Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ធីម៉ូថេ 3:10 - ព្រះគម្ពីរខ្មែរសាកល

10 ត្រូវ​ពិសោធ​អ្នកទាំងនោះ​ជាមុនសិន ថា​ជា​មនុស្ស​ឥតមានកន្លែងបន្ទោសបាន​ឬយ៉ាងណា រួចសឹម​ឲ្យ​ពួកគេ​ធ្វើជាអ្នកជំនួយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ត្រូវ​ពិសោធ​អ្នក​ទាំង​នោះ​ជា​មុន​សិន​ កាល​បើ​ឃើញ​ថា​ជា​អ្នក​ដែល​ឥត​បន្ទោស​បាន​ សឹម​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ជា​អ្នក​ជំនួយ​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ត្រូវ​សាក​ល្បង​គេ​ជា​មុន​សិន ហើយ​បើ​ឃើញ​ថា​រក​កន្លែង​បន្ទោស​មិន​បាន នោះ​ចូរ​ឲ្យ​គេ​ធ្វើ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ត្រូវ​ល្បង​មើល​ចិត្ត​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មួយ​ទៀត ត្រូវ​ល្បង​ល​ចំពោះ​ពួក​អ្នក​ជំនួយ​ទាំង​នោះ​ជា​មុន​ដំបូង​ដែរ រួច​បើ​កាល​ណា​ឃើញ​ថា គ្មាន​កន្លែង​ចាប់​ទោស​បាន​ហើយ នោះ​សឹម​ឲ្យ​គេ​ជួយ​ទៅ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ត្រូវ​ល្បង​មើល​ចិត្ដ​គេ​ជា​មុន​សិន ប្រសិន​បើ​មិន​ឃើញ​មាន​ទាស់​ត្រង់​ណា​ទេ​នោះ ទុក​ឲ្យ​គេ​បំពេញ​មុខ‌ងារ​ជា​អ្នក​ជំនួយ​ទៅ​ចុះ។

សូមមើលជំពូក ចម្លង




១ ធីម៉ូថេ 3:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​នឹង​ទ្រទ្រង់​អ្នករាល់គ្នា​រហូតដល់​ទីបញ្ចប់ ឲ្យ​ឥតមានកន្លែងបន្ទោសបាន នៅក្នុង​ថ្ងៃ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ប៉ុន្តែ​ឥឡូវនេះ ព្រះអង្គ​បាន​ផ្សះផ្សា​អ្នករាល់គ្នានឹងអង្គទ្រង់ តាមរយៈ​ការសុគត​របស់ព្រះគ្រីស្ទ គឺ​ក្នុង​ព្រះកាយ​ខាងសាច់ឈាម​របស់​ព្រះអង្គ ដើម្បី​នាំ​អ្នករាល់គ្នា​ឲ្យឈរ​នៅចំពោះ​ព្រះអង្គ ទាំង​វិសុទ្ធ ឥតសៅហ្មង និង​ឥតមានកន្លែងបន្ទោសបាន


ដ្បិត​អ្នក​ដែល​ធ្វើជាអ្នកជំនួយ​បាន​ល្អ នឹង​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​សម្រាប់​ខ្លួន ព្រមទាំង​បាន​ភាពក្លាហាន​យ៉ាងខ្លាំង​ក្នុង​ជំនឿ ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដូច្នេះ អ្នកមើលខុសត្រូវ ត្រូវតែ​ជា​មនុស្ស​ឥតកន្លែងបន្ទោសបាន ជា​ប្ដី​របស់​ប្រពន្ធ​តែម្នាក់ ជា​មនុស្ស​មានគំនិតមធ្យ័ត ចេះគ្រប់គ្រងចិត្ត ចេះគួរសម ចេះរាក់ទាក់ ចេះបង្រៀន


មិន​ត្រូវ​ឲ្យ​អ្នកជឿថ្មី​ធ្វើជាអ្នកមើលខុសត្រូវ​ឡើយ ក្រែងលោ​គាត់​កើតមានចិត្តធំ ហើយ​ធ្លាក់​ទៅក្នុង​ទោស​របស់​មារ​វិញ​។


កុំ​ដាក់​ដៃ​លើ​អ្នកណា​ជាប្រញាប់​ឡើយ ហើយក៏កុំឲ្យ​មានចំណែក​ក្នុង​បាប​របស់​អ្នកដទៃ​ដែរ​។ ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ​។


អ្នករាល់គ្នា​ដ៏ជាទីស្រឡាញ់​អើយ កុំ​ជឿ​គ្រប់ទាំង​វិញ្ញាណ​ឡើយ ប៉ុន្តែ​ចូរ​ពិសោធ​វិញ្ញាណ​ទាំងនោះ ថា​តើ​ជារបស់​ព្រះ​ឬយ៉ាងណា ដ្បិត​មាន​ព្យាការីក្លែងក្លាយ​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម