប់សម្លាប់ ការឈ្លោះប្រកែក ការបោកប្រាស់ និង​ការព្យាបាទ​។ ពួកគេជា​មនុស្ស​និយាយដើមគេ


ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​ដែល​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដ្បិត​ព្រះអង្គ​បាន​ចាត់ទុក​ខ្ញុំ​ថា​ស្មោះត្រង់ ដោយ​តែងតាំង​ខ្ញុំ​មកក្នុង​ការងារបម្រើ​នេះ​។


ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែ​ជា​មនុស្ស​ឥតកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ ជា​មនុស្ស​មានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន


អ្នក​ដែល​មាន​ចៅហ្វាយ​ជា​អ្នកជឿ ក៏​កុំឲ្យ​មើលងាយ​ចៅហ្វាយ​ឡើយ ពីព្រោះ​ពួកគាត់​ជា​បងប្អូន​។ ផ្ទុយទៅវិញ ត្រូវ​បម្រើ​កាន់តែខ្លាំងឡើង ពីព្រោះ​ពួកគាត់​ជា​អ្នកជឿ និង​ជា​អ្នក​ដ៏ជាទីស្រឡាញ់​ដែល​ទទួលប្រយោជន៍​ពី​ការបម្រើដ៏ល្អ​។ ចូរ​បង្រៀន និង​ជំរុញទឹកចិត្ត​អំពី​សេចក្ដីទាំងនេះ​ចុះ​។


មនុស្ស​គ្មានមនោសញ្ចេតនា មនុស្ស​គ្មានអធ្យាស្រ័យ មនុស្ស​ចោទប្រកាន់ដោយព្យាបាទ មនុស្ស​មិនចេះគ្រប់គ្រងចិត្ត មនុស្ស​ឃោរឃៅ មនុស្ស​មិនស្រឡាញ់ការល្អ


រីឯ​អ្នក​វិញ ចូរ​មានគំនិតមធ្យ័ត​ក្នុង​គ្រប់ការទាំងអស់ ទ្រាំនឹងទុក្ខលំបាក ធ្វើ​ការ​ជា​អ្នកផ្សាយដំណឹងល្អ និង​បំពេញ​ការងារបម្រើ​របស់អ្នក​ចុះ​។


ដូចគ្នាដែរ ស្ត្រីចំណាស់​ត្រូវ​មាន​ចរិយា​សមជាមនុស្សវិសុទ្ធ មិន​ចោទប្រកាន់ដោយព្យាបាទ មិន​ធ្វើជាទាសករ​របស់​ស្រា​ដ៏ហូរហៀរ គឺ​ត្រូវ​ធ្វើជាគ្រូបង្រៀនការល្អ​វិញ


កុំឲ្យ​មួលបង្កាច់​អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យ​មានចិត្តសប្បុរស ឲ្យ​សម្ដែង​សេចក្ដីសុភាពរាបសា​ទាំងស្រុង​ដល់​មនុស្ស​ទាំងអស់​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។